SBUBB

ឯកទេស៖ គ្រប់គ្រងទូទៅ


សេចក្តីផ្តើម

          គ្រប់គ្រងទូទៅ គឺជាមុខវិជ្ជាវិទ្យាសាស្ត្រមួយស្ថិតនៅក្នុង​វិទ្យាសាស្ត្រគ្រប់គ្រង ហើយមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយមុខវិជ្ជារដ្ឋបាលសាធារណៈ ចិត្តវិជ្ជាគ្រប់គ្រង គ្រប់គ្រងធនធានមនុស្ស និង   យុទ្ធសាស្ត្រគ្រប់គ្រង។ មិនតែប៉ុណ្ណោះមុខវិជ្ជាគ្រប់គ្រងមានតួនាទី និងភារកិច្ចយ៉ាងសំខាន់ក្នុងការសិក្សាស្រាវជ្រាវពីបាតុភូតក្រឹត្យក្រមនៃការវិវត្តនៃរដ្ឋបាលសាធាររណៈ ដោយឈរលើមូលដ្ឋាននៃខ្លឹមសាររបស់ មុខវិជ្ជាវិទ្យាសាស្ត្រដទៃទៀតដែលពាក់ព័ន្ធដូចជា៖ ការគ្រប់គ្រងធនធានមនុស្ស ចិត្តវិទ្យាគ្រប់គ្រង យុទ្ធសាស្ត្រគ្រប់គ្រង ភាពជាអ្នកដឹកនាំ ភាពជាសហគ្រិននិងផែនការពាណិជ្ជកម្ម និងរដ្ឋបាលសាធារណៈជាដើម។ល។

  • ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់ទៅសិក្សាមុខចំនាញនេះ៖ គណិតវិទ្យា សីលធម៌-ពលរដ្ឋ និងភាសាអង់គ្លេស ។
  • ការសិក្សាដើម្បទទួលបានសញ្ញាបត្របរិញ្ញាបត្រលើមុខជំនាញនេះ៖ មានរយៈពេល៤ឆ្នាំ ស្មើនឹង ១៣០ក្រេឌីត ។
  • ចំណេះដឹងដែលនិស្សិតទទួលបានក្រោយបញ្ចប់ការសិក្សាររយៈពេល៤ឆ្នាំ៖
    • យល់ដឹងពីការគ្រប់គ្រងហិញ្ញវត្ថុ ធនធានមនុស្ស សម្ភារៈនិងទំនិញ
    • យល់ដឹងពីការគ្រប់គ្រងផលិតផល សេវាកម្ម និងគម្រោង
    • យល់ដឹងពីលក្ខណៈនៃភាពជាសហគ្រិន
    • យល់ដឹងពីយុទ្ធសាស្ត្រនៃការគ្រប់គ្រង ។
  • អង្គភាពឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ៖
    • តាមក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាល
    • ជាសាស្ត្រាចារ្យនៅតាមគ្រឹះស្ថានឧត្តមសិក្សា
    • ធ្វើការនៅក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ធនឹងវិស័យសុខាភិបាល ។

បេសកកម្ម

  • រួមចំណែក ក្នុងការលើកកម្ពស់ធនធានមនុស្ស ក្នុងវិស័យអប់រំ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ប្រកបដោយ ចំណេះដឹង ជំនាញវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់
  • បណ្តុះបណ្តាលសមណនិស្សិត-និស្សិត ក្នុងភាពជាអ្នកដឹកនាំ អ្នកគ្រប់គ្រង ប្រតិបត្តិករ អ្នកអប់រំ និងអ្នកស្រាវជ្រាវ ខាងផ្នែកអប់រំសិក្សាធិការ ស្របតាមភាពរីកចម្រើននៃវិស័យអប់រំជាតិ និងសកល
  • ផ្តល់ឱ្យសមណនិស្សិត-និស្សិតនូវសេរីភាពសិក្សា និងសេវាសិក្សាពេញលេញ ទាំងក្នុងក្របខណ្ឌទ្រឹស្តី និងការអនុវត្តជាក់ស្តែង តាមរយៈចំណេះដឹង ការស្រាវជ្រាវ និងនវានុវត្តភាពសិក្សា លើវិស័យអប់រំទូទៅ អប់រំពិសេស និងអភិបាលកិច្ចល្អ
  • បណ្តុះបណ្តាលសមណនិស្សិត-និស្សិត ប្រកបក្រមសីលធម៌ និងអភិសមាចារខ្ពស់ ឆ្លើយតបទៅនឹងជំនាញវិជ្ជាជីវៈការងារ និងបរិយាប័ន្នសង្គម ស្របតាមច្បាប់អប់រំ និងបទដ្ឋានគតិយុត្តិនានា ពាក់ព័ន្ធក្នុងវិស័យអប់រំ
  • លើកតម្កើង និងផ្សព្វផ្សាយនូវសក្តានុពលនៃប្រព័ន្ធអប់រំពុទ្ធិកសិក្សា និងវត្តអារាមពុទ្ធសាសនា នៅកម្ពុជា ក្នុងការផ្តល់នូវចំណេះដឹង បំណិន និងសីលធម៌ ទាំងបច្ចុប្បន្ន ក៏ដូចជាអនាគត ក្នុងចំណោមសមាជិកប្រជាជាតិអាស៊ាន ក៏ដូចជាបណ្តាប្រទេសលើសកលលោក
  • រួមចំណែកលើកស្ទួយជីវភាពរស់នៅ និងសេដ្ឋកិច្ចវប្បធម៌របស់អ្នកសិក្សា ប្រកបដោយសេចក្តីថ្លៃថ្នូរ និងនិរន្តរភាព។

