ឯកទេស៖ នីតិសាស្រ្ត
ជំនាញនីតិសាស្រ្ត ឬ ជំនាញច្បាប់ ជាជំនាញដែលសិក្សាពីសំណុំវិធានគតិយុត្តិទាំងឡាយដែលត្រូវបានបង្កើតឡើង ដើម្បីធ្វើការគ្រប់គ្រងសណ្តាប់ធ្នាប់សង្គមឬដើម្បីរៀបចំសង្គមឱ្យមានស្ថិរភាព និងរបៀបរៀបរយល្អ ឬក៏អាចនិយាយបានថាជាលិខិតបទដ្ឋានគតិយុត្តិ ដែលត្រូវបានចេញដោយស្ថាប័ន នីតិបញ្ញត្តិ និងការដាក់ទណ្ឌកម្មលើបុគ្គលមានកំហុសជាដើម ។
ម្យ៉ាងទៀតជំនាញនីតិសាស្រ្តជាជំនាញមួយដែលអាចផ្តល់ឱ្យអ្នកនូវ ភាពជាអ្នកដឹកនាំ នឹងបង្ហាញពីគន្លងផ្លូវដែលត្រូវដើរ។ អត្ថប្រយោជន៍នៃការសិក្សានូវមុខជំនាញនេះ និស្សិតនឹងទទួលបាននូវអារម្មណ៍ ពោរពេញទៅដោយការជឿទុកចិត្តលើខ្លួនឯង ពីព្រោះពួកគេបានយល់ដឹងអំពីច្បាប់ និងបទបញ្ញត្តិសំខាន់ៗ ជាច្រើនដែលមានទំនាក់ទំនងទៅនឹងអ្នកដែលធ្វើការខាងផ្នែកច្បាប់ និង នយោបាយដែលមានការទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងធ្វើការពង្រីកចំណេះដឹងទាក់ទងនឹងសង្គម និង បញ្ហាដែលកើតឡើងក្នុងពិភពលោកសព្វថ្ងៃផងដែរ ។
- ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់ទៅសិក្សាមុខជំនាញនេះមាន ប្រវត្តិវិទ្យា និង សីលធម៌-ពលរដ្ឋ។
- ការសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រលើមុខជំនាញនេះ មានរយៈពេល ៤ ឆ្នាំ ស្មើនឹង ១២៩ ក្រេឌីត។
- ចំណេះដឹងដែលសមណនិស្សិត-និស្សិតទទួលបានក្រោយបញ្ចប់ការសិក្សារយៈពេល ៤ ឆ្នាំមាន៖
- យល់ដឹងពីមូលដ្ឋានគ្រឹះនៃនីតិនៃការបកស្រាយនិងអនុវត្តច្បាប់
- មូលដ្ឋានគ្រឹះក្នុងការពិចារណាដោះស្រាយបញ្ហាសង្គមទៅតាមច្បាប់។
- អង្គភាពឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចហៅទៅបម្រើការងារ៖
- ជាចៅក្រម មេធាវី (ដោយត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលចៅក្រមនិងមេធាវីបន្ថែមទៀត)
- ជាមន្ត្រី ឬ បុគ្គលិកតាមបណ្តាក្រសួង ក្រុមហ៊ុនធនាគារ អង្គការក្រៅរដ្ឋាភិបាល (ជាតិ និង អន្តរជាតិ)
- សម្គាល់៖ សម្រាប់ឯកទេសនីតិសាស្រ្ត ឯកទេសតម្រង់ទិសមាន៖
- សេចក្តីផ្តើមនីតិ
- ប្រវត្តិស្ថាប័នខ្មែរ។
បេសកកម្ម
