ឯកទេស៖ អក្សរសាស្ត្រខ្មែរ
សេចក្ដីផ្ដើម
អ្វីទៅជាជំនាញអក្សរសាស្ត្រខ្មែរ?
តើមាននរណាមានគំនិតស្រលាញ់ មុខជំនាញអក្សរសាស្ត្រខ្មែរដែរទេ? តើលោកអ្នកមានដឹងទេថា ការសិក្សាអក្សរសាស្ត្រខ្មែរមិនមែនអាចធ្វើបានតែគ្រូបង្រៀនភាសាខ្មែរប៉ុណ្ណោះនោះទេ ខាងក្រោមនេះយើងនឹងនាំលោកអ្នកទៅស្គាល់មុខជំនាញអក្សរសាស្ត្រខ្មែរឱ្យកាន់តែច្បាស់ជាងមុន។
១. តើបរិញ្ញាបត្រអក្សរសាស្ត្រខ្មែរជាអ្វី?
បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ បង្រៀននិស្សិតឱ្យចេះវិភាគ បកស្រាយ និងប្រៀបធៀប គ្រប់ទិដ្ឋភាពទាំងអស់នៃអក្សរខ្មែរ និងអក្សរសិល្ប៍ខ្មែរ។ នៅពេលដែលប្រទេសកម្ពុជា មានការចូលរួមកាន់តែច្រើន នៅក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាជាមួយប្រទេសផ្សេងៗ វាជាការសំខាន់ ដែលប្រជាជនកម្ពុជាគួរយល់ដឹងពីវប្បធម៌ផ្ទាល់ខ្លួន ហើយប្រើវាជាចំណុចចាប់ផ្តើមមួយ សម្រាប់កសាងទំនាក់ទំនងជាមួយអ្នកដទៃ។ ចំពោះមុខជំនាញនេះ ទាមទារឱ្យសិស្សមានជំនាញ និងចំណូលចិត្តខាងផ្នែកអក្សរសាស្រ្ត និងវប្បធម៌ទូទៅ។
២. តើមុខជំនាញនេះ សិក្សាពីអ្វីខ្លះ?
មុខជំនាញនេះនឹងផ្តោតលើមុខវិជ្ជាមួយចំនួនដូចជា អក្សរសិល្ប៍ប្រជាប្រិយ សំស្ក្រឹត ទ្រឹស្តី ភាសាសូរសព្ទ ទ្រឹស្តីសង្គមវិទ្យា សិលាចារឹក ទ្រឹស្តីអក្សរសាស្ត្រ វិធីសាស្រ្តស្រាវជ្រាវ អក្សរសិល្ប៍លោកខាងលិច វប្បធម៌ខ្មែរ អក្សរសិល្ប៍បែបប្រៀបធៀប ល្ខោន វេយ្យាករណ៍ខ្មែរ និង វាក្យសម្ព័ន្ធ។ល។ រួមមានមុខវិជ្ជាបន្ថែមដូចជា ភាសាអង់គ្លេស និងកុំព្យូទ័រ។ នៅឆ្នាំទី៤ ដែលជាឆ្នាំបញ្ចប់ និសិ្សតតម្រូវឱ្យសរសេរ សារណា ដើម្បីបញ្ចប់ការសិក្សា។
៣. តើជំនាញនេះអាចផ្តល់ឱកាសការងារអ្វីខ្លះ?
ក្រោយពីរៀនចប់ និស្សិតនឹងទទួលបានចំណេះដឹងដូចជា៖
- មានពុទ្ធិផ្នែកអក្សរសិល្ប៍ខ្មែរ ភាសាខ្មែរ វប្បធម៌ និងអរិយធម៌
- មានចំណេះដឹងខាងតែងនិពន្ធ ប្រលោមលោក អត្ថបទសារព័ត៌មាន និងទស្សនាវដ្តីសង្គម
- ជាអ្នកសិក្សាស្រាវជ្រាវលើឯកទេសអក្សរសិល្ប៍ខ្មែរ វប្បធម៌ និងសង្គម។
មិនតែប៉ុណ្ណោះ និស្សិតក៏អាចចូលបម្រើការងារនៅតាមក្រសួងអប់រំ ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងតាមអង្គការក្រៅរដ្ឋាភិបាលជាដើម។
៤. តើអាចរៀនមុខជំនាញមួយនេះ នៅសាលាណានៅក្នុងខេត្តបាត់ដំបង?
សម្រាប់មុខជំនាញនេះនៅក្នុងខេត្តបាត់ដំបង គឺមាននៅ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ដែលស្ថិតក្នុងពុទ្ធិកមហាវិទ្យាល័យអក្សរសាស្ត្រ។
តាមពិតទៅមុខជំនាញអក្សរសាស្រ្តខ្មែរ ជាមុខជំនាញដ៏ល្អមួយសម្រាប់អ្នកគ្រប់គ្នា ព្រោះវាអាចឆ្លុះបញ្ចាំងពីគំនិតជាតិនិយមរបស់អ្នក និងស្មារតីស្រលាញ់ការអភិរក្សអក្សរសាស្រ្ត និងអក្សរសិល្ប៍ខ្មែរ។ ដូចនេះ មុខជំនាញមួយនេះនឹងនាំអ្នកទៅសិក្សាឱ្យបានជាក់លាក់ និងស៊ីជម្រៅ អំពីភាសា និងអរិយធម៌កំណើតរបស់យើងទាំងអស់គ្នា។
បេសកកម្ម
- រួមចំណែក ក្នុងការលើកកម្ពស់ធនធានមនុស្ស ក្នុងវិស័យអក្សរសាស្រ្តជាតិ ភាសាវិទ្យា ភាសាអនុវត្តន៍ និងអក្សរសាស្រ្តពុទ្ធសាសនា ប្រកបដោយចំណេះដឹង ជំនាញវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់
- បណ្តុះបណ្តាលសមណនិស្សិត-និស្សិត ឱ្យក្លាយជាអ្នកស្រាវជ្រាវ ខាងផ្នែក អក្សរសាស្រ្ត កវីនិពន្ធ និងគ្រូបង្រៀន ស្របតាមភាពរីកចម្រើននៃវិស័យអប់រំជាតិ និងសកល
- ផ្តល់ឱ្យសមណនិស្សិត-និស្សិតនូវសេរីភាពសិក្សា និងសេវាសិក្សា ពេញលេញ ទាំងក្នុងក្របខណ្ឌទ្រឹស្តី និងការអនុវត្តជាក់ស្តែង តាមរយៈចំណេះដឹង ការស្រាវជ្រាវ និង នវានុវត្តភាពសិក្សា លើមូលដ្ឋានគ្រឹះសំខាន់នៃចលនាអក្សរសិល្ប៍ វិធីសាស្រ្តតែងនិពន្ធ ប្រវត្តិភាសាខ្មែរ និងការវិវត្តភាសាជាតិ
- បណ្តុះបណ្តាលសមណនិស្សិត-និស្សិត ប្រកបក្រមសីលធម៌ និងអភិសមាចារខ្ពស់ ឆ្លើយតបទៅនឹងជំនាញវិជ្ជាជីវៈការងារ និងបរិយាប័ន្នសង្គម ស្របតាមតម្រូវការសង្គម
- លើកតម្កើង និងផ្សព្វផ្សាយអក្សរសាស្រ្តជាតិ និងអក្សរសាស្រ្តពុទ្ធសាសនា តាមរយៈការផ្តល់នូវចំណេះដឹង បំណិន និងសីលធម៌ ទាំងបច្ចុប្បន្ន ក៏ដូចជាអនាគត ក្នុងចំណោមសមាជិកប្រជាជាតិអាស៊ាន ក៏ដូចជាបណ្តាប្រទេសលើសកលលោក
- រួមចំណែកលើកស្ទួយការប្រើប្រាស់ និងអភិរក្សភាសាជាតិ ប្រកបដោយចីរភាព។
គោលបំណង
- លើកកម្ពស់ការយល់ដឹងរបស់សមណនិស្សិត-និស្សិត ឱ្យកាន់តែទូលំទូលាយនូវ សារៈសំខាន់នៃមុខងារនិង វិសាលភាពនៃភាសាខ្មែរ ទម្រង់អក្សរសិល្ប៍ វិធីសាស្រ្តតែងនិពន្ធ ភាសាវិទ្យានុវត្តន៍ និងមត៌កពុទ្ធសាសនាក្នុងវប្បធម៌ខ្មែរ
