មូលនិធិករុណាធម៌ Post Date: 02 August , 2020


មូលនិធិករុណាធម៌ត្រូវបានផ្តួចផ្តើមបង្កើតឡើងនៅថ្ងៃព្រហស្បតិ៍ ៨កើត ខែទុតិយាសាឍ ឆ្នាំមមែ សប្តស័ក ព.ស.២៥៥៩ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ ដោយលោកគ្រូ Matt Robert Brain ហៅលោកគ្រូ Bob ។ មូលនិធិនេះ គឺជាផ្នែកមួយនៃមូលនិធិសម្តេចព្រះមហាឃោសានន្ទ ដែលផ្តោតលើការ ជួយដល់សកម្មភាពដូចខាងក្រោម៖

- ផ្តល់អាហារូបករណ៍ដល់សមណនិស្សិត និស្សិតក្រីក្រ
- ចែកទានដល់ជនក្រីក្រ ចាស់ជរា ក្មេងកំព្រា
- ឧបត្ថម្ភដល់ជនរងគ្រោះថ្នាក់ជាយថាហេតុដូចជា ភ្លើងឆេះផ្ទះ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត
- ឧបត្ថម្ភដល់បុគ្គលិក សាស្រ្តាចារ្យ សមណនិស្សិត និស្សិត ឬ ញាតិជិតស្និទ្ធ ជួបគ្រោះថ្នាក់ ឬ មានជំងឺ ឬ ស្លាប់បាត់បង់ជីវិត
- ឧបត្ថម្ភដល់បុគ្គលិក សាស្រ្តាចារ្យ និស្សិតដែលបញ្ហាថវិកាពេលប្រសូតបុត្រ
- ឧបត្ថម្ភដល់កម្មវិធីចម្អិនអាហារជូនអ្នកជំងឺនៅមន្ទិរពេទ្យប្រចាំឆ្នាំ
- ឧបត្ថម្ភអ្នកទោសនៅមន្ទីរឃុំឃាំង
- ឧបត្ថម្ភដល់អង្គការ ឬ ស្ថាប័នផ្សេងដែលមានសកម្មភាពផ្នែកសប្បុរសធម៌

ក្នុងរយៈពេលប្រមាណ៥ឆ្នាំ មកនេះ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានចាត់ចែងមូលនិធិករុណាធម៌នេះ តាមសកម្មភាពខាងលើដោយផ្ទាល់ និង ដោយប្រយោលតាមរយៈការចុះជួយផ្ទាល់ និង ការផ្តល់ជំនួយដល់អង្គការ ឬ ស្ថាប័នផ្សេង។

កម្មវិធីមនុស្សធម៌

សកម្មភាពចែកទាន


កម្មវិធីមនុស្សធម៌

សកម្មភាពចែកទាន


Secure រក្សាសិទ្ធិ© គ្រប់យ៉ាងដោយ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ព.ស.២៥៦៦ គ.ស.២០២២