ប្រកបវាក្យស័ព្ទ Post Date: 10 September , 2018


នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៨ កម្មវិធីសិក្សាជំនាញ និងភាសាដែលហៅកាត់ជាភាសាអង់គ្លេសថា SLEP របស់សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តបាត់ដំបង បានប្រារព្ធពិធីប្រកួតប្រជែងប្រកបវាក្យសព្ទជាភាសាអង់គ្លេសជំនាន់ទី៣ ដែលមានសមាសភាពចូលរួមចំនួន ៥ កម្រិតគឺ៖
កម្រិតដំបូង (Pre-Level) មានបេក្ខជនចំនួន ១០រូប
កម្រិតមួយ (Level 1) មានបេក្ខជនចំនួន ១០ រូប
កម្រិតពីរ (Level 2) មានបេក្ខជនចំនួន ១៥ រូប
កម្រិតបី (Level 3) មានបេក្ខជនចំនួន ១០ រូប
កម្រិតបួន (Level 4) មានបេក្ខជនចំនួន ១០ រូប
ការប្រកួតវាក្យសព្ទនេះធ្វើឡើងចំនួនពីរលើក ដោយលើកទីមួយគឺវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (Semi-Final) ដែលធ្វើការជ្រើសរើសបេក្ខជននៅតាមថ្នាក់នីមួយៗ ដោយមានការតាមដានត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីគណៈកម្មការ។ ចំណែកឯវគ្គបញ្ចប់ (Final) យើងបានប្រារព្ធនៅក្នុងសាលដែលមានការចូលរួមលើកទឹកចិត្តពីសំណាក់លោកគ្រូអ្នកគ្រូ និងមិត្តរួមថ្នាក់ យ៉ាងច្រើនកុះករ។
ការប្រកួតនេះតម្រូវយកតែបីរូបប៉ុណ្ណោះចំពោះបេក្ខជនជាជ័យលាភី ប៉ុន្តែដោយឡែកសម្រាប់ កម្រិតពីរ (Level2) យើងធ្វើការជ្រើសរើសចំនួន៥រូប។ ចំពោះបេក្ខជនជាជ័យលាភីទទួលបានបណ្ណសរសើរ និងចំណែកបេក្ខជនដែលពុំទទួលបានជ័យលាភី ទទួលបានវត្ថុអនុស្សាវរីយ៍ និងសម្ភារសិក្សាមួយចំនួន។

ប្រកបវាក្យសព្ទ

សកម្មភាពថតរូបជុំគ្នា


Secure រក្សាសិទ្ធិ© គ្រប់យ៉ាងដោយ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ព.ស.២៥៦៤ គ.ស.២០២១