គោលបំណង

  • លើកកម្ពស់ការយល់ដឹងរបស់សមណនិស្សិត-និស្សិត ឱ្យកាន់តែទូលំទូលាយ ស្តីពីសារៈសំខាន់នៃការសិក្សាទ្រឹស្តីអប់រំ ប្រព័ន្ធអប់រំ កម្មវិធីសិក្សា ការគ្រប់គ្រងផ្នែកអប់រំ វិធីសាស្រ្តបង្រៀន ភាពជាអ្នកដឹកនាំ អភិបាលកិច្ច និងវិធីសាស្រ្តវាយតម្លៃផ្អែកលើលទ្ធផលជាក់ស្តែង
  • ពង្រឹងសមត្ថភាពជំនាញរបស់សមណនិស្សិត-និស្សិត ស្របទៅនឹងតម្រូវការទីផ្សារ និងការអភិវឌ្ឍសង្គម ឈរលើមូលដ្ឋានចម្បងៗ នៃការបណ្តុះបណ្តាល រួមមាន៖     បញ្ញាសម្បទា បំនិនសម្បទា និងចរិយាសម្បទា ប្រកបដោយសង្គតិភាព
  • រួមចំណែកលើកកម្ពស់គោលការណ៍អភិបាលកិច្ចគ្រប់គ្រង គុណវុឌ្ឍិសិក្សា និងសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀន ដោយឈរលើមូលដ្ឋាននៃការអប់រំសម្រាប់ទាំងអស់គ្នា និងការអប់រំពេញមួយជីវិត ប្រកបដោយចីរភាព
  • ពង្រឹងសមត្ថភាពសិក្សា និងជំនាញរបស់សមណនិស្សិត-និស្សិត តាមរយៈការអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ ព័ត៌មានវិទ្យា និងសារគមនាគមន៍ (ICT) និងជំនាញទំនាក់ទំនងអន្តរបុគ្គល ស្របតាមកាលៈទេសៈ និងវឌ្ឍនភាពសង្គម
  • បង្កើននូវសមត្ថភាព និងជំនាញផ្នែកគ្រប់គ្រង និងការស្រាវជ្រាវផ្នែកអប់រំ ដល់សមណនិស្សិត-និស្សិត ស្របតាមការអភិវឌ្ឍ និងវឌ្ឍនភាពនៃសង្គមជាតិ សេដ្ឋកិច្ច និងបច្ចេកវិទ្យា។

មុខវិជ្ជាតាមឆ្នាំនីមួយៗរួមមាន៖

ឆ្នាំមូលដ្ឋានមុខវិជ្ជាលេខកូដម៉ោងក្រេឌីត
ឆមាសទី១មូលដ្ឋានគ្រឹះនៃការគ្រប់គ្រង

GI.F.GM.FM

៤៥៣
មូលដ្ឋានគ្រឹះកុំទ្យូទ័រ

GI.F.GM.FC

៤៥៣
ចិត្តវិទ្យា

GI.F.GM.Psy

៤៥៣
ភាសាអង់គ្លេស១

GI.F.GM.Eng

៤៥៣
គណិតវិទ្យា

GI.F.GM.Math

៤៥៣
សិក្ខាសាលា ១៥១
សរុប ២៤០១៦

ឆមាសទី២

ការសិក្សាបរិស្ថាន

GI.F.GM.Env

៤៥៣
រដ្ឋបាលសាធារណៈ

GI.F.GM.PAd

៤៥៣
ភាសាអង់គ្លេស២

GI.F.GM.Eng

៤៥៣
គោលការណ៍នៃការគ្រប់គ្រង

GI.F.GM.PM

៤៥៣
សិក្សាអរិយធម៌-វប្បធម៌ខ្មែរ

GI.F.GM.SCKC

៤៥៣
សិក្ខាសាលា ១៥១
សរុប ២៤០១៦
សរុបទាំងពីរឆមាស ៤៨០៣២

សម្គាល់ៈ សម្រាប់ឯកទេសគ្រប់គ្រងទូទៅ មុខវិជ្ជាតម្រង់ទិសមាន៖

  • មូលដ្ឋានគ្រឹះនៃការគ្រប់គ្រង
  • គោលការណ៍នៃការគ្រប់គ្រង
ឆ្នាំទី២ ឆមាសទី១
ល.រមុខវិជ្ជាលេខកូដម៉ោងក្រេឌីត
១គ្រប់គ្រងទូទៅ ១

