ឯកទេសៈ នីតិសាស្ត្រ Post Date: 06 May , 2021


ជំនាញនីតិសាស្រ្ត

ជំនាញនីតិសាស្រ្ត ឬ ជំនាញច្បាប់ ជាជំនាញដែល សិក្សាពីសំណុំវិធានគតិយុត្តិទាំងឡាយដែលត្រូវបានបង្កើតឡើង ដើម្បីធ្វើការគ្រប់គ្រងសណ្តាប់ធ្នាប់សង្គមរឺដើម្បីរៀបចំសង្គមអោយមានស្ថេរភាព និង របៀបរៀបរយ ល្អ ឬក៏អាចនិយាយបានថាជាលិខិតបទដ្ឋានគតិយុត្តិ ដែលត្រូវបានចេញ ដោយស្ថាប័ន នីតិបញ្ញត្តិ និងការទណ្ឌកម្មលើបុគ្គលមានកំហុសជាដើម ។

ម្យ៉ាងទៀតជំនាញនីតិសាស្រ្តជាជំនាញមួយដែល ដែលអាចផ្តល់ឲ្យអ្នកនូវ ភាពដឹកនាំ នឹងបង្ហាញពីគន្លងផ្លូវ ដែលត្រូវដើរ ។ អត្ថប្រយោជន៍នៃការសិក្សានូវមុខជំនាញនេះ និស្សិតនិងទទួលបាននូវអារម្មណ៍ ពោរពេញទៅដោយការជឿទុកចិត្តលើខ្លួនឯង ពីព្រោះ ពួកគេបានយល់ដឹងអំពីច្បាប់និង បទបញ្ញត្តិសំខាន់ៗ ជាច្រើនដែលមានទំនាក់ទំនង ទៅនឹងអ្នកដែលធ្វើការខាងផ្នែកច្បាប់ និង នយោបាយដែលមានការទំនាក់ទំនងគ្នាយ៉ាង ជិតស្និទ្ធ និង ធ្វើការពង្រីកចំណេះដឹង ទាក់ទង នឹងសង្គម និង បញ្ហាដែលកើតឡើង ក្នុងពិភពលោកសព្វថ្ងៃ ផងដែរ ។

  • ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់ទៅសិកស្សាមុខជំនាញនេះមាន ប្រវត្តិវិទ្យា និង សីលធម៌-ពលរដ្ឋ។
  • ការសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រលើមុខជំនាញនេះ មានរយៈពេល ៤ ឆ្នាំ ស្មើនឹង ១២៩ ក្រេឌីត។
  • ចំណេះដឹងដែលសមណនិស្សិត និស្សិតទទួលបានក្រោយបញ្ចប់ការសិក្សារយៈពេល ៤ ឆ្នាំមាន៖
    • យល់ដឹងពីមូលដ្ឋានគ្រឹះនៃនីតិនៃការបកស្រាយនិងអនុវត្តច្បាប់
    • មូលដ្ឋានគ្រឹះក្នុងការពិចារណាដោះស្រាយបញ្ហាសង្គមទៅតាមច្បាប់។
  • អង្គភាពឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចហៅទៅបម្រើការងារ៖
    • ជាចៅក្រម មេធាវី (ដោយត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលចៅក្រមនិងមេធាវីបន្ថែមទៀត)
    • ជាមន្ត្រី ឬ បុគ្គលិកតាមបណ្តាក្រសួង ក្រុមហ៊ុនធនាគារ អង្គការក្រៅរដ្ឋាភីបាល (ជាតិ និង អន្តរជាតិ)
  • សម្គាល់៖ សម្រាប់ឯកទេសនីតិសាស្រ្ត ឯកទេសតម្រង់ទិសមាន៖
    • សេចក្តីផ្តើមនីតិ
    • ប្រវត្តិស្ថាប័នខ្មែរ

មុខវិជ្ជាតាមឆ្នាំនីមួយៗរួមមាន៖

ឆ្នាំមូលដ្ឋាន មុខវិជ្ជា លេខកូដ ម៉ោង ក្រេឌីត
ឆមាសទី១ សេចក្តីផ្តើមនីតិ GI.F.Law.InL ៤៥
ទស្សនវិជ្ជា GI.F.Law.Phi ៤៥
ចិត្តវិទ្យា GI.F.Law.Psy ៤៥
អង់គ្លេស ១ GI.F.Law.Eng ៤៥
គណិតវិទ្យា GI.F.Law.Math ៤៥
សិក្ខាសាលា   ១៥
ឆមាសទី១ ២៤០ ១៦
ឆមាសទី២ ការសិក្សាបរិស្ថាន GI.F.Law.Env ៤៥
រដ្ឋបាលសាធារណៈ GI.F.Law.PAd ៤៥
អង់គ្លេស ២ GI.F.Law.Eng ៤៥
ប្រវត្តិសាស្រ្តខ្មែរ GI.F.Law.KH ៤៥
ប្រវត្តិស្ថាប័នខ្មែរ GI.F.Law.KHI ៤៥
សិក្ខាសាលា   ១៥
ឆមាសទី២ ២៤០ ១៦
សរុប ៤៨០ ៣២

