ឯកទេស៖ ទស្សនវិជ្ជាពុទ្ធសាសនា

១.សេចក្ដីផ្ដើម
ទស្សនវិជ្ជា ជួយនិស្សិតឱ្យរៀនពី របៀបគិត មិនមែនបង្រៀនថាតើអ្វីទៅជាការគិតនោះទេ។ ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា អភិវឌ្ឍជំនាញការគិតបែបរិះគន់ ពេញចិត្តចំពោះចម្រុះភាពនៃវប្បធម៌ ក្លាយ ជាអ្នក អានដោយប្រុងប្រយ័ត្ន និងសរសេរបានច្បាស់លាស់និងត្រឹមត្រូវ។ ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា គឺជាមុខវិជ្ជាមនោគតិ សម្រាប់សិស្សដែលចូលចិត្ត ចង់ដឹង និងចង់ឃើញពិភពលោកឱ្យកាន់តែច្បាស់។
ចំណុចសំខាន់នៃពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជាគឺឆ្លើយនូវសំណួរខ្លីៗដូចជា៖ តើមនុស្សមានន័យដូចម្តេច? តើពិភពលោកនេះត្រូវបានមនុស្សឱ្យនិយមន័យដូចម្តេច? តើទំនាក់ទំនងបុគ្គលនឹងសង្គមគឺជាអ្វី? សំណួរទាំងនេះមានភាពស្មុគស្មាញណាស់ ជាពិសេសនៅពេលដែលគេនិយាយពី ឋានៈ ពូជសាសន៍ ជាតិសាសន៍ និងយេនឌ័រ ប៉ុន្តែទាំងអស់នេះត្រូវបានដោះស្រាយដោយពុទ្ធិកមហាវិទ្យាល័យ ទស្សនវិជ្ជា។
២.បេសកកម្ម
- បង្កើនផលិតភាពធនធានមនុស្ស ទាំងបព្វជិត និងគ្រហស្ថ ប្រកបដោយចំណេះដឹង និងសមត្ថភាពពេញលេញ តាមរយៈការសិក្សាមូលដ្ឋានគ្រឹះទស្សនវិជ្ជា សាសនវិជ្ជា សង្គមវិទ្យា នីតិសាស្រ្ត ធម្មសាស្រ្ត និងពុទ្ធសាសនា។
- បណ្តុះបណ្តាលសមណនិស្សិត-និស្សិត ក្នុងភាពជាអ្នកដឹកនាំ អ្នកកសាងសន្តិភាព និងអហិង្សាធម៌ ផ្អែកលើពុទ្ធវចនៈ និងគោលការណ៍គ្រឹះសុខដុមរម្យនីយកម្មសង្គម ក្នុងវិសាលភាពជាតិ តំបន់ និងអន្តរជាតិ។
- ផ្តល់ឱ្យសមណនិស្សិត-និស្សិតនូវសេរីភាពសិក្សា និងសេវាសិក្សាពេញលេញ ទាំងក្នុងក្របខ័ណ្ឌទ្រឹស្តី និងការអនុវត្តជាក់ស្តែង ក្នុងចំណេះដឹងទស្សនវិជ្ជាពុទ្ធសាសនា នីតិសាស្រ្ត សង្គមសាស្រ្ត ការស្រាវជ្រាវ និងនវានុវត្តភាពសិក្សា។
- បណ្តុះបណ្តាលសមណនិស្សិតនិស្សិត ប្រកបដោយក្រមសីលធម៌ និងអភិសមាចារខ្ពស់ ឆ្លើយតបទៅនឹងជំនាញ វិជ្ជាជីវៈការងារ និងបរិយាបន្នសង្គម។
- អភិរក្ស និងផ្សព្វផ្សាយនូវអត្តសញ្ញាណវប្បធម៌ អារ្យធម៌ និងទស្សនវិជ្ជាខ្មែរ ក្នុងចំណោម សមាជិកប្រជាជាតិ អាស៊ាន ក៏ដូចជាបណ្តាប្រទេសលើសកលលោក។
