SBUBB

មូលនិធិបញ្ញា


មូលនិធិបញ្ញាត្រូវបានផ្តួចផ្តើមបង្កើតឡើងនៅថ្ងៃព្រហស្បតិ៍ ៨កើត ខែទុតិយាសាឍ ឆ្នាំមមែ សប្តស័ក ព.ស.២៥៥៩ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ ដោយលោកគ្រូ Matt Robert Brain ហៅលោកគ្រូ Bob ។ មូលនិធិនេះ គឺជាផ្នែកមួយនៃមូលនិធិសម្តេចព្រះមហាឃោសានន្ទ ដែលផ្តោតលើការ ជួយឧបត្ថម្ភដល់សកម្មភាពដូចខាងក្រោម៖

  • ការរៀបចំកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលផ្សេងៗ
  • អាហារូបករណ៍សមណនិស្សិត និស្សិតឆ្នើម
  • លើកទឹកចិត្តបុគ្គលិកធ្វើការងារបានល្អ
  • លើកទឹកចិត្តគ្រូបង្រៀនដែលបង្រៀនបានល្អ
  • គម្រោងអប់រំផ្សេងៗដែលបង្កើតឡើងដោយ ព.ស.ស.ប.ប និង សមណនិស្សិត និស្សិត
  • ជួយដល់សមណនិស្សិត និស្សិតដែលជាប់អារូបករណ៍ទៅសិក្សានៅបរទេស
  • វគ្គហ្វឹកហ្វឺនសមត្ថភាពបុគ្គលិក ព.ស.ស.ប.ប
  • កម្មវិធីវិបស្សនាបិទវគ្គសិក្សាប្រចាំឆ្នាំ
  • ការអញ្ជើញវាគ្មិនមកធ្វើបាឋកថា
  • ការបោះពុម្ពសៀវភៅសិក្សា
  • ឧបត្ថម្ភដល់អង្គការផ្សេងៗដែលមានសកម្មភាពផ្នែកអប់រំទាំងផ្នែកចំណេះដឹង និង ស្មារតី
  • ការធ្វើដំណើរចូលរួមកម្មវិធីសក្ខាសាលា ឬ កម្មវិធីបណ្តុះបណ្តាលផ្សេងៗ

ក្នុងរយៈពេលប្រមាណ៥ឆ្នាំ មកនេះ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានចាត់ចែងមូលនិធិបញ្ញានេះ តាមសកម្មភាពខាងលើដោយផ្ទាល់ និង ដោយប្រយោលតាមរយៈការអនុវត្តផ្ទាល់ និង ការផ្តល់ជំនួយដល់អង្គការ ឬ ស្ថាប័នផ្សេង។

រូបភាពពិភាក្សាបង្កើតមូលនិធិ

សកម្មភាពថ្នាក់ដឹកនាំសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ពិភាក្សាបង្កើតមូលនិធិបញ្ញា ជាមួយលោកគ្រូបប់

ការផ្តល់អាហារូបករណ៍ដល់សមណនិស្សិត និស្សិតឆ្នើម

ការផ្តល់អាហារូបករណ៍ដល់សមណនិស្សិត និស្សិតឆ្នើម ដែលបាននិទ្ទេសល្អប្រចាំឆ្នាំ

ឧបត្ថម្ភអង្គការក្តីសង្ឃឹមនៃពលរដ្ឋកម្ពុជា

មូលនិធិបញ្ញារបស់សម្តេចព្រះមហាឃោសានន្ទនៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបងបានចូលរូមបរិច្ចាគថវិកាដល់អង្គការក្តីសង្ឃឹមនៃពលរដ្ឋកម្ពុជាសម្រាប់កម្មវិធីអប់រំផ្សេងៗ។

ហែម វណ្ណដា 2024-08-08