SBUBB

កម្រងព័ត៌មានសិក្សា ថ្នាក់បរិញ្ញាបត្រ 
នៅសាខាសាកលវិទ្យាល័យព្រះសីហនុរាជ
ខេត្តបាត់ដំបង


ឯកទេស៖  នីតិសាស្រ្ត

១.បេសកកម្ម

ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យ ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និងសាសនា បានកំណត់នូវបេសកកម្ម សម្រាប់ការបណ្តុះបណ្តាល ដល់សមណនិស្សិត-និស្សិត ដូចជា៖

  • បង្កើនផលិតភាពធនធានមនុស្ស ទាំងបព្វជិត និងគ្រហស្ថ ប្រកបដោយចំណេះដឹង និងសមត្ថភាពពេញលេញ តាមរយៈការសិក្សាមូលដ្ឋានគ្រឹះទស្សនវិជ្ជា សាសនវិជ្ជា សង្គមវិទ្យា នីតិសាស្រ្ត ធម្មសាស្រ្ត និងពុទ្ធសាសនា 
  • បណ្តុះបណ្តាលសមណនិស្សិត-និស្សិត ក្នុងភាពជាអ្នកដឹកនាំ អ្នកកសាងសន្តិភាព និងអហិង្សាធម៌ ផ្អែកលើពុទ្ធវចនៈ និងគោលការណ៍គ្រឹះសុខដុមរម្យនីយកម្មសង្គម ក្នុងវិសាលភាពជាតិ តំបន់ និងអន្តរជាតិ
  • ផ្តល់ឱ្យសមណនិស្សិត-និស្សិតនូវសេរីភាពសិក្សា និងសេវាសិក្សាពេញលេញ ទាំងក្នុងក្របខ័ណ្ឌទ្រឹស្តី និងការអនុវត្តជាក់ស្តែង ក្នុងចំណេះដឹងទស្សនវិជ្ជាពុទ្ធសាសនា នីតិសាស្រ្ត សង្គមសាស្រ្ត ការស្រាវជ្រាវ និងនវានុវត្តភាពសិក្សា
  • បណ្តុះបណ្តាលសមណនិស្សិតនិស្សិត ប្រកបដោយក្រមសីលធម៌ និងអភិសមាចារខ្ពស់ ឆ្លើយតបទៅនឹងជំនាញ វិជ្ជាជីវៈការងារ និងបរិយាបន្នសង្គម
  • អភិរក្ស និងផ្សព្វផ្សាយនូវអត្តសញ្ញាណវប្បធម៌ អារ្យធម៌ និងទស្សនវិជ្ជាខ្មែរ ក្នុងចំណោម សមាជិកប្រជាជាតិ  អាស៊ាន   ក៏ដូចជាបណ្តាប្រទេសលើសកលលោក
    រួមចំណែកលើកស្ទួយជីវភាពរស់នៅ និងសេដ្ឋកិច្ចវប្បធម៌របស់អ្នកសិក្សា ប្រកបដោយសេចក្តីថ្លៃថ្នូរ និងនិរន្តរភាព។

