SBUBB

កម្រងព័ត៌មានសិក្សា ថ្នាក់បរិញ្ញាបត្រ 
នៅសាខាសាកលវិទ្យាល័យព្រះសីហនុរាជ
ខេត្តបាត់ដំបង


ឯកទេស៖ 

១. សង្គមវិជ្ជា

១.បេសកកម្ម

ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យ ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និងសាសនា បានកំណត់នូវបេសកកម្ម សម្រាប់ការបណ្តុះបណ្តាល ដល់សមណនិស្សិត-និស្សិត ដូចជា៖

  • បង្កើនផលិតភាពធនធានមនុស្ស ទាំងបព្វជិត និងគ្រហស្ថ ប្រកបដោយចំណេះដឹង និងសមត្ថភាពពេញលេញ តាមរយៈការសិក្សាមូលដ្ឋានគ្រឹះទស្សនវិជ្ជា សាសនវិជ្ជា សង្គមវិទ្យា នីតិសាស្រ្ត ធម្មសាស្រ្ត និងពុទ្ធសាសនា 
  • បណ្តុះបណ្តាលសមណនិស្សិត-និស្សិត ក្នុងភាពជាអ្នកដឹកនាំ អ្នកកសាងសន្តិភាព និងអហិង្សាធម៌ ផ្អែកលើពុទ្ធវចនៈ និងគោលការណ៍គ្រឹះសុខដុមរម្យនីយកម្មសង្គម ក្នុងវិសាលភាពជាតិ តំបន់ និងអន្តរជាតិ
  • ផ្តល់ឱ្យសមណនិស្សិត-និស្សិតនូវសេរីភាពសិក្សា និងសេវាសិក្សាពេញលេញ ទាំងក្នុងក្របខ័ណ្ឌទ្រឹស្តី និងការអនុវត្តជាក់ស្តែង ក្នុងចំណេះដឹងទស្សនវិជ្ជាពុទ្ធសាសនា នីតិសាស្រ្ត សង្គមសាស្រ្ត ការស្រាវជ្រាវ និងនវានុវត្តភាពសិក្សា
  • បណ្តុះបណ្តាលសមណនិស្សិតនិស្សិត ប្រកបដោយក្រមសីលធម៌ និងអភិសមាចារខ្ពស់ ឆ្លើយតបទៅនឹងជំនាញ វិជ្ជាជីវៈការងារ និងបរិយាបន្នសង្គម
  • អភិរក្ស និងផ្សព្វផ្សាយនូវអត្តសញ្ញាណវប្បធម៌ អារ្យធម៌ និងទស្សនវិជ្ជាខ្មែរ ក្នុងចំណោម សមាជិកប្រជាជាតិ  អាស៊ាន   ក៏ដូចជាបណ្តាប្រទេសលើសកលលោក
    រួមចំណែកលើកស្ទួយជីវភាពរស់នៅ និងសេដ្ឋកិច្ចវប្បធម៌របស់អ្នកសិក្សា ប្រកបដោយសេចក្តីថ្លៃថ្នូរ និងនិរន្តរភាព។