- រួមចំណែកលើកស្ទួយជីវភាពរស់នៅ និងសេដ្ឋកិច្ចវប្បធម៌របស់អ្នកសិក្សា ប្រកបដោយសេចក្តីថ្លៃថ្នូរ និងនិរន្តរភាព។
៣.គោលបំណង
- លើកកម្ពស់ការយល់ដឹងរបស់សមណនិស្សិត -និស្សិត ឱ្យកាន់តែទូលំទូលាយ ស្តីពីសារៈសំខាន់នៃការសិក្សាទ្រឹស្តីទស្សនវិជ្ជាបូព៌ាប្រទេស និងបស្ចិមប្រទេស ដែលជាមូលដ្ឋានគ្រឹះចម្បងនៃឯកទេសសិក្សាផ្សេងៗទៀត ក្នុងវិស័យវិទ្យាសាស្រ្តសង្គម។
- ពង្រឹងសមត្ថភាពជំនាញរបស់សមណ និស្សិត -និស្សិត ស្របទៅនឹងតម្រូវការ ទីផ្សារ និងការអភិវឌ្ឍសង្គម ឈរលើមូលដ្ឋានចម្បងៗ នៃការបណ្តុះបណ្តាល រួមមាន៖ បញ្ញាសម្បទា បំនិនសម្បទា និងចរិយាសម្បទា ប្រកបដោយសង្គតិភាព។
- រួមចំណែកលើកកម្ពស់គោលការណ៍អភិបាលកិច្ចគ្រប់គ្រង គុណវុឌ្ឍិសិក្សា និងសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀន ដោយឈរលើមូលដ្ឋាននៃការអប់រំសម្រាប់ទាំងអស់គ្នា និងការអប់រំពេញមួយជីវិត ប្រកបដោយចីរភាព។
- ពង្រឹងសមត្ថភាពសិក្សា និងជំនាញរបស់សមណនិស្សិត-និស្សិត តាមរយៈការអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ ព័ត៌មានវិទ្យា និងសារគមនាគមន៍ (ICT) និងជំនាញទំនាក់ទំនងអន្តរបុគ្គល ស្របតាមកាលៈទេសៈ និងវឌ្ឍនភាពសង្គម។
- លើកកម្ពស់មនសិការ ស្មារតី និងទំនួលខុសត្រូវ របស់សមណនិស្សិត-និស្សិត ក្នុងន័យអភិរក្ស និងថែរក្សាអត្តសញ្ញាណ វប្បធម៌ ប្រពៃណីនិងសាសនាជាតិឱ្យបានថ្កុំថ្កើង និងគង់វង្ស។
| ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆមាសទី១ | ||||
|---|---|---|---|---|
| ល.រ | មុខវិជ្ជា | កូដ | ចំនួនម៉ោង | ក្រេឌីត |
| ១ | មូលដ្ឋានគ្រឹះនៃទស្សនវិជ្ជា | GI.F.Phi.FPhi | ៤៥ | ៣ |
| ២ | ប្រវត្តិពុទ្ធសាសនា | GI.F.Phi.HBu | ៤៥ | ៣ |
| ៣ | ចិត្តវិទ្យា | GI.F.Phi.Psy | ៤៥ | ៣ |
| ៤ | ភាសាអង់គ្លេស១ | GI.F.Phi.Eng | ៤៥ | ៣ |
| ៥ | គណិតវិទ្យា | GI.F.Phi.Math | ៤៥ | ៣ |
| ៦ | សិក្ខាសាលា | ១៥ | ១ | |
| សរុប | ២៤០ | ១៦ | ||
| ឆមាសទី២ | ||||
|---|---|---|---|---|
| ល.រ | មុខវិជ្ជា | កូដ | ចំនួនម៉ោង | ក្រេឌីត |