២.គោលបំណង

  • លើកកម្ពស់ការយល់ដឹងរបស់សមណនិស្សិត -និស្សិត ឱ្យកាន់តែទូលំទូលាយ ស្តីពីសារៈសំខាន់នៃការសិក្សាទ្រឹស្តីទស្សនវិជ្ជាបូព៌ាប្រទេស និងបស្ចិមប្រទេស ដែលជាមូលដ្ឋានគ្រឹះចម្បងនៃឯកទេសសិក្សាផ្សេងៗទៀត ក្នុងវិស័យវិទ្យាសាស្រ្តសង្គម
  • ពង្រឹងសមត្ថភាពជំនាញរបស់សមណ និស្សិត -និស្សិត ស្របទៅនឹងតម្រូវការទីផ្សារ និងការអភិវឌ្ឍសង្គម ឈរលើមូលដ្ឋានចម្បងៗ នៃការបណ្តុះបណ្តាល រួមមាន៖     បញ្ញាសម្បទា បំនិនសម្បទា និងចរិយាសម្បទា ប្រកបដោយសង្គតិភាព
  • រួមចំណែកលើកកម្ពស់គោលការណ៍អភិបាលកិច្ចគ្រប់គ្រង គុណវុឌ្ឍិសិក្សា និងសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀន ដោយឈរលើមូលដ្ឋាននៃការអប់រំសម្រាប់ទាំងអស់គ្នា និងការអប់រំពេញមួយជីវិត ប្រកបដោយចីរភាព
  • ពង្រឹងសមត្ថភាពសិក្សា និងជំនាញរបស់សមណនិស្សិត-និស្សិត តាមរយៈការអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ ព័ត៌មានវិទ្យា និងសារគមនាគមន៍ (ICT) និងជំនាញទំនាក់ទំនងអន្តរបុគ្គល ស្របតាមកាលៈទេសៈ និងវឌ្ឍនភាពសង្គម 
  • លើកកម្ពស់មនសិការ ស្មារតី និងទំនួលខុសត្រូវ របស់សមណនិស្សិត-និស្សិត ក្នុងន័យអភិរក្ស និងថែរក្សាអត្តសញ្ញាណ វប្បធម៌ ប្រពៃណីនិងសាសនាជាតិឱ្យបានថ្កុំថ្កើង និងគង់វង្ស។
     

៣. រចនាសម្ព័ន្ធពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និងសាសនា

 

៤. ចំនួនក្រេឌីត និងមុខវិជ្ជាសិក្សា

សម្រាប់ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និងពុទ្ធសាសនា មានឯកទេសចំនួន៣ គឺ ទស្សនវិជ្ជាពុទ្ធសាសនា, នីតិសាស្រ្ត, និងសង្គមវិជ្ជា។ ដោយក្នុងនោះ ឯកទេសសិក្សានីមួយៗ  ក្រេឌីតសិក្សា មានចំនួនសរុប ១៤៥ ក្រេឌីត ដោយក្នុងនោះ ១ក្រេឌីត ស្មើនឹង១៥ ម៉ោង អនុលោមតាមប្រកាសរបស់ក្រសួង ធម្មការ និងសាសនា នៃព្រះរាជណាចក្រកម្ពុជា លេខ ៣៦/១៦        ក.ធ.ស ប្រ.ក ចុះថ្ងៃ ១ រោច ខែចេត្រ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៦ ស្តីពី “​ការដាក់ឱ្យអនុវត្តកម្មវិធីពុទ្ធិកសិក្សាថ្នាក់បរិញ្ញបត្រ”។ ដូចនេះ សមណនិស្សិត-និស្សិត តម្រូវឱ្យសិក្សារយៈពេលពេញ ៤ឆ្នាំ ដោយបែងចែកជាចំនួនក្រេឌីត ទៅតាមឆ្នាំសិក្សានីមួយៗ ដូចខាងក្រោម៖ 

ចំនួនក្រេឌីតសិក្សា

ល.រថ្នាក់ឆ្នាំសិក្សាចំនួនក្រេឌីតក្រេឌីតសរុប
ឆមាសទី១ឆមាសទី២
១ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន១៦១៦៣២
២ថ្នាក់ឆ្នាំទី២១៩១៩៣៨
៣ថ្នាក់ឆ្នាំទី៣១៩១៩៣៨
៤ថ្នាក់ឆ្នាំទី៤១៩១៨៣៧
ក្រេឌីតសរុបរយៈពេល ៤ឆ្នាំ១៤៥

៤.១.ចំនួនក្រេឌីត និងមុខវិជ្ជាសិក្សា សម្រាប់ឯកទេសនីតិសាស្រ្ត

ដើម្បីឆ្លើយទៅនឹងគោលបំណង ការបណ្តុះបណ្តាល និងគុណវុឌ្ឍិសិក្សារបស់សមណនិស្សិត-និស្សិត ក្នុង ក្របខ័ណ្ឌកម្រិតគុណវុឌ្ឍិសិក្សាថ្នាក់បរិញ្ញាបត្រ សាខាពុទ្ធិកសាកលវិទ្យាល័យ ខេត្តបាត់ដំបង បានអនុវត្តតាមកម្មវិធីពុទ្ធិកសិក្សាថ្នាក់បរិញ្ញាបត្រ នៃឯកទេសនីតិសាស្រ្ត ដែលបានសិក្សាស្រាវជ្រាវ និងចងក្រងនូវមុខវិជ្ជាសិក្សាមានប្រព័ន្ធ ទៅតាមឆ្នាំសិក្សានីមួយដូចខាងក្រោម៖ 