- ពង្រឹងសមត្ថភាពជំនាញរបស់សមណនិស្សិត-និស្សិត ស្របទៅនឹងតម្រូវការទីផ្សារ និងការអភិវឌ្ឍសង្គម ឈរលើមូលដ្ឋានចម្បងៗ នៃការបណ្តុះបណ្តាល រួមមាន៖ បញ្ញាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ប្រកបដោយសង្គតិភាព
- រួមចំណែកលើកកម្ពស់គោលការណ៍អភិបាលកិច្ចគ្រប់គ្រង គុណវុឌ្ឍិសិក្សា និងសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀន ដោយឈរលើមូលដ្ឋាននៃការអប់រំសម្រាប់ទាំងអស់គ្នា និងការអប់រំពេញមួយជីវិត ប្រកបដោយចីរភាព
- ពង្រឹងសមត្ថភាពសិក្សា និងជំនាញរបស់សមណនិស្សិត-និស្សិត តាមរយៈ ការអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ ព័ត៌មានវិទ្យា និងសារគមនាគមន៍ (ICT) និងជំនាញទំនាក់ទំនងអន្តរបុគ្គល ស្របតាមកាលៈទេសៈ និងវឌ្ឍនភាពសង្គម
- បង្កើននូវសមត្ថភាព និងជំនាញផ្នែកស្រាវជ្រាវខាងអក្សរសាស្រ្ត និងសិល្ប៍វិធីនៃការតែងនិពន្ធ ដល់សមណនិស្សិត-និស្សិត ស្របតាមការអភិវឌ្ឍ និងវឌ្ឍនភាពនៃសង្គមជាតិ សេដ្ឋកិច្ច និងបច្ចេកវិទ្យា។
ជំនាញអក្សរសាស្ត្រខ្មែរ
- ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់ទៅសិក្សាមុខជំនាញនេះ៖ អក្សរសាស្ត្រ និងវប្បធម៌ទូទៅ
- ការសិក្សាដើម្បីទទទួលបានសញ្ញាបត្របរិញ្ញាបត្រលើមុខជំនាញនេះ៖ មានរយៈពេល៤ឆ្នាំ យ៉ាងតិច ១២០ក្រេឌីត
- ចំណេះដឹងដែលនិស្សិតទទួលបានក្រោយបញ្ចប់ការសិក្សាររយៈពេល៤ឆ្នាំ៖
- មានពុទ្ធិលើផ្នែកអក្សរសិល្ប៍ខ្មែរ ភាសាខ្មែរ វប្បធម៌និងអរិយធម៌
- មានចំណេះដឹងលើការតែងនិពន្ធ ប្រលោមលោក អត្ថបទសារព័ត៌មាន និងទស្សនាវដ្តីសង្គម
- ជាអ្នកសិក្សាស្រាវជ្រាវលើកឯទេសអក្សរសិល្ប៍ខ្មែរ វប្បធម៌ និងសង្គម។
- អង្គភាពឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ៖
- តាមក្រសួងអប់រំ ក្រសួងព័ត៌មាន ក្រសួងទេសចរណ៌ និងក្រសួងវប្បធម៌
- អង្គការក្រៅរដ្ឋាភិបាល។
| ឆ្នាំមូលដ្ឋាន | មុខវិជ្ជា | លេខកូដ | ម៉ោង | ក្រេឌីត |