| ១ | ការសិក្សាបរិស្ថាន | GI.F.Phi.Env | ៤៥ | ៣ |
| ២ | រដ្ឋបាលសាធារណៈ | GI.F.Phi.PAd | ៤៥ | ៣ |
| ៣ | ភាសាអង់គ្លេស២ | GI.F.Phi.Eng | ៤៥ | ៣ |
| ៤ | ទស្សនវិជ្ជាលោកខាងកើត | GI.F.Phi.PE | ៤៥ | ៣ |
| ៥ | ប្រវត្តិស្ថាប័នខ្មែរ | GI.F.Phi.EdA | ៤៥ | ៣ |
| ៦ | សិក្ខាសាលា | ១៥ | ១ | |
| សរុប | ២៤០ | ១៦ | ||
សម្គាល់ៈ សម្រាប់ឯកទេសទស្សនវិជ្ជាពុទ្ធសាសនា មុខវិជ្ជាតម្រង់ទិសមាន៖
- មូលដ្ឋានគ្រឹះនៃទស្សនវិជ្ជា
- ទស្សនវិជ្ជាលោកខាងកើត
| ឆ្នាំទី២ ឆមាសទី១ | ||||
|---|---|---|---|---|
| ល.រ | មុខវិជ្ជា | កូដ | ចំនួនម៉ោង | ក្រេឌីត |
| ១ | សេចក្តីផ្តើមព្រះអភិធម្ម | GI.Phi.IAb | ៦២ | ៤ |
| ២ | ពុទ្ធសាសនាពិធីក្នុងកម្ពុជរដ្ឋ | GI.Phi.RRC | ៦២ | ៤ |
| ៣ | ប្រវត្តិទស្សនវិជ្ជាពិភពលោក | GI.Phi.HWPh | ៦២ | ៤ |
| ៤ | ពុទ្ធវិន័យ ១ | GI.Phi.MCD | ៣២ | ២ |
| ៥ | ទស្សនវិជ្ជាខ្មែរ | GI.Phi.KPh | ៣២ | ២ |
| ៦ | ទស្សនវិជ្ជាច្បាប់ | GI.Phi.PhL | ៣២ | ២ |
| ៧ | សិក្ខាសាលា | ១៥ | ១ | |
| សរុប | ២៩៧ | ១៩ | ||
| ឆ្នាំទី២ ឆមាសទី២ | ||||
|---|---|---|---|---|
| ល.រ | មុខវិជ្ជា | កូដ | ចំនួនម៉ោង | ក្រេឌីត |
| ១ | ចិត្តសង្គហវិភាគ ១ | GI.Phi.AC | ៦២ | ៤ |
| ២ | ពុទ្ធសាសនាខ្មែរថេរវាទ | GI.Phi.KTBu | ៦២ | ៤ |
| ៣ | ទស្សនវិជ្ជាវិទ្យាសាស្ត្រ | GI.Phi.SPh | ៦២ | ៤ |
| ៤ | ពុទ្ធវិន័យ ២ | GI.Phi.MCD | ៣២ | ២ |
| ៥ | ទស្សនវិជ្ជាឥណ្ឌា | GI.Phi.IPh | ៣២ | ២ |
| ៦ | នីតិរដ្ឋបាលសាធារណៈ | GI.Phi.PAL | ៣២ | ២ |
| ៧ | សិក្ខាសាលា | ១៥ | ១ | |
| សរុប | ២៩៧ | ១៩ | ||
| ឆ្នាំទី៣ ឆមាសទី១ | ||||
|---|---|---|---|---|
| ល.រ | មុខវិជ្ជា | កូដ | ចំនួនម៉ោង | ក្រេឌីត |
| ១ | ចិត្តសង្គហវិភាគ ២ | GI.Phi.AC | ៦២ | ៤ |
| ២ | ទស្សនវិជ្ជាពុទ្ធសាសនាស្តីពីសង្គម | GI.Phi.BuSPh | ៦២ | ៤ |
| ៣ | ទស្សនវិជ្ជាសីលធម៌និងនយោបាយ | GI.Phi.MPPh | ៦២ | ៤ |
| ៤ | សង្ឃកម្ម | GI.Phi.SAc | ៣២ | ២ |