ប្រតិទិនសិក្សា
ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ឆមាសទី១)
មុខវិជ្ជាជាភាសាខ្មែរមុខវិជ្ជាជាភាសាអង់គ្លេសចំនួនក្រេឌីត
សេចក្តីផ្តើមនៃនីតិIntroduction to Law ៣
ទស្សនវិជ្ជាPhilosophy ៣
ចិត្តវិទ្យាPsychology ៣
ភាសាអង់គ្លេស IEnglish I ៣
គណិតវិទ្យាMath៣
សិក្ខាសាលាSeminar១
ឆមាសទី ២
ការសិក្សាបរិស្ថានEnvironments៣
រដ្ឋបាលសាធារណៈPublic Administration៣
ភាសាអង់គ្លេស IIEnglish II៣
ប្រវត្តិសាស្រ្តខ្មែរKhmer History ៣
ប្រវត្តិស្ថាប័នខ្មែរHistory of Khmer Institutes ១
សរុបក្រេឌីត៣២
ឆ្នាំទី ២ (ឆមាស១)
មុខវិជ្ជាជាភាសាខ្មែរមុខវិជ្ជាជាភាសាអង់គ្លេសចំនួនក្រេឌីត
នីតិរដ្ឋបាលទូទៅGeneral Administrational Law៣
នីតិរដ្ឋប្បវេណីCivil Law៣
និតីព្រហ្មទណ្ឌទូទៅCriminal Law៣
នីតិរដ្ឋធ្មនុញ្ញConstitutional Law៣
វិធីសាស្រ្តគតិយុត្តិLegislation៣
និតីកិច្ចសន្យាContract Law ៣
សិក្ខាសាលាSeminar១
ឆ្នាំទី ២ (ឆមាសទី២)
បច្ចេកស័ព្ទភាសាអង់គ្លេសផ្នែកច្បាប់Legal Terminology៣
នីតិកាតព្វកិច្ចObligation Law៣
ស្ថាប័នយុត្តាធិការJurisdictional Institutions៣
ប្រវត្តិគំនិតនយោបាយHistory of Political Concepts៣
ប្រវត្តិទំនាក់ទំនងអន្តរជាតិ និងស្ថាប័នអន្តរជាតិHistory of IR and International Institutions៣
នីតិកិច្ចសន្យាពិសេសSpecial Contract Law៣
សិក្ខាសាលាSeminar 
សរុបក្រេឌីត៣២
ឆ្នាំទី ៣ (ឆមាស១)
មុខវិជ្ជាជាភាសាខ្មែរមុខវិជ្ជាជាភាសាអង់គ្លេសចំនួនក្រេឌីត
នីតិអន្តរជាតិសាធារណៈPublic International Law៣
ច្បាប់ពាណិជ្ជកម្មCommercial Law៣
នីតិសិទ្ធិមនុស្សHuman Rights Law៣
នីតិព្រហ្មទណ្ឌពិសេសSpecial Criminal Law៣
នីតិការងារ និងនិរភ័យសង្គមLabor Law and Social Security Law៣
នីតិធរនាគារBanking Law៣
សិក្ខាសាលាSeminar១
ឆ្នាំទី ៣ (ឆមាសទី២)
នីតិភូមិបាលLand Law៣
នីតិសារពើពន្ធFiscal and Taxation Law៣
នីតិវិធីព្រហ្មទណ្ឌCriminal Procedural Law៣
នីតិក្រុមហ៊ុនCompany Law៣
នីតិបេតិកភ័ណ្ឌគ្រួសារFamily Succession Law៣
នីតិមុខងារសាធារណៈPublic Function Law៣
សិក្ខាសាលាSeminar ១
សរុបក្រេឌីត 
ឆ្នាំទី ៤ (ឆមាស១)
មុខវិជ្ជាជាភាសាខ្មែរមុខវិជ្ជាជាភាសាអង់គ្លេសចំនួនក្រេឌីត
វិធីសាស្រ្តស្រាវជ្រាវResearch Methodology៣
ប្រព័ន្ធនីតិអាស៊ានAsian Law System៣
នីតិរដ្ឋប្បវេណីCivil Procedural Law៣
នីតិនគររូបនីយកម្ម និងសំណង់Urbanization and Construction Law៣
នីតិកម្មសិទ្ធិបញ្ញាIntellectual Property Law៣
នីតិអន្តរជាតិឯកជនPrivate International Law៣
សិក្ខាសាលាSeminar១
ឆ្នាំទី ៤ (ឆមាសទី២)
នីតិអភិវឌ្ឍន៍Development Law៣
នីតិវិនិយោគInvestment Law៣
នីតិមូលបត្រSecurity and Exchange Law៣
សារណាDissertation១២
សរុបក្រេឌីតរយៈពេល ៤ឆ្នាំ១៤៨