ឆ្នាំទី២: ឆមាសទី១

ល.រ

មុខវិជ្ជា

លេខកូដ

ម៉ោង

ក្រេឌីត

នីតិរដ្ឋបាលទូទៅ GI.Law.GAL ៤៥
នីតិរដ្ឋប្បវេណី GI.Law.CiL ៤៥
នីតិព្រហ្មទណ្ឌទូទៅ GI.Law.CrL ៤៥
នីតិរដ្ឋធម្មនុញ្ GI.Law.CoL ៤៥
វិធីសាស្ត្រគតិយុត្ត GI.Law.Le ៤៥
នីតិកិច្ចសន្យា GI.Law.ConL ៤៥
សិក្ខាសាលា   ១៥
សរុប   ២៨៥ ១៩
ឆ្នាំទី២: ឆមាសទី២
បច្ចេកស័ព្ទភាសាអង់គ្លេសផ្នែកច្បាប់ GI.Law.LeTe ៤៥
នីតិកាតព្វកិច្ច GI.Law.ObL ៤៥
ស្ថាប័នយុត្តាធិការ GI.Law.JuIns ៤៥
ប្រវត្តិគំនិតនយោបាយ GI.Law.HPC ៤៥
ប្រវត្តិទំនាក់ទំនងអន្តរជាតិនិងស្ថាប័នអន្តរជាតិ GI.Law.HIRII ៤៥
នីតិកិច្ចសន្យាពិសេស GI.Law.SconL ៤៥
សិក្ខាសាលា   ១៥
សរុប ២៨៥ ១៩

ឆ្នាំទី៣: ឆមាសទី១

ល.រ

មុខវិជ្ជា

លេខកូដ

ម៉ោង

ក្រេឌីត

នីតិអន្តរជាតិសាធារណៈ GI.Law.PuLL ៤៥
នីតិពាណិជ្ជកម្ម​ GI.Law.ComL ៤៥
នីតិសិទ្ធមនុស្ស GI.Law.HuRL ៤៥
នីតិព្រហ្មទណ្ឌពិសេស GI.Law.SCrL ៤៥
នីតិការងារនិងនិរភ័យសង្គម GI.Law.LaLSSL ៤៥
នីតិធនាគារ GI.Law.BaL ៤៥
សិក្ខាសាលា   ១៥
សរុប   ២៨៥ ១៩
ឆ្នាំទី៣: ឆមាសទី២
1 នីតិភូមិបាល GI.Law.LaL ៤៥
2 នីតិសារពើពន្ធ GI.Law.FTL ៤៥
3 នីតិវិធីព្រហ្មទណ្ឌ GI.Law.CrPrL ៤៥
4 នីតិក្រុមហ៊ុន GI.Law.CoL ៤៥
5 នីតិបេតិកភណ្ឌគ្រួសារ GI.Law.FaSL ៤៥
6 នីតិមុខងារសាធារណៈ GI.Law.PuFL ៤៥
7 សិក្ខាសាលា   ១៥
សរុប  ២៨៥ ១៩

ឆ្នាំទី៤: ឆមាសទី១

ល.រ

មុខវិជ្ជា

លេខកូដ

ម៉ោង

ក្រេឌីត

វិធីសាស្ត្រស្រាវជ្រាវ GI.Law.ReMe ៤៥
ប្រព័ន្ធនីតិអាស៊ាន GI.Law.AsLS ៤៥
នីតិវិធីរដ្ឋប្បវេណី GI.Law.CiPrL ៤៥
នីតិនគរូបនីយកម្មនិងសំណង់ GI.Law.UrCL ៤៥
នីតិកម្មសិទ្ធិបញ្ញា GI.Law.InPL ៤៥
នីតិអន្តរជាតិឯកជន GI.Law.PrLL ៤៥
សិក្ខាសាលា   ១៥
សរុប   ២៨៥ ១៩
ឆ្នាំទី៤: ឆមាសទី២
នីតិអភិវឌ្ឍន៍ GI.Law.DeL ៤៥
នីតិវិនិយោគ GI.Law.InL ៤៥
នីតិមូលបត្រ GI.Law.SEL ៤៥
សារណា   ១៨០ ១២
សរុប  ៣១៥ ២១

 

 

Secure រក្សាសិទ្ធិ© គ្រប់យ៉ាងដោយ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ព.ស.២៥៦៤ គ.ស.២០២១