- បង្កើនផលិតភាពធនធានមនុស្ស ទាំងបព្វជិត និងគ្រហស្ថ ប្រកបដោយចំណេះដឹង និងសមត្ថភាពពេញលេញ តាមរយៈការសិក្សាមូលដ្ឋានគ្រឹះទស្សនវិជ្ជា សាសនវិជ្ជា សង្គមវិជ្ជា នីតិសាស្រ្ត ធម្មសាស្រ្ត និងពុទ្ធសាសនា
- បណ្តុះបណ្តាលសមណនិស្សិត-និស្សិត ក្នុងភាពជាអ្នកដឹកនាំ អ្នកកសាងសន្តិភាព និងអហិង្សាធម៌ ផ្អែកលើពុទ្ធវចនៈ និងគោលការណ៍គ្រឹះសុខដុមរម្យនីយកម្មសង្គម ក្នុងវិសាលភាពជាតិ តំបន់ និងអន្តរជាតិ
- ផ្តល់ឱ្យសមណនិស្សិត-និស្សិតនូវសេរីភាពសិក្សា និងសេវាសិក្សាពេញលេញ ទាំងក្នុងក្របខ័ណ្ឌទ្រឹស្តី និងការអនុវត្តជាក់ស្តែង ក្នុងចំណេះដឹងទស្សនវិជ្ជាពុទ្ធសាសនា នីតិសាស្រ្ត សង្គមសាស្រ្ត ការស្រាវជ្រាវ និងនវានុវត្តភាពសិក្សា
- បណ្តុះបណ្តាលសមណនិស្សិត-និស្សិត ប្រកបដោយក្រមសីលធម៌ និងអភិសមាចារខ្ពស់ ឆ្លើយតបទៅនឹងជំនាញ វិជ្ជាជីវៈការងារ និងបរិយាបណ្ណសង្គម
- អភិរក្ស និងផ្សព្វផ្សាយនូវអត្តសញ្ញាណវប្បធម៌ អារ្យធម៌ និងទស្សនវិជ្ជាខ្មែរ ក្នុងចំណោម សមាជិកប្រជាជាតិ អាស៊ាន ក៏ដូចជាបណ្តាប្រទេសលើសកលលោក
- រួមចំណែកលើកស្ទួយជីវភាពរស់នៅ និងសេដ្ឋកិច្ចវប្បធម៌របស់អ្នកសិក្សា ប្រកបដោយសេចក្តីថ្លៃថ្នូរ និងនិរន្តរភាព។
គោលបំណង
- លើកកម្ពស់ការយល់ដឹងរបស់សមណនិស្សិត-និស្សិត ឱ្យកាន់តែទូលំទូលាយ ស្តីពីសារៈសំខាន់នៃការសិក្សាទ្រឹស្តីទស្សនវិជ្ជាបូព៌ាប្រទេស និងបស្ចិមប្រទេស ដែលជាមូលដ្ឋានគ្រឹះចម្បងនៃឯកទេសសិក្សាផ្សេងៗទៀត ក្នុងវិស័យវិទ្យាសាស្រ្តសង្គម
- ពង្រឹងសមត្ថភាពជំនាញរបស់សមណនិស្សិត-និស្សិត ស្របទៅនឹងតម្រូវការ ទីផ្សារ និងការអភិវឌ្ឍសង្គម ឈរលើមូលដ្ឋានចម្បងៗ នៃការបណ្តុះបណ្តាល រួមមាន៖ បញ្ញាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ប្រកបដោយសង្គតិភាព
- រួមចំណែកលើកកម្ពស់គោលការណ៍អភិបាលកិច្ចគ្រប់គ្រង គុណវុឌ្ឍិសិក្សា និងសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀន ដោយឈរលើមូលដ្ឋាននៃការអប់រំសម្រាប់ទាំងអស់គ្នា និងការអប់រំពេញមួយជីវិត ប្រកបដោយចីរភាព
- ពង្រឹងសមត្ថភាពសិក្សា និងជំនាញរបស់សមណនិស្សិត-និស្សិត តាមរយៈការអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ ព័ត៌មានវិទ្យា សារគមនាគមន៍ (ICT) និងជំនាញទំនាក់ទំនងអន្តរបុគ្គល ស្របតាមកាលៈទេសៈ និងវឌ្ឍនភាពសង្គម