|---|---|---|---|---|
ឆមាសទី១ | ទ្រឹស្តីអក្សរសិល្ប៍ | GI.F.Lit.TLi | ៤៥ | ៣ |
| ប្រវត្តិសាស្ត្រខ្មែរ | GI.F.Lit.KH | ៤៥ | ៣ | |
| ចិត្តវិទ្យា | GI.F.Lit.Psy | ៤៥ | ៣ | |
| ភាសាអង់គ្លេស ១ | GI.F.Lit.Eng | ៤៥ | ៣ | |
| គណិតវិទ្យា | GI.F.Lit.Math | ៤៥ | ៣ | |
| សិក្ខាសាលា | ១៥ | ១ | ||
| សរុបឆមាសទី១ | ២៤០ | ១៦ | ||
ឆមាសទី២ | ការសិក្សាបរិស្ថាន | GI.F.Lit.Env | ៤៥ | ៣ |
| រដ្ឋបាលសាធារណៈ | GI.F.Lit.PAd | ៤៥ | ៣ | |
| ភាសាអង់គ្លេស ២ | GI.F.Lit.Eng | ៤៥ | ៣ | |
| អក្សរសិល្ប៍ខ្មែរ | GI.F.Lit.KLi | ៤៥ | ៣ | |
| សិក្សាអរិយធម៌-វប្បធម៌ខ្មែរ | ៤៥ | ៣ | ||
| សិក្ខាសាលា | ១៥ | ១ | ||
| សរុបឆមាសទី២ | ២៤០ | ១៦ | ||
| សរុប | ៤៨០ | ៣២ |
សម្គាល់ៈ សម្រាប់ឯកទេសអក្សរសាស្ត្រខ្មែរ មុខវិជ្ជាតម្រង់ទិសមាន៖
- អក្សរសិល្ប៍ខ្មែរ
- ប្រវត្តិសាស្ត្រខ្មែរ
| ឆ្នាំទី២: ឆមាសទី១ | ||||
|---|---|---|---|---|
ល.រ | មុខវិជ្ជា | លេខកូដ | ម៉ោង | ក្រេឌីត |
| ១ | ទ្រឹស្តីអក្សរសិល្ប៍ ២ | GI.Lit.TLi | ៦២ | ៤ |
| ២ | អក្សរសិល្ប៍មុនអង្គរ | GI.Lit.PrALi | ៣២ | ២ |
| ៣ | អក្សរសិល្ប៍ប្រជាប្រីយ៍ ១ | GI.Lit.KFo | ៦២ | ៤ |
| ៤ | វប្បធម៌-អរិយធម៌ | GI.Lit.KCCiv | ៣២ | ២ |
| ៥ | ឥទ្ធិពលព្រះត្រៃបិដកក្នុងអក្សរសិល្ប៍ខ្មែរ | GI.Lit.ITKLi | ៦២ | ៤ |
| ៦ | ពុទ្ធសាសនានៅកម្ពុជា | GI.Lit.BuC | ៣២ | ២ |
| ៧ | សិក្ខាសាលា | ១៥ | ១ | |
| សរុប | ២៩៧ | ១៩ | ||
ឆមាសទី២ | ||||
| ១ | អក្សរសិល្ប៍សម័យអង្គរ | GI.Lit.ALi | ៦២ | ៤ |
| ២ | អក្សរសិល្ប៍បស្ចិមប្រទេស | GI.Lit.WLi | ៦២ | ៤ |
| ៣ | អក្សរសិល្ប៍ឆ្នាំ ១៩៥៣-១៩៧០ | GI.Lit.Li | ៣២ | ២ |
| ៤ | អក្សរសិល្ប៍ព្រាហ្មណ៍និយម | GI.Lit.BrLi | ៦២ | ៤ |
| ៥ | អក្សរសាស្ត្របាលី | GI.Lit.PLi | ៣២ | ២ |
| ៦ | អក្សរសិល្ប៍ប្រជាប្រីយ៍ ២ | GI.Lit.KFo | ៣២ | ២ |
| ៧ | សិក្ខាសាលា | ១៥ | ១ | |
| សរុប | ២៩៧ | ១៩ | ||
| ឆ្នាំទី៣: ឆមាសទី១ | ||||
|---|---|---|---|---|
ល.រ | មុខវិជ្ជា | លេខកូដ | ម៉ោង | ក្រេឌីត |
| ១ | អក្សរសិល្ប៍ឆ្នាំ១៩៧០-បច្ចុប្បន្ន | GI.Lit.Li | ៣២ | ២ |
| ២ | អក្សរសិល្ប៍ក្រោយអង្គរ | GI.Lit.PALi | ៦២ | ៤ |
| ៣ | អក្សរសិល្ប៍អាស៊ី ១ | GI.Lit.AsLi | ៣២ | ២ |
| ៤ | វីធីសាស្ត្រតែងនិពន្ធ ១ | GI.Lit.EsW | ៣២ | ២ |
| ៥ | ប្រវត្តិភាសាវិទ្យាទូទៅ | GI.Lit.HGLin | ៦២ | ៤ |
| ៦ | ទស្សនវិជ្ជាពុទ្ធសាសនាថេរវាទ | GI.Lit.TBuPh | ៦២ | ៤ |
| ៧ | សិក្ខាសាលា | ១៥ | ១ | |
| សរុប | ២៩៧ | ១៩ | ||
ឆមាសទី២ | ||||
| ១ | អក្សរសិល្ប៍ប្រៀបធៀប | GI.Lit.CoLi | ៦២ | ៤ |
| ២ | អក្សរសិល្ប៍ពុទ្ធនិយម | GI.Lit.BuLi | ៣២ | ២ |
| ៣ | រចនាបទវិទ្យា | GI.Lit.SLSt | ៦២ | ៤ |
| ៤ | ភាសាសំស្រ្កឹតក្នុងអក្សរសាស្ត្រខ្មែរ | GI.Lit.SLKLi | ៣២ | ២ |
| ៥ | វិធីសាស្ត្រតែងនិពន្ធ ២ | GI.Lit.EsW | ៦២ | ៤ |
| ៦ | សិលាចារឹក | GI.Lit.ISt | ៣២ | ២ |
| ៧ | សិក្ខាសាលា | ១៥ | ១ | |
| សរុប | ២៩៧ | ១៩ | ||
| ឆ្នាំទី៤: ឆមាសទី១ | ||||
|---|---|---|---|---|
ល.រ | មុខវិជ្ជា | លេខកូដ | ម៉ោង | ក្រេឌីត |
| ១ | អក្សរសិល្ប៍ខេមរនិយម | GI.F.Edu.EdA | ៦២ | ៤ |
| ២ | វិធីសាស្ត្រស្រាវជ្រាវនិងសរសេរសារណា | GI.Lit.RMTW | ៣២ | ២ |
| ៣ | អក្សរសិល្ប៍អាស៊ី ២ | GI.Lit.AsLi | ៦២ | ៤ |
| ៤ | ភាសាវិទ្យាអនុវត្ត | GI.Lit.ApLin | ៣២ | ២ |
| ៥ | ភាសាវិទ្យា | GI.Lit.Lin | ៣២ | ២ |
| ៦ | វិធីសាស្ត្រតែងនិពន្ធ ៣ | GI.Lit.EsW | ៦២ | ៤ |
| ៧ | សិក្ខាសាលា | ១៥ | ១ | |
| សរុប | ២៩៧ | ១៩ | ||
ឆមាសទី២ | ||||
| ១ | បុរាណវិទ្យា | GI.Lit.Ar | ៣២ | ២ |
| ២ | នរវិទ្យា | GI.Lit.Ant | ៣២ | ២ |
| ៣ | មត៌កពុទ្ធសាសនាក្នុងវប្បធម៌ខ្មែរ | GI.Lit.BuHKC | ៣២ | ២ |
| ៤ | សារណា | ១៨៦ | ១២ | |
| សរុប | ២៨២ | ១៨ | ||
ហែម វណ្ណដា 2024-05-15