 

៥. គោលការណ៍សិក្សា និងសេវាសិក្សា

ដើម្បីធានា និងពង្រឹងគុណភាពសិក្សា របស់សមណនិស្សិត-និស្សិត ក្នុងសាខាពុទ្ធិកវិទ្យាល័យព្រះសីហនុរាជ         ខេត្តបាត់ដំបង សមណនិស្សិត-និស្សិត ត្រូវគោរព និងអនុវត្តនូវគោលការណ៍សិក្សា ហើយនឹងទទួលបាននូវសេវាសិក្សា ដោយអនុលោមតាម៖

៦. ការវាយតម្លៃលទ្ធផលបញ្ចប់ការសិក្សា

ការវាយតម្លៃការសិក្សា និងប្រព័ន្ធផ្តល់ពិន្ទុ សម្រាប់សមណនិស្សិត-និស្សិត ត្រូវអនុវត្តតាម    គោលការណ៍ ដូចខាងក្រោម៖

៦.១. ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន

៦.១.១. ប្រព័ន្ធផ្តល់ពិន្ទុ

ពិន្ទុចំនួនក្រេឌីតចំណាត់ថ្នាក់មធ្យមភាគនិទ្ទេស
៨៥ - ១០០៣A៤.០០ល្អប្រសើរ
៨០ - ៨៤៣B+៣.៧៥ល្អណាស់
៧០ - ៧៩៣B៣.៥០ល្អ
៦៥ - ៦៩៣C+៣.០០ល្អបង្គួរ
៥០ - ៦៤៣C២.៥០មធ្យម
៤៥ - ៤៩៣D២.២៥ខ្សោយ
៤០ - ៤៤៣E២.០០ខ្សោយណាស់
០១ - ៣៩៣F១​.៧៥ធា្លក់

៦.១.២. ការវាយតម្លៃ និងការផ្តល់ពិន្ទុ

ល.រការផ្តល់ពិន្ទុពិន្ទុសរុប
១វត្តមានសិក្សារបស់សមណនិស្សិត-និស្សិត១០១០
២កិច្ចការស្រាវជ្រាវ១០២០
៣ការប្រឡងត្រីមាស២០៤០
៤ការប្រឡងឆមាស៦០១០០
សរុប១០០ 

៦.២. ថ្នាក់បរិញ្ញាបត្រ (ឆ្នាំទី ២, ៣, និង៤)