| ៥ | នីតិរដ្ឋធម្មនុញ្ញ | GI.Phi.CL | ៣២ | ២ |
| ៦ | ទស្សនវិជ្ជាចិន-ជប៉ុន | GI.Phi.CJPh | ៣២ | ២ |
| ៧ | សិក្ខាសាលា | ១៥ | ១ | |
| សរុប | ២៩៧ | ១៩ | ||
| ឆ្នាំទី៣ ឆមាសទី២ | ||||
|---|---|---|---|---|
| ល.រ | មុខវិជ្ជា | កូដ | ចំនួនម៉ោង | ក្រេឌីត |
| ១ | ចេតសិកសង្គហបរិច្ឆេទ | GI.Phi.AMS | ៦២ | ៤ |
| ២ | ទស្សនវិជ្ជាសាសនា | GI.Phi.RPh | ៦២ | ៤ |
| ៣ | ទស្សនវិជ្ជាសង្គម | GI.Phi.SPh | ៦២ | ៤ |
| ៤ | ចិត្តវិទ្យា | GI.Phi.Psy | ៣២ | ២ |
| ៥ | ក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី | GI.Phi.CiPL | ៣២ | ២ |
| ៦ | ពុទ្ធសាសនាមហាយាន | GI.Phi.MaBu | ៣២ | ២ |
| ៧ | សិក្ខាសាលា | ១៥ | ១ | |
| សរុប | ២៩៧ | ១៩ | ||
| ឆ្នាំទី៤ ឆមាសទី១ | ||||
|---|---|---|---|---|
| ល.រ | មុខវិជ្ជា | កូដ | ចំនួនម៉ោង | ក្រេឌីត |
| ១ | រូបសង្គហបរិច្ឆេទ | GI.Phi.AM | ៦២ | ៤ |
| ២ | ទស្សនវិជ្ជាធម្មនិយាម | GI.Phi.DhPh | ៣២ | ២ |
| ៣ | ទស្សនវិជ្ជាចិត្តសាស្រ្តនិងអប់រំ | GI.Phi.PsyEPh | ៦២ | ៤ |
| ៤ | ទស្សនវិជ្ជាពុទ្ធសាសនាមហាយាន | GI.Phi.MaPh | ៦២ | ៤ |
| ៥ | ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ | GI.Phi.CrPL | ៣២ | ២ |
| ៦ | វិធីសាស្រ្តស្រាវជ្រាវ | GI.Phi.ReMTW | ៣២ | ២ |
| ៧ | សិក្ខាសាលា | ១៥ | ១ | |
| សរុប | ២៩៧ | ១៩ | ||
| ឆ្នាំទី៤ ឆមាសទី២ | ||||
|---|---|---|---|---|
| ល.រ | មុខវិជ្ជា | កូដ | ចំនួនម៉ោង | ក្រេឌីត |
| ១ | ពុទ្ធសាសនាឆ្លើយតបអំពើហិង្សាលើកុមារ | GI.Phi.BuRCV | ៣២ | ២ |
| ២ | និព្វានសង្គហបរិច្ឆេទ | GI.Phi.ANi | ៣២ | ២ |
| ៣ | ចរិយាបិដក | GI.Phi.MoC | ៣២ | ២ |
| ៤ | សារណា | ១៨៦ | ១២ | |
| សរុប | ២៨២ | ១៨ | ||
បញ្ជាក់៖ ចំនួនម៉ោងសិក្សានេះ មិនគិតបញ្ចូលម៉ោងប្រឡងប្រចាំខែ ត្រីមាស ឆមាសឡើយ។ ចំពោះមុខវិជ្ជា ៦២ ម៉ោង ជាមុខវិជ្ជាចម្បង ឯមុខវិជ្ជា ៣២ ម៉ោង ជាមុខវិជ្ជាអម។ កម្មវិធីសិក្សានេះ អាចធ្វើបច្ចុប្បន្នភាពក្នុងករណីចាំបាច់។
ហែម វណ្ណដា 2024-05-14
