SBUBB

កម្រងព័ត៌មានសិក្សា ថ្នាក់បរិញ្ញាបត្រ

នៅសាខាសាកលវិទ្យាល័យព្រះសីហនុរាជ

ខេត្តបាត់ដំបង

ឯកទេស៖ អក្សរសាស្រ្តខ្មែរ


១.បេសកកម្ម

  • ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យ ពុទ្ធិកមហាវិទ្យាល័យអក្សរសាស្រ្តខ្មែរ បានកំណត់នូវបេសកកម្ម សម្រាប់ការបណ្តុះ      បណ្តាល ដល់សមណនិស្សិត-និស្សិត ដូចជា៖
  • រួមចំណែក ក្នុងការលើកកម្ពស់ធនធានមនុស្ស ក្នុងវិស័យអក្សរសាស្រ្តជាតិ ភាសាវិទ្យា ភាសាអនុវត្តន៍ និងអក្សរសាស្រ្តពុទ្ធសាសនា ប្រកបដោយចំណេះដឹង ជំនាញវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់
  • បណ្តុះបណ្តាលសមណនិស្សិត-និស្សិត ឱ្យក្លាយជាអ្នកស្រាវជ្រាវខាងផ្នែកអក្សរសាស្រ្ត អ្នកកវីនិពន្ធ និងគ្រូបង្រៀន   ស្របតាមភាពរីកចម្រើននៃវិស័យអប់រំជាតិ និងសