SBUBB

កម្រងព័ត៌មានសិក្សា ថ្នាក់បរិញ្ញាបត្រ

នៅសាខាសាកលវិទ្យាល័យព្រះសីហនុរាជ

ខេត្តបាត់ដំបង

ឯកទេស ៖ ភាសាអង់គ្លេស


១.បេសកកម្ម

ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យ ពុទ្ធិកមហាវិទ្យាល័យភាសាបាលី-សំស្រ្កឹត និងភាសាបរទេស បានកំណត់នូវបេសកកម្ម សម្រាប់ការបណ្តុះបណ្តាល ដល់សមណនិស្សិត និស្សិត ដូចជា៖

  • រួមចំណែក ក្នុងការលើកកម្ពស់ធនធានមនុស្ស ក្នុងវិស័យអក្សរសាស្រ្តពុទ្ធនិយម​ និងភាសាអង់គ្លេស ប្រកបដោយចំណេះដឹង ជំនាញវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់
  • បណ្តុះបណ្តាលសមណនិស្សិត និស្សិត ឱ្យក្លាយជាអ្នកស្រាវជ្រាវខាងផ្នែកអក្សរសាស្រ្តពុទ្ធនិយម អ្នកកវីនិពន្ធ         គ្រូបង្រៀន អ្នកបកប្រែភាសា ស្របតាមភាពរីកចម្រើននៃវិស័យអប់រំជាតិ និងសកល
  • ផ្តល់ឱ្យសមណនិស្សិត និស្សិតនូវសេរីភាពសិក្សា និងសេវាសិក្សា ពេញលេញ ទាំងក្នុងក្របខណ្ឌទ្រឹស្តី និងការអនុវត្តជាក់ស្តែង តាមរយៈចំណេះដឹង ការស្រាវជ្រាវ និងនវានុវត្តភាពសិក្សា លើមូលដ្ឋានគ្រឹះសំខាន់នៃចលនាអក្សរសិល្បិ៍ វិធីសាស្រ្តតែងនិពន្ធ ប្រវត្តិភាសា  និងការវិវឌ្ឍភាសាបាលីសំស្រ្កឹត និងអង់គ្លេស
  • បណ្តុះបណ្តាលសមណនិស្សិតនិស្សិត ប្រកបក្រមសីលធម៌ និងអភិសមាចារខ្ពស់ ឆ្លើយតបទៅនឹងជំនាញវិជ្ជាជីវៈការងារ និងបរិយាប័ន្នសង្គម ស្របតាមតម្រូវការសង្គម
  • លើកតម្កើង និងផ្សព្វផ្សាយ អក្សរសាស្រ្តពុទ្ធសាសនា ជាពិសេសការសិក្សាភាសាបាលីសំស្រ្កឹត តាមរយៈការផ្តល់នូវចំណេះដឹង បំណិន និងសីលធម៌ ទាំងបច្ចុប្បន្ន ក៏ដូចជាអនាគត ក្នុងចំណោមសមាជិកប្រជាជាតិអាស៊ាន ក៏ដូចជា    បណ្តាប្រទេសលើសកលលោក
  • រួមចំណែកលើកស្ទួយសេដ្ឋកិច្ចរស់នៅ និងការប្រាស្រ័យទំនាក់ទំនងអន្តរបុគ្គលកាន់តែប្រសើរ និងសម្បូរបែប ក្នុងក្របខ័ណ្ឌគោលនយោបាយសមាហរណកម្មសេដ្ឋកិច្ច   អាស៊ាន  ទីផ្សារសេរី សាកលភាវូបនីយកម្ម  និងបច្ចេកវិទ្យាភាវូបនីយកម្ម

២. គោលបំណង

  • លើកកម្ពស់ការយល់ដឹងរបស់សមណនិស្សិតនិស្សិត ឱ្យកាន់តែទូលំទូលាយ ស្តីពីសារៈសំខាន់នៃមុខងារ និងវិសាលភាពនៃភាសាបាលីសំស្រ្កឹត ទម្រង់អក្សរសិល្បិ៍   វិធីសាស្រ្តតែងនិពន្ធ ភាសាវិទ្យានុវត្តន៍ មត៌កពុទ្ធសាសនាក្នុងវប្បធម៌ខ្មែរ និងភាសាយានក្នុងបរិបទយុគសម័យទំនើប
  • ពង្រឹងសមត្ថភាពជំនាញរបស់សមណនិស្សិតនិស្សិត ស្របទៅនឹងតម្រូវការទីផ្សារ និងការអភិវឌ្ឍសង្គម ឈរលើមូលដ្ឋានចម្បងៗ នៃការបណ្តុះបណ្តាល រួមមាន៖  បញ្ញាសម្បទា បំនិនសម្បទា និងចរិយាសម្បទា ប្រកបដោយសង្គតិភាព
  • រួមចំណែកលើកកម្ពស់គោលការណ៍អភិបាលកិច្ចគ្រប់គ្រង គុណវុឌ្ឍិសិក្សា និងសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀន ដោយឈរលើមូលដ្ឋាននៃការអប់រំសម្រាប់ទាំងអស់គ្នា និងការអប់រំពេញមួយជីវិត ប្រកបដោយចីរភាព
  • ពង្រឹងសមត្ថភាពសិក្សា និងជំនាញរបស់សមណនិស្សិត និស្សិត តាមរយៈការអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ ព័ត៌មានវិទ្យា និងសារគមនាគមន៍ (ICT) និងជំនាញទំនាក់ទំនងអន្តរបុគ្គល ស្របតាមកាលៈទេសៈ និងវឌ្ឍនភាពសង្គម
  • បង្កើននូវសមត្ថភាព និងជំនាញផ្នែកស្រាវជ្រាវខាងអក្សរសាស្រ្តពុទ្ធនិយម សិល្បិ៍វិធីនៃការតែងនិពន្វ និងបរិវត្តន៍ភាសានីមួយៗ ដល់សមណនិស្សិតនិស្សិត ស្របតាមការអភិវឌ្ឍ និងវឌ្ឍនភាពនៃសង្គមជាតិ សេដ្ឋកិច្ច និង       បច្ចេកវិទ្យា

៣. រចនាសម្ព័ន្ធពុទ្ធិកមហាវិទ្យាល័យ ភាសាបាលី-សំស្រ្កឹត និងភាសាបរទេស

៤. ចំនួនក្រេឌីត និងមុខវិជ្ជាសិក្សា

សម្រាប់ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និងពុទ្ធសាសនា មានឯកទេសចំនួន ២ គឺ ភាសាបាលី និងអក្សរសាស្រ្តអង់គ្លេស។ ដោយក្នុងនោះ ឯកទេសសិក្សានីមួយៗ  ក្រេឌីតសិក្សា មានចំនួនសរុប ១៤៥ ក្រេឌីត ដោយក្នុងនោះ ១ក្រេឌីត ស្មើនឹង១៥ ម៉ោង អនុលោមតាមប្រកាសរបស់ក្រសូង ធម្មការ និងសាសនា នៃព្រះរាជណាចក្រកម្ពុជា លេខ ៣៦/១៦   ក.ធ.ស ប្រ.ក ចុះថ្ងៃ ១ រោច ខែចេត្រ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៦ ស្តីពី “​ការដាក់ឱ្យអនុវត្តកម្មវិធីពុទ្ធិកសិក្សាថ្នាក់បរិញ្ញបត្រ”។ ដូចនេះ សមណនិស្សិត និស្សិត តម្រូវឱ្យសិក្សារយៈពេលពេញ ៤ឆ្នាំ ដោយបែងចែកជាចំនួនក្រេឌីត ទៅតាមឆ្នាំសិក្សានីមួយៗ ដូចខាងក្រោម៖

ចំនួនក្រេឌីតសិក្សា

ល.រថ្នាក់ឆ្នាំសិក្សាចំនួនក្រេឌីតក្រេឌីតសរុប
ឆមាសទី ១ឆមាសទី ២
១ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន១៦១៦៣២
២ថ្នាក់ឆ្នាំទី ២១៩ ១៩៣៨
៣ថ្នាក់ឆ្នាំទី ៣១៩១៩៣៨
៤ថ្នាក់ឆ្នាំទី ៤១៩១៨៣៧
ក្រេឌីតសរុបរយៈពេល ៤ ឆ្នាំ១៤៥

៤.១. ចំនួនក្រេឌីត និងមុខវិជ្ជាសិក្សា សម្រាប់ឯកទេសភាសាបាលី

ដើម្បីឆ្លើយទៅនឹងគោលបំណង ការបណ្តុះបណ្តាល និងគុណវុឌ្ឍិសិក្សារបស់សមណនិស្សិតនិស្សិត ក្នុង ក្របខណ្ឌកម្រិតគុណវុឌ្ឍិសិក្សាថ្នាក់បរិញ្ញាបត្រ សាខាពុទ្ធិកសាកលវិទ្យាល័យ ខេត្តបាត់ដំបង បានអនុវត្តតាមកម្មវិធីពុទ្ធិកសិក្សាថ្នាក់បរិញ្ញាបត្រ នៃឯកទេសភាសាអង់គ្លេស ដែលបានសិក្សាស្រាវជ្រាវ និងចងក្រងនូវមុខវិជ្ជាសិក្សាមានប្រព័ន្ធ ទៅតាមឆ្នាំសិក្សានីមួយដូចខាងក្រោម៖

ប្រតិទិនសិក្សា
ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ឆមាសទី១)
មុខវិជ្ជាជាភាសាខ្មែរមុខវិជ្ជាជាភសាអង់គ្លេសចំនួនក្រេឌីត
ប្រវត្តិព្រះពុទ្ធHistory of Buddha៣
ចិត្តវិទ្យាPsychology ៣
ភាសាអង់គ្លេស IEnglish I៣
Core English ICore English I៣
គណិតវិទ្យាMath៣
សិក្ខាសាលាSeminar១
ឆមាសទី២
ការសិក្សាបរិស្ថានEnvironments៣
រដ្ឋបាលសាធារណៈPublic Administration៣
ភាសាអង់គ្លេស IIEnglish II៣
Core English IICore English II៣
ទស្សនវិជ្ជាPhilosophy ៣
សិក្ខាសាលាSeminar១
សរុបក្រេឌីត៣២

 

ឆ្នាំទី ២ (ឆមាសទី១)
មុខវិជ្ជាជាភាសាខ្មែរមុខវិជ្ជាជាភសាអង់គ្លេសចំនួនក្រេឌីត
ការសិក្សាពីវប្បធម៌Cultural Studies៤
ការសរសេរបែបសិក្សាធិការ IAcademic Writing I៤
សេចក្តីផ្តើមទស្សនវិជ្ជាពុទ្ធសាសនាIntroduction to Buddhist Philosophy២
ព្រះពុទ្ធសាសនាខ្មែរKhmer Buddhism៤
បណ្តុះគុណធម៌Character Building២
ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរBuddhism in Cambodia២
សិក្ខាសាលាSeminar១
ឆ្នាំទី២ (ឆមាសទី២)
ប្រវត្តិសាស្រ្តខ្មែរKhmer History២
ការសរសេរបែបសិក្សាធិការ IIAcademic Writing II៤
អង់គ្លេសសម្រាប់ការទំនាក់ទំនងEnglish for Communication II៤
វេយ្យាករណ៍កម្រិតខ្ពស់ IIAdvanced Grammar II៤
ការអភិវឌ្ឍន៍សមត្ថភាពCapacity Development២
តក្កវិជ្ជា និងការគិតបែបស៊ីជម្រៅLogic and Critical Thinking 
សិក្ខាសាលាSeminar១
សរុបក្រេឌីត៣២

 

ឆ្នាំទី ៣ (ឆមាសទី១)
មុខវិជ្ជាជាភាសាខ្មែរមុខវិជ្ជាជាភសាអង់គ្លេសចំនួនក្រេឌីត
អំណានកម្រិតខ្ពស់ និងការតែងនិពន្ធAdvanced Reading and Composition៤
ភាសាអង់គ្លេសម្រាប់ការងារEnglish for Career ២
វេយ្យាករណ៍កម្រិតខ្ពស់ IIAdvanced Grammar II៤
សីលធម៌ពុទ្ធសាសនាBuddhist Ethics២
សេចក្តីផ្តើមនៃការតែងល្បះIntroduction to Essay Writing៤
ការសិក្សាពីអាស៊ានASEAN Studies២
សិក្ខាសាលាSeminar១
ឆ្នាំទី៣ (ឆមាសទី២)
កំណាព្យក្នុងភាសាអង់គ្លេសEnglish Poetry៤
ចិត្តវិទ្យាគរុកោសល្យPsychological Pedagogy ២
សេចក្តីផ្តើមនៃការបង្រៀនភាសាអង់គ្លេសIntroduction to English Teaching២
អក្សរសាស្រ្តអង់គ្លេស​ IEnglish Literature I៤
វិជ្ជាជីវៈតែងនិពន្ធProfessional or Essay Writing២
ភាសាវិទ្យាអនុវត្តន៍Applied Linguistics១
សរុបក្រេឌីត៣៨

 

ឆ្នាំទី ៤ (ឆមាសទី១)
មុខវិជ្ជាជាភាសាខ្មែរមុខវិជ្ជាជាភសាអង់គ្លេសចំនួនក្រេឌីត
សិល្ប៍វិធីនៃការបង្រៀនArt of Teaching២
វិធីសាស្រ្តស្រាវជ្រាវResearch Methodology២
វិធីសាស្រ្តនៃការបកប្រែ Interpreting and Translation៤
អក្សរសាស្រ្តអង់គ្លេស IIEnglish Literature II២
វិធីសាស្រ្តនៃការបង្រៀនTeaching Methodology៤
ការតែងនិពន្ធបែបច្នៃប្រតិដ្ឋCreative Writing៤
ការសរសេរសំណើរស្រាវជ្រាវResearch Proposal១
ឆ្នាំទី៤ (ឆមាសទី២)
ការសិក្សាអំពីខ្មែរKhmer Studies២
ការសិក្សាអំពីភេទGender studies២
អរិយធម៌ពិភពលោកWorld Civilization២
ចុះកម្មសិក្សា និង របាយការណ៍ស្រាវជ្រាវPracticum and Research Report១២
សរុបក្រេឌីត៣៨
សរុបក្រេឌីតរយៈពេល ៤ ឆ្នាំ១៤៥

 

 

 

ហែម វណ្ណដា 2025-01-03