GI.GM.GM

៦២៤
២ភាពជាអ្នកដឹកនាំ 

GI.GM.Le

៦២៤
៣រដ្ឋបាលសង្ឃកម្ពុជា

GI.GM.CSA

៦២៤
៤នីតិពាណិជ្ជកម្ម

GI.GM.ComL

៣២២
៥គោលការណ៍គណនេយ្យ

GI.GM.PrAc

៣២២
៦ពុទ្ធសាសនាថេរវាទ

GI.GM.ThBu

៣២២
៧សិក្ខាសាលា ១៥១
សរុប២៩៧១៩
ឆ្នាំទី២ ឆមាសទី២
ល.រមុខវិជ្ជាលេខកូដម៉ោងក្រេឌីត
១ការគ្រប់គ្រងបែបពុទ្ធសាសនា

GI.GM.BuM

៦២៤
២ទស្សនវិជ្ជាគ្រប់គ្រង

GI.GM.PhM

៣២២
៣ច្បាប់ហិរញ្ញវត្ថុ

GI.GM.FiL

៦២៤
៤គ្រប់គ្រងទូទៅ ២

GI.GM.GM

៦២៤
៥គោលការណ៍សេដ្ឋកិច្ច ១

GI.F.Edu.HEd

៣២២
៦ទស្សនវិជ្ជាពុទ្ធសាសនាស្តីពីសង្គម ១

GI.GM.BuSPh

៣២២
៧សិក្ខាសាលា ១៥១
     
ឆ្នាំទី៣ ឆមាសទី១
ល.រមុខវិជ្ជាលេខកូដម៉ោងក្រេឌីត
១ការគ្រប់គ្រងគម្រោង

GI.GM.PrM

៦២៤
២ការគ្រប់គ្រងអាកប្បកិរិយាអង្គភាព

GI.GM.UBM

៣២២
៣ផែនការ និងស្ថិតិ

GI.GM.PlSt

៣២២
៤ការគ្រប់គ្រងធនធានមនុស្ស

GI.GM.HuRM

៦២៤
៥ការគ្រប់គ្រងទីផ្សារ

GI.GM.MM

៦២៤
៦គោលការណ៍សេដ្ឋកិច្ច​ ២GI.GM.PrEc៣២២
៧សិក្ខាសាលា ១៥១
សរុប២៩៧១៩
ឆ្នាំទី៣ ឆមាសទី២
ល.រមុខវិជ្ជាលេខកូដម៉ោងក្រេឌីត
១ចរិយាវិទ្យាពុទ្ធសាសនា

GI.GM.BuEt

៦២៤
២វិធីសាស្ត្រ និងវិធានថវិកា

GI.GM.MBMe

៦២៤
៣នីតិការងារ

GI.GM.LaL

៣២២
៤នីតិរដ្ឋបាលទូទៅ

GI.GM.GAL

៣២២
៥នីតិពាណិជ្ជកម្ម

GI.GM.GAL

៦២៤
៦នីតិរដ្ឋប្បវេណី

GI.GM.CiL

៣២២
៧សិក្ខាសាលា ១៥១
សរុប២៩៧១៩
ឆ្នាំទី៤​​ ឆមាសទី១
ល.រមុខវិជ្ជាលេខកូដម៉ោងក្រេឌីត
១ចិត្តវិទ្យាពុទ្ធសាសនា

GI.GM.BuPsy

៣២២
២នីតិសារពើពន្ ធនិងច្បាប់ពន្ធ

GI.GM.FTL

៦២៤
៣វិធីសាស្ត្រស្រាវជ្រាវនិងសរសេរសារណា

GI.GM.RMTW

៣២២
៤ការគ្រប់គ្រងប្រតិបត្តិការណ៍

GI.GM.OM

៦២៤
៥យុទ្ធសាស្ត្រគ្រប់គ្រង

GI.GM.MS

៦២៤
៦ការគ្រប់គ្រងសន្និធិ

GI.GM.IM

៣២២
៧សិក្ខាសាលា ១៥១
សរុប២៩៧១៩
ឆ្នាំទី៣ ឆមាសទី២
ល.រមុខវិជ្ជាលេខកូដម៉ោងក្រេឌីត
១ការគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា

GI.GM.ITSM

៣២២
២នីតិគ្រប់គ្រងហិរញ្ញវត្ថុ

GI.GM.FML

៣២២
៣ការគ្រប់គ្រងរដ្ឋបាល

GI.GM.AM

៣២២
៤សារណា ១៨៦១២
សរុប ២៨២១៨

ហែម វណ្ណដា 2024-05-15