- លើកកម្ពស់មនសិការ ស្មារតី និងទំនួលខុសត្រូវ របស់សមណនិស្សិត-និស្សិត ក្នុងន័យអភិរក្ស និងថែរក្សាអត្តសញ្ញាណ វប្បធម៌ ប្រពៃណី សាសនា និងជាតិ ឱ្យបានថ្កុំថ្កើង និងគង់វង្ស។
មុខវិជ្ជាតាមឆ្នាំនីមួយៗរួមមាន៖
| ឆ្នាំសិក្សាមូលដ្ឋាន (ឆមាស១) | ||||
ល.រ | មុខវិជ្ជា | លេខកូដ | ម៉ោង | ក្រេឌីត |
| ១ | សេចក្តីផ្តើមនីតិ | GI.F.Law.InL | ៤៥ | ៣ |
| ២ | ទស្សនវិជ្ជា | GI.F.Law.Phi | ៤៥ | ៣ |
| ៣ | ចិត្តវិទ្យា | GI.F.Law.Psy | ៤៥ | ៣ |
| ៤ | អង់គ្លេស ១ | GI.F.Law.Eng | ៤៥ | ៣ |
| ៥ | គណិតវិទ្យា | GI.F.Law.Math | ៤៥ | ៣ |
| ៦ | សិក្ខាសាលា |
| ១៥ | ១ |
| សរុប | ២៤០ | ១៦ | ||
| ឆមាស ២ | ||||
ល.រ | មុខវិជ្ជា | លេខកូដ | ម៉ោង | ក្រេឌីត |
| ១ | ការសិក្សាបរិស្ថាន | GI.F.Law.Env | ៤៥ | ៣ |
| ២ | រដ្ឋបាលសាធារណៈ | GI.F.Law.PAd | ៤៥ | ៣ |
| ៣ | អង់គ្លេស ២ | GI.F.Law.Eng | ៤៥ | ៣ |
| ៤ | ប្រវត្តិសាស្រ្តខ្មែរ | GI.F.Law.KH | ៤៥ | ៣ |
| ៥ | ប្រវត្តិស្ថាប័នខ្មែរ | GI.F.Law.KHI | ៤៥ | ៣ |
| ៦ | សិក្ខាសាលា |
| ១៥ | ១ |
| ៧ | សរុប | ២៤០ | ១៦ | |
| សរុបទាំងពីរឆមាស | ៤៨០ | ៣២ | ||
| ឆ្នាទី២: ឆមាស ១ | ||||
ល.រ | មុខវិជ្ជា | លេខកូដ | ម៉ោង | ក្រេឌីត |
| ១ | នីតិរដ្ឋបាលទូទៅ | GI.Law.GAL | ៤៥ | ៣ |
| ២ | នីតិរដ្ឋប្បវេណី | GI.Law.CiL | ៤៥ | ៣ |
| ៣ | នីតិព្រហ្មទណ្ឌទូទៅ | GI.Law.CrL | ៤៥ | ៣ |
| ៤ | នីតិរដ្ឋធម្មនុញ្ | GI.Law.CoL | ៤៥ | ៣ |
| ៥ | វិធីសាស្ត្រគតិយុត្ត | GI.Law.Le | ៤៥ | ៣ |
| ៦ | នីតិកិច្ចសន្យា | GI.Law.ConL | ៤៥ | ៣ |
| ៧ | សិក្ខាសាលា |
| ១៥ | ១ |
| សរុប | ២៨៥ | ១៩ | ||
| ឆ្នាទី២: ឆមាស ២ | ||||
ល.រ | មុខវិជ្ជា | លេខកូដ | ម៉ោង | ក្រេឌីត |
| ១ | បច្ចេកស័ព្ទភាសាអង់គ្លេសផ្នែកច្បាប់ | GI.Law.LeTe | ៤៥ | ៣ |
| ២ | នីតិកាតព្វកិច្ច | GI.Law.ObL | ៤៥ | ៣ |
| ៣ | ស្ថាប័នយុត្តាធិការ | GI.Law.JuIns | ៤៥ | ៣ |
| ៤ | ប្រវត្តិគំនិតនយោបាយ | GI.Law.HPC | ៤៥ | ៣ |
