សេចក្តីអំពាវនាវ Post Date: 20 May , 2021


សេចក្តីអំពាវនាវ

សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ហៅកាត់ថា ព.ស.ស.ប.ប គឺជាគ្រឹះស្ថានសិក្សារបស់រដ្ឋ ត្រូវបានបង្កើតឡើងតាម ប្រកាសលេខៈ១៧៥ អយក.ប្រក ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០០៨ បាននិងកំពុងដំណើរការបណ្តុះបណ្តាលធន​ធាន​​​មនុស្សកម្រិតឧត្តមសិក្សានិងថ្នាក់ក្រោយឧត្តមសិក្សា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ បច្ចុប្បន្ន ដោយសារ កំណើនសមណនិស្សិត និស្សិត ថ្នាក់បរិញ្ញាបត្រ និង ថ្នា​ក់បរិញ្ញាបត្រជាន់ខ្ពស់ ព្រមទាំងសមណសិស្ស សិស្ស ថ្នាក់ភាសាបរទេសក្រៅម៉ោង មានចំនួនកាន់តែកើនឡើងជាលំដាប់ពី១ឆ្នាំ ទៅ១ឆ្នាំ ធ្វើឱ្យ ព.ស.ស.ប.ប ប្រឈមនឹងការខ្វះខាតបន្ទប់សិក្សា និង សាលប្រជុំដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់រៀបចំកម្មវិធីរបស់ពុទ្ធិកសាកល និង កម្មវិធីផ្សេងៗ របស់ មន្រ្តីសង្ឃខេត្ត/ក្រុង។

ដោយមើលឃើញពីផលវិបាកនេះ គណៈគ្រប់គ្រង មន្រ្តីសង្ឃថ្នាក់ខេត្ត/ក្រុង ជាពិសេស គឺព្រះមុនីកោសល យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការរងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ទីតាំងគោល (រាជធានីភ្នំពេញ) បានផ្តួចផ្តើមគំនិតកសាងអគារសិក្សាថ្មី ដើម្បីឆ្លើយតបទៅនឹងភាពខ្វះខាតទាំង​​​នេះ​ និង ដើម្បីអាចឱ្យស្ថាប័នពុទ្ធិកសិក្សាមានលទ្ធភាពក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យកាន់តែមានគុណភាពខ្ពស់នៅក្នុងតំបន់។ ​គម្រោងសាងសង់អគារសិក្សាថ្មីនេះមានបណ្តោយ ៣០ ម៉ែត្រ ទទឹង ២១.៦០ ម៉ែត្រ កម្ពស់ ៤ ជាន់ (ទាំងជាន់ជាប់ដី) មាន ១២ បន្ទប់ សាលប្រជុំធំមួយ និង បន្ទប់ទឹកមួយចំនួនទៀត ស្ថិតនៅក្នុងបរិវេណវត្តដំរីស ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងគម្រោងចំណាយជាង ៦៩៤,១៧០ (ប្រាំមួយរយកៅសិបបួនពាន់ មួយរយចិតសិប) ដុល្លារ អាមេរិក (មិនរាប់បញ្ចូលគ្រឿងសង្ហារិម) ដោយមានឯកឧត្តមបណ្ឌិត ជា ចាន់តូ​​ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង លោកជំទាវ ខៀវ ស៊ីណា  ព្រមទាំងញាតិធម៌ ជួយជាជំហរ ដោយមានការចូលរួមឧបត្ថម្ភពីសាស្រ្តាចារ្យ សមណនិស្សិត និស្សិត និង សប្បុរសជនក្នុង និង ក្រៅប្រទេស។

អាស្រ័យហេតុនេះ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង សូមអំពាវនាវដល់សប្បុរសជនក្នុង និង ក្រៅប្រទេស សូមចូលរួមឧបត្ថម្ភដល់ការសាងសង់នេះ តាមកម្លាំងសទ្ធាជ្រះថ្លា។

សូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរជូនចំពោះម្ចាស់ទាន និង ក្រុមគ្រួសារ សូមជួបតែលាភ យស សរសើរ សុខ ពុទ្ធពរ ទាំងឡាយ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ចូរកើតកើនចម្រើនឡើងកុំបីឃ្លាតក្លាយទៅជាប្រការដទៃឡើយ។ សូមអនុមោទនាបុណ្យ!!!

ទំនាក់ទំនងចូលរួមឧបត្ថម្ភ៖

ទូរស័ព្ទៈ ០១២ ២៥ ១៤ ៣០/ ទំព័រហ្វេសប៊ុកៈ SBUBB

គណនីធនាគារ៖

១. ធនាគារអេស៊ីលីដា (ACLEDA Bank)

            - បា្រក់រៀល (KHR): 0300-02-672333-44

            - ប្រាក់ដុល្លារ (USD): 0300-02-672333-23

២. ធនាគារអេប៊ីអេ (ABA Bank)

            - បា្រក់រៀល (KHR): 002-576-359

(VY SOVECHEA, SAMOUTH SAMATH, POK PORN, CHEA SEOUN)

            - ប្រាក់ដុល្លារ (USD): 002-576-356

(VY SOVECHEA, SAMOUTH SAMATH, POK PORN, CHEA SEOUN)

 

គម្រោងអគារសិក្សាថ្មី

សាខាពុទ្ធិកសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង


រូបភាពដំណើរការសាងសង់

អគារសិក្សាថ្មីត្រៀមចាក់ពិតាន


រូបភាពដំណើរការសាងសង់

អគារសិក្សាថ្មីបិទក្តារត្រៀមចាក់ពិតាន


Secure រក្សាសិទ្ធិ© គ្រប់យ៉ាងដោយ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ព.ស.២៥៦៦ គ.ស.២០២២