អាហារូបករណ៍រយៈពេលបួនឆ្នាំ Post Date: 21 October , 2022


សេចក្ដីប្រគេន និង ជូនដំណឹងអាហារូបករណ៍

សាខាពុទ្ធិកសាកលវិទ្យាល័យមានកិត្តិយសសូមប្រគេនជូនដំណឹងដល់សមណសិស្ស សិស្សគ្រប់រូបឱ្យបានជ្រាបថា នៅក្នុងឆ្នាំសិក្សា២០២៣-២០២៤ខាងមុខនេះ សាខាពុទ្ធិកសាកលនឹងប្រគេនជូនអាហារូបករណ៍១០០ភាគរយរយៈពេល៤ឆ្នាំពេញដល់សមណសិស្ស សិស្សដែលមានបំណងចង់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។

សម្រាប់សិក្សានុសិស្សដែលមានបំណងចង់ចូលសិក្សាថ្នាក់ បរិញ្ញាបត្រនៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបងត្រូវមានលក្ខខណ្ឌមួយចំនួនដូចតទៅ

១. លក្ខខណ្ឌចូលរៀន

បេក្ខជនដែលមានសិទ្ធិសិក្សាវគ្គបរិញ្ញាបត្រត្រូវមានគុណវុឌ្ឍិដូចខាងក្រោម

- មានសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ សញ្ញាបត្រដែលមានតម្លៃស្មើ

- មានសញ្ញាបត្ររងពីសាកលវិទ្យាល័យ ពីគ្រឹះស្ថានឧត្តមសិក្សាណាមួយ

- ប្រឡងជាប់ក្នុងការប្រឡងប្រជែង (Pass in a competitive entrance examination)

២. ពេលសិក្សា

- ឆមាសទី១ : ខែឧសភា ដល់ ខែកញ្ញា

- ឆមាសទី២ : ខែតុលា ដល់ ខែកុម្ភៈ

វិស្សមកាល៖ ខែមីនា និងខែមេសា និង២សប្តាហ៍ឈប់សម្រាកចាប់ពីខាងចុងនៃចូលវស្សា ក្នុងកំឡុងឆ្នាំសិក្សានីមួយៗ។

៣. ភាសាយាន

ភាសាខ្មែរ គឺជាយាន ដោយមានភាសាបរទេសជាភាសាជំនួយ។

៤. ការបំពេញបែបបទចូលរៀន

- ការទទួលពាក្យសុំចូលរៀននឹងប្រព្រឹត្តទៅតាមការប្រកាសជូនដំណឹងជាសាធារណៈរបស់ ព.ស.ស.ប.ប តាមប្រព័ន្ធផ្សព្វផ្សាយនានា (SBUBB)

- ទម្រង់ពាក្យសុំចូលរៀនទាំងអស់នឹងត្រូវកំណត់ដោយ ព.ស.ស.ប.ប។

- បេក្ខជនត្រូវដាក់ពាក្យសុំចូលរៀន ដោយភ្ជាប់មកជាមួយនូវសញ្ញាបត្រ ដែលបានថតចម្លងត្រឹមត្រូវ ព្រមទាំងឯកសារពាក់ព័ន្ធដទៃទៀត។ សាលាមានសិទ្ធិគ្រប់គ្រាន់ការស្នើសុំឯកសារពាក់ព័ន្ធ ផ្សេងទៀតក្នុងករណីចាំបាច់។

- ពាក្យសុំចូលរៀនដែលបានបំពេញត្រឹមត្រូវគប្បីយកមកប្រគល់ជូនគណៈគ្រប់គ្រងនៃ ព.ស.ស.ប.ប តាមពេលវេលាក្នុងម៉ោងធ្វើការគឺ ព្រឹកចាប់ពី ៧:០០-១១:00នាទី និងពេលថ្ងៃចាប់ពីម៉ោង ២:០០-៥:០០នាទី

- ពាក្យសុំចូលរៀននីមួយៗនឹងត្រូវពិនិត្យវាយតម្លៃ និងសម្រេចដោយគណៈគ្រប់គ្រងនៃ ព.ស.ស.ប.ប។ ក្នុងករណីចាំបាច់គណៈគ្រប់គ្រងអាចតម្រូវឱ្យបេក្ខជន មកបង្ហាញខ្លួន ធ្វើការប្រឡងផ្ទាល់មាត់មុននឹងអនុញ្ញាតឱ្យចូលរៀន។

៥. ការចុះឈ្មោះចូលរៀន

- បេក្ខជនដែលត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះចូលរៀនត្រូវអនុវត្ត តាមបទបញ្ញត្តិ និងលក្ខខណ្ឌនានារបស់ ព.ស.ស.ប.ប។

- បេក្ខជនដែលមិនបានផ្តល់នូវឯកសារគ្រប់គ្រាន់ នៅពេលចុះឈ្មោះដំបូងនឹងត្រូវបានចុះឈ្មោះ ជាសមណនិស្សិត-និស្សិតបណ្តោះអាសន្ន ហើយនៅពេលផ្តល់ឯកសារគ្រប់គ្រាន់បេក្ខជននឹងក្លាយទៅជាសមណនិស្សិត-និស្សិតពេញសិទ្ធិ។

- បេក្ខជនដែលបានដាក់ពាក្យសុំចូលរៀនរួចហើយ ត្រូវឆ្លងកាត់ការប្រឡងវាយតម្លៃដើម្បីទទួលសិទ្ធិចូលរៀន។

- សមណនិស្សិត-និស្សិតដែលបានចុះឈ្មោះចូលរៀនហើយ ប៉ុន្តែមិនអាចបន្ត ការសិក្សាបានអាចស្មើសុំព្យួរការសិក្សាជាលាយលក្ខ័ណ៍អក្សរ មកកាន់គណៈគ្រប់គ្រងហើយអាចដាក់ពាក្យ សុំចូលរៀនសារជាថ្មីក្នុងរយៈពេលកំណត់។

- ពុទ្ធិកសាកលវិទ្យាល័យនឹងលុបឈ្មោះសមណនិស្សិត-និស្សិតដែលបានចុះឈ្មោះចូលរៀនហើយ ប៉ុន្តែ មិនអាចបន្ត ការសិក្សាបានអាចស្នើសុំព្យួរការសិក្សាជាលាយលក្ខណ៍អក្សរមកកាន់គណៈគ្រប់គ្រងហើយអាចដាក់ពាក្យ សុំចូលរៀនសារជាថ្មីក្នុរយៈពេលកំណត់។

- ពុទ្ធិកសាកលវិទ្យាល័យនឹងលុបឈ្មោះសមណនិស្សិត-និស្សិតចេញពីបញ្ជី ក្នុងករណីសមណនិស្សិត-និស្សិតមិនអាចបុះពេញតាមលក្ខខណ្ឌនៃការសិក្សា។

- ការព្យួរការសិក្សានឹងមិនអនុញ្ញាតិលើសពីមួយឆ្នាំឡើយ។

៦. ការប្រឡង

- សមណនិស្សិត-និស្សិតដែលបានសិក្សាមុខវិជ្ជានីមួយៗរួចហើយ ត្រូវប្រឡងបញ្ចប់មុខវិជ្ជាទាំងនោះជាចាំបាច់។

- សមណនិស្សិត-និស្សិតដែលមានសិទ្ធិប្រឡងបញ្ចប់មុខវិជ្ជានីមួយៗ ទាល់តែបំពេញលក្ខខណ្ឌនៃការសិក្សាគ្រប់គ្រាន់។

- សមណនិស្សិត-និស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រអាចស្នើសុំ លិខិតបញ្ជាក់ការសិក្សា ឫសញ្ញាបត្របណ្តោះអាសន្នពី ព.ស.ស.ប.ប បាន។

- ពិធីប្រគល់សញ្ញាបត្រនឹងត្រូវរៀបចំនៅថ្ងៃ និងពេលវេលាសមស្របណាមួយកំណត់ដោយ ព.ស.ស.ប.ប 

អាហារូបករណ៍រយៈពេលបួនឆ្នាំ

ក្រដាស់ព័ត៌មានអាហារូបករណ៍


...

សកម្មភាពសមណនិស្សិត និស្សិត កំពុងប្រឡង


...

សមណនិស្សិតកំពុងប្រឡងឆមាស


Secure រក្សាសិទ្ធិ© គ្រប់យ៉ាងដោយ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ព.ស.២៥៦៦ គ.ស.២០២២