| ៥ | ប្រវត្តិទំនាក់ទំនងអន្តរជាតិនិងស្ថាប័នអន្តរជាតិ | GI.Law.HIRII | ៤៥ | ៣ |
| ៦ | នីតិកិច្ចសន្យាពិសេស | GI.Law.SconL | ៤៥ | ៣ |
| ៧ | សិក្ខាសាលា |
| ១៥ | ១ |
| សរុប | ២៨៥ | ១៩ | ||
| ឆ្នាទី៣: ឆមាស ១ | ||||
ល.រ | មុខវិជ្ជា | លេខកូដ | ម៉ោង | ក្រេឌីត |
| ១ | នីតិអន្តរជាតិសាធារណៈ | GI.Law.PuLL | ៤៥ | ៣ |
| ២ | នីតិពាណិជ្ជកម្ម | GI.Law.ComL | ៤៥ | ៣ |
| ៣ | នីតិសិទ្ធមនុស្ស | GI.Law.HuRL | ៤៥ | ៣ |
| ៤ | នីតិព្រហ្មទណ្ឌពិសេស | GI.Law.SCrL | ៤៥ | ៣ |
| ៥ | នីតិការងារនិងនិរភ័យសង្គម | GI.Law.LaLSSL | ៤៥ | ៣ |
| ៦ | នីតិធនាគារ | GI.Law.BaL | ៤៥ | ៣ |
| ៧ | សិក្ខាសាលា |
| ១៥ | ១ |
| សរុប | ២៨៥ | ១៩ | ||
| ឆ្នាទី៣: ឆមាស ២ | ||||
ល.រ | មុខវិជ្ជា | លេខកូដ | ម៉ោង | ក្រេឌីត |
| ១ | នីតិភូមិបាល | GI.Law.LaL | ៤៥ | ៣ |
| ២ | នីតិសារពើពន្ធ | GI.Law.FTL | ៤៥ | ៣ |
| ៣ | នីតិវិធីព្រហ្មទណ្ឌ | GI.Law.CrPrL | ៤៥ | ៣ |
| ៤ | នីតិក្រុមហ៊ុន | GI.Law.CoL | ៤៥ | ៣ |
| ៥ | នីតិបេតិកភណ្ឌគ្រួសារ | GI.Law.FaSL | ៤៥ | ៣ |
| ៦ | នីតិមុខងារសាធារណៈ | GI.Law.PuFL | ៤៥ | ៣ |
| ៧ | សិក្ខាសាលា |
| ១៥ | ១ |
| សរុប | ២៨៥ | ១៩ | ||
| ឆ្នាទី៤: ឆមាស ១ | ||||
ល.រ | មុខវិជ្ជា | លេខកូដ | ម៉ោង | ក្រេឌីត |
| ១ | វិធីសាស្ត្រស្រាវជ្រាវ | GI.Law.ReMe | ៤៥ | ៣ |
| ២ | ប្រព័ន្ធនីតិអាស៊ាន | GI.Law.AsLS | ៤៥ | ៣ |
| ៣ | នីតិវិធីរដ្ឋប្បវេណី | GI.Law.CiPrL | ៤៥ | ៣ |
| ៤ | នីតិនគរូបនីយកម្មនិងសំណង់ | GI.Law.UrCL | ៤៥ | ៣ |
| ៥ | នីតិកម្មសិទ្ធិបញ្ញា | GI.Law.InPL | ៤៥ | ៣ |
| ៦ | នីតិអន្តរជាតិឯកជន | GI.Law.PrLL | ៤៥ | ៣ |
| ៧ | សិក្ខាសាលា |
| ១៥ | ១ |
| សរុប | ២៨៥ | ១៩ | ||
| ឆ្នាទី៤: ឆមាស ២ | ||||
ល.រ | មុខវិជ្ជា | លេខកូដ | ម៉ោង | ក្រេឌីត |
| ១ | នីតិអភិវឌ្ឍន៍ | GI.Law.DeL | ៤៥ | ៣ |
| ២ | នីតិវិនិយោគ | GI.Law.InL | ៤៥ | ៣ |
| ៣ | នីតិមូលបត្រ | GI.Law.SEL | ៤៥ | ៣ |
| ៤ | សារណា |
| ១៨០ | ១២ |
| សរុប | ៣១៥ | ២១ | ||
ហែម វណ្ណដា 2024-05-15