៦.២.១. ប្រព័ន្ធផ្តល់ពិន្ទុ

ពិន្ទុចំនួនក្រេឌីតចំណាត់ថ្នាក់មធ្យមភាគនិទ្ទេស
៩៥ - ១០០៣A+៤.០០ល្អវិសេស
៩០ - ៩៤៣A៣.៧៥ល្អប្រសើរ
៨៥ - ៨៩៣B+៣.៥០ល្អណាស់
៨០ - ៨៤៣B៣.០០ល្អ
៧៥ - ៧៩៣C+២.៧៥ល្អបង្គួរ
៧០ - ៧៤៣C២.៥០បង្គួរ
៦៥ - ៦៩៣D+២.២៥មធ្យមប្រៀប
៦០ - ៦៤៣D២.០០មធ្យម
៥៥ - ៥៩៣E១.៧៥ខ្សោយ (ប្រឡងសង្គ្រោះ)
០០ - ៥៤៣F០.០០ធ្លាក់

៧. គុណវុឌ្ឍិសិក្សារបស់សមណនិស្សិត-និស្សិត

  • ចំណេះដឹងទូលំទូលាយជាប្រព័ន្ធ និងប្រទាក់ក្រឡាក្នុងវិស័យដែលខ្លួនបានសិក្សា ព្រមទាំងទ្រឹស្តី និងគោលការណ៍សំខាន់ៗ ដែលពាក់ព័ន្ធ
  • សមត្ថភាពអង្កេត និងស្វែងរកនូវដំណោះស្រាយលើបញ្ហាស្មុគស្មាញដែលកើតមានឡើង ដោយប្រើប្រាស់ចំណេះដឹងដែលបានមកពីការសិក្សាជំនាញឯកទេសទស្សនវិជ្ជា
  • សមត្ថភាព​ប្រើប្រាស់រូបមន្តគណិតវិទ្យា ស្ថិតិ និង ICT ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញ ហើយអាចជ្រើសរើស និងប្រើប្រាស់យន្តការសមស្របបំផុត ដើម្បីបង្ហាញនូវលទ្ធផលទទួលបានជូនសវនការនានា
  • ចំណេះដឹងស៊ីជម្រៅនៃស្នាដៃស្រាវជ្រាវលើជំនាញដែលខ្លួនសិក្សា និងសមត្ថភាពបកស្រាយ វិភាគ និងវាយតម្លៃលើសារៈសំខាន់នៃការស្រាវជ្រាវ ក្នុងការពង្រីកចំណេះដឹងលើជំនាញនោះ។
  • មានគំនិតផ្តួចផ្តើមក្នុងការរិះរក និងដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមានចំពោះបុគ្គលផ្ទាល់ខ្លួន និងក្រុមដោយការប្រតិបត្តិក្នុងភាពជាអ្នកដឹកនាំ ក្នុងការស្វែងរកនូវដំណោះស្រាយថ្មីៗ ជាក់ស្តែង
  • ប្រើប្រាស់ចំណេះដឹង និងវិធីសាស្រ្តផ្នែកទ្រឹស្តីទទួលបានក្នុងវិស័យដែលខ្លួនសិក្សា ក្នុងការពិនិត្យថ្លឹងថ្លៃងលើបញ្ហានានាក្នុងបរិបទផ្សេងៗ
  • យល់ដឹងពីចរិតលក្ខណៈចំណេះដឹងនៅក្នុងវិស័យដែលខ្លួនសិក្សា ហើយអាចយកចំណេះដឹងទាំងនោះ ទៅពិនិត្យពិច័យនិងលើកជាដំណោះស្រាយលើបញ្ហាក្នុងការសិក្សា និងវិជ្ជាជីវៈនានា
  • ចូលរួមក្នុងសកម្មភាពនានា ដើម្បីរក្សាខ្លួនឱ្យដើរទាន់ការលូតលាស់នៅក្នុងវិស័យដែលខ្លួនសិក្សា និងដើម្បីពង្រីកចំណេះដឹង និងការយល់ដឹងរបស់

៨. ការទទួលស្គាល់គុណភាពអប់រំ និងសញ្ញាបត្រ

៩. ការឆ្លើយតបជំនាញ ទៅនឹងតម្រូវការទីផ្សារ

១០. មាគ៌ាសិក្សា សម្រាប់សមណនិស្សិត-និស្សិត

 

 

 

 

 

ហែម វណ្ណដា 2024-11-20