២.គោលបំណង

  • លើកកម្ពស់ការយល់ដឹងរបស់សមណនិស្សិត -និស្សិត ឱ្យកាន់តែទូលំទូលាយ ស្តីពីសារៈសំខាន់នៃការសិក្សាទ្រឹស្តីទស្សនវិជ្ជាបូព៌ាប្រទេស និងបស្ចិមប្រទេស ដែលជាមូលដ្ឋានគ្រឹះចម្បងនៃឯកទេសសិក្សាផ្សេងៗទៀត ក្នុងវិស័យវិទ្យាសាស្រ្តសង្គម
  • ពង្រឹងសមត្ថភាពជំនាញរបស់សមណ និស្សិត -និស្សិត ស្របទៅនឹងតម្រូវការទីផ្សារ និងការអភិវឌ្ឍសង្គម ឈរលើមូលដ្ឋានចម្បងៗ នៃការបណ្តុះបណ្តាល រួមមាន៖     បញ្ញាសម្បទា បំនិនសម្បទា និងចរិយាសម្បទា ប្រកបដោយសង្គតិភាព
  • រួមចំណែកលើកកម្ពស់គោលការណ៍អភិបាលកិច្ចគ្រប់គ្រង គុណវុឌ្ឍិសិក្សា និងសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀន ដោយឈរលើមូលដ្ឋាននៃការអប់រំសម្រាប់ទាំងអស់គ្នា និងការអប់រំពេញមួយជីវិត ប្រកបដោយចីរភាព
  • ពង្រឹងសមត្ថភាពសិក្សា និងជំនាញរបស់សមណនិស្សិត-និស្សិត តាមរយៈការអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ ព័ត៌មានវិទ្យា និងសារគមនាគមន៍ (ICT) និងជំនាញទំនាក់ទំនងអន្តរបុគ្គល ស្របតាមកាលៈទេសៈ និងវឌ្ឍនភាពសង្គម 
  • លើកកម្ពស់មនសិការ ស្មារតី និងទំនួលខុសត្រូវ របស់សមណនិស្សិត-និស្សិត ក្នុងន័យអភិរក្ស និងថែរក្សាអត្តសញ្ញាណ វប្បធម៌ ប្រពៃណីនិងសាសនាជាតិឱ្យបានថ្កុំថ្កើង និងគង់វង្ស។

៣. រចនាសម្ព័ន្ធពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និងសាសនា
 

៤. ចំនួនក្រេឌីត និងមុខវិជ្ជាសិក្សា

សម្រាប់ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និងពុទ្ធសាសនា មានឯកទេសចំនួន៣ គឺ ទស្សនវិជ្ជាពុទ្ធសាសនា, នីតិសាស្រ្ត, និងសង្គមវិជ្ជា។ ដោយក្នុងនោះ ឯកទេសសិក្សានីមួយៗ  ក្រេឌីតសិក្សា មានចំនួនសរុប ១៤៥ ក្រេឌីត ដោយក្នុងនោះ ១ក្រេឌីត ស្មើនឹង១៥ ម៉ោង អនុលោមតាមប្រកាសរបស់ក្រសួង ធម្មការ និងសាសនា នៃព្រះរាជណាចក្រកម្ពុជា លេខ ៣៦/១៦        ក.ធ.ស ប្រ.ក ចុះថ្ងៃ ១ រោច ខែចេត្រ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៦ ស្តីពី “​ការដាក់ឱ្យអនុវត្តកម្មវិធីពុទ្ធិកសិក្សាថ្នាក់បរិញ្ញបត្រ”។ ដូចនេះ សមណនិស្សិត-និស្សិត តម្រូវឱ្យសិក្សារយៈពេលពេញ ៤ឆ្នាំ ដោយបែងចែកជាចំនួនក្រេឌីត ទៅតាមឆ្នាំសិក្សានីមួយៗ ដូចខាងក្រោម៖ 

ចំនួនក្រេឌីតសិក្សា

ល.រថ្នាក់ឆ្នាំសិក្សាចំនួនក្រេឌីតក្រេឌីតសរុប
ឆមាសទី១ឆមាសទី២
១ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន១៦១៦៣២
២ថ្នាក់ឆ្នាំទី២១៩១៩៣៨
៣ថ្នាក់ឆ្នាំទី៣១៩១៩៣៨
៤ថ្នាក់ឆ្នាំទី៤១៩១៨៣៧
ក្រេឌីតសរុបរយៈពេល ៤ឆ្នាំ១៤៥

៤.១. ចំនួនក្រេឌីត និងមុខវិជ្ជាសិក្សា សម្រាប់ឯកទេសសង្គមវិជ្ជា

ដើម្បីឆ្លើយទៅនឹងគោលបំណង ការបណ្តុះបណ្តាល និងគុណវុឌ្ឍិសិក្សារបស់សមណ និស្សិត -និស្សិត ក្នុងក្របខ័ណ្ឌកម្រិតគុណវុឌ្ឍិសិក្សាថ្នាក់បរិញ្ញាបត្រ សាខាពុទ្ធិកសាកលវិទ្យាល័យ ខេត្តបាត់ដំបង បាន  អនុវត្តតាមកម្មវិធីពុទ្ធិកសិក្សាថ្នាក់បរិញ្ញាបត្រ នៃឯកទេសសង្គមវិជ្ជា ដែលបានសិក្សាស្រាវជ្រាវ និងចងក្រងនូវមុខវិជ្ជាសិក្សាមានប្រព័ន្ធ ទៅតាមឆ្នាំសិក្សានីមួយដូចខាងក្រោម៖ 

ប្រតិទិនសិក្សា
ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ឆមាសទី១)
មុខវិជ្ជាជាភាសាខ្មែរមុខវិជ្ជាជាភាសាអង់គ្លេសចំនួនក្រេឌីត
មូលដ្ឋានគ្រឹះនៃសង្គមវិជ្ជាFundamental of Sociology ៣
ប្រវត្តិពុទ្ធសាសនាHistory of Buddhism ៣
ចិត្តវិទ្យាPsychology ៣
ភាសាអង់គ្លេស I English I ៣
គណិតវិទ្យាMath៣
សិក្ខាសាលាSeminar១
ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ឆមាសទី២)
ការសិក្សាបរិស្ថានEnvironment៣
រដ្ឋបាលសាធារណៈPublic Administration៣
ភាសាអង់គ្លេស IIEnglish II ៣
ប្រវត្តិនៃសង្គមវិទ្យាthe History of Sociology៣
ប្រវត្តិសាស្រ្តខ្មែរKhmer History ៣
សិក្ខាសាលាSeminar១
សរុបក្រេឌីត៣២
ថ្នាក់ឆ្នាំទី២ (ឆមាសទី១)
មុខវិជ្ជាជាភាសាខ្មែរមុខវិជ្ជាជាភាសាអង់គ្លេសចំនួនក្រេឌីត
ទស្សនវិជ្ជាពុទ្ធសាសនាថេរវាទPhilosophy of Theravada Buddhism ៤
នីតិរដ្ឋប្បវេណីCivil Law២
អរិយធម៌របស់សង្គមវិជ្ជាCivilization Sociology ៤
សេចក្តិផ្តើមនៃសេដ្ឋកិច្ចIntroduction to Economic ២
ទស្សនវិជ្ជាសង្គមSocial Philosophy៤
ដំណោះស្រាយក្រៅប្រព័ន្ធតុលាការAlternative Dispute Resolution ២
សិក្ខាសាលាSeminar១
ថ្នាក់ឆ្នាំទី២ (ឆមាសទី២)
សង្គមវិជ្ជាជនបទRural Sociology ៤
រដ្ឋបាលសង្ឃកម្ពុជាMonastic Admin in Cambodia ២
សេដ្ឋកិច្ចសង្គមSocio-Economy ៤
នីតិរដ្ឋបាលទូទៅGeneral Administration Law ២
នីតិព្រហ្មទណ្ឌCriminal Law៤
ទស្សនវិជ្ជាពុទ្ធសាសនាមហាយានMahayana Buddhist Philosophy ២
សិក្ខាសាលាSeminar១
សរុបក្រេឌីត៣៨
ថ្នាក់ឆ្នាំទី៣ (ឆមាសទី១)
មុខវិជ្ជាជាភាសាខ្មែរមុខវិជ្ជាជាភាសាអង់គ្លេសចំនួនក្រេឌីត
ទស្សនវិជ្ជាពុទ្ធសាសនាស្តីពីសង្គមBuddhist Social Philosophy ៤
សង្គមវិជ្ជាអប់រំEducational Sociology ៤
សង្គមវិជ្ជាទីក្រុងUrban Sociology២
នីតិរដ្ឋប្បវេណីCivil Law ២
អភិវឌ្ឍន៍សហគមន៍Community Development ២
សង្គមវិជ្ជាគ្រួសារFamily Sociology ៤
សិក្ខាសាលាSeminar ១
ថ្នាក់ឆ្នាំទី​ ៣ (ឆមាសទី២)
នីតិរដ្ឋធម្មនុញ្ញConstitutional Law ៤
នីតិព្រហ្មទណ្ឌCriminal Law ២
សិក្សាសង្គមSocial Studies ២
ចរិយាវិទ្យាពុទ្ធសាសនាBuddhist Ethics ២
ចិត្តវិទ្យាពុទ្ធសាសនាBuddhist Psychology ៤
ទស្សនវិជ្ជាខ្មែរKhmer Philosophy ៤
សិក្ខាសាលាSeminar១
សរុបក្រេឌីត៣៨
ថ្នាក់ឆ្នាំទី ៤ (ឆមាសទី១)
មុខវិជ្ជាជាភាសាខ្មែរមុខវិជ្ជាជាភាសាអង់គ្លេសចំនួនក្រេឌីត
ស្ថិតិ និងផែនការStatistic and Planning  
សង្គមវិទ្យាបរិស្ថានSociology of Environment  
អរិយធម៌សាកលលោកWorld Civilization  
វិធីសាស្រ្តស្រាវជ្រាវResearch Methodology 
សង្គមវិជ្ជាអប់រំខ្មែរKhmer Educational Sociology  
សិក្ខាសាលាSeminar 
ថ្នាក់ឆ្នាំទី ៤ (ឆមាសទី២)
ពុទ្ធសាសនាឆ្លើយតបអំពើហិង្សាលើកុមារBuddhist Response to Child Violence ២
ឥរិយាបទពុទ្ធសាសនាចំពោះសង្គមBuddhist Attitude to Society ២
ការអភិវឌ្ឍមនុស្សHuman Resource Development ២
សារណាDissertation/Thesis ១២
សរុបក្រេឌីត៣៨
សរុបក្រេឌីតសិក្សារយៈពេល ៤ ឆ្នាំ១៤៧

៥. គោលការណ៍សិក្សា និងសេវាសិក្សា

ដើម្បីធានា និងពង្រឹងគុណភាពសិក្សា របស់សមណនិស្សិត-និស្សិត ក្នុងសាខាពុទ្ធិកវិទ្យាល័យព្រះសីហនុរាជ         ខេត្តបាត់ដំបង សមណនិស្សិត-និស្សិត ត្រូវគោរព និងអនុវត្តនូវគោលការណ៍សិក្សា ហើយនឹងទទួលបាននូវសេវាសិក្សា ដោយអនុលោមតាម៖

៦. ការវាយតម្លៃលទ្ធផលបញ្ចប់ការសិក្សា

ការវាយតម្លៃការសិក្សា និងប្រព័ន្ធផ្តល់ពិន្ទុ សម្រាប់សមណនិស្សិត-និស្សិត ត្រូវអនុវត្តតាម    គោលការណ៍ ដូចខាងក្រោម៖

៦.១. ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន

៦.១.១. ប្រព័ន្ធផ្តល់ពិន្ទុ

ពិន្ទុ

ចំនួនក្រេឌីត

ចំណាត់ថ្នាក់

មធ្យមភាគ

និទ្ទេស

៨៥ - ១០០

៣

A

៤.០០

ល្អប្រសើរ

៨០ - ៨៤

៣

B+

៣.៧៥

ល្អណាស់

៧០ - ៧៩

៣

B

៣.៥០

ល្អ

៦៥ - ៦៩

៣

C+

៣.០០

ល្អបង្គួរ

៥០ - ៦៤

៣

C

២.៥០

មធ្យម

៤៥ - ៤៩

៣

D

២.២៥

ខ្សោយ

៤០ - ៤៤

៣

E

២.០០

ខ្សោយណាស់

០១ - ៣៩

៣

F

១​.៧៥

ធា្លក់

៦.១.២. ការវាយតម្លៃ និងការផ្តល់ពិន្ទុ

ល.រ

ការផ្តល់ពិន្ទុ

ពិន្ទុ

សរុប

១

វត្តមានសិក្សារបស់សមណនិស្សិត-និស្សិត

១០

១០

២

កិច្ចការស្រាវជ្រាវ

១០

២០

៣

ការប្រឡងត្រីមាស

២០

៤០

៤

ការប្រឡងឆមាស

៦០

១០០

សរុប

១០០

 

៦.២. ថ្នាក់បរិញ្ញាបត្រ (ឆ្នាំទី ២, ៣, និង៤)

៦.២.១. ប្រព័ន្ធផ្តល់ពិន្ទុ

ពិន្ទុ

ចំនួនក្រេឌីត

ចំណាត់ថ្នាក់

មធ្យមភាគ

និទ្ទេស

៩៥ - ១០០

៣

A+

៤.០០

ល្អវិសេស

៩០ - ៩៤

៣

A

៣.៧៥

ល្អប្រសើរ

៨៥ - ៨៩

៣

B+

៣.៥០

ល្អណាស់

៨០ - ៨៤

៣

B

៣.០០

ល្អ

៧៥ - ៧៩

៣

C+

២.៧៥

ល្អបង្គួរ

៧០ - ៧៤

៣

C

២.៥០

បង្គួរ

៦៥ - ៦៩

៣

D+

២.២៥

មធ្យមប្រៀប

៦០ - ៦៤

៣

D

២.០០

មធ្យម

៥៥ - ៥៩

៣

E

១.៧៥

ខ្សោយ (ប្រឡងសង្គ្រោះ)

០០ - ៥៤

៣

F

០.០០

ធ្លាក់

៧. គុណវុឌ្ឍិសិក្សារបស់សមណនិស្សិត-និស្សិត

  • ចំណេះដឹងទូលំទូលាយជាប្រព័ន្ធ និងប្រទាក់ក្រឡាក្នុងវិស័យដែលខ្លួនបានសិក្សា ព្រមទាំងទ្រឹស្តី និងគោលការណ៍សំខាន់ៗ ដែលពាក់ព័ន្ធ
  • សមត្ថភាពអង្កេត និងស្វែងរកនូវដំណោះស្រាយលើបញ្ហាស្មុគស្មាញដែលកើតមានឡើង ដោយប្រើប្រាស់ចំណេះដឹងដែលបានមកពីការសិក្សាជំនាញឯកទេសទស្សនវិជ្ជា
  • សមត្ថភាព​ប្រើប្រាស់រូបមន្តគណិតវិទ្យា ស្ថិតិ និង ICT ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញ ហើយអាចជ្រើសរើស និងប្រើប្រាស់យន្តការសមស្របបំផុត ដើម្បីបង្ហាញនូវលទ្ធផលទទួលបានជូនសវនការនានា
  • ចំណេះដឹងស៊ីជម្រៅនៃស្នាដៃស្រាវជ្រាវលើជំនាញដែលខ្លួនសិក្សា និងសមត្ថភាពបកស្រាយ វិភាគ និងវាយតម្លៃលើសារៈសំខាន់នៃការស្រាវជ្រាវ ក្នុងការពង្រីកចំណេះដឹងលើជំនាញនោះ។
  • មានគំនិតផ្តួចផ្តើមក្នុងការរិះរក និងដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមានចំពោះបុគ្គលផ្ទាល់ខ្លួន និងក្រុមដោយការប្រតិបត្តិក្នុងភាពជាអ្នកដឹកនាំ ក្នុងការស្វែងរកនូវដំណោះស្រាយថ្មីៗ ជាក់ស្តែង
  • ប្រើប្រាស់ចំណេះដឹង និងវិធីសាស្រ្តផ្នែកទ្រឹស្តីទទួលបានក្នុង

៨. ការទទួលស្គាល់គុណភាពអប់

៩. ការឆ្លើយតបជំនាញ ទៅនឹងតម្រូវការទីផ្សារ

១០. មាគ៌ាសិក្សា សម្រាប់សមណនិស្សិត-និស្សិត

 

 

ហែម វណ្ណដា 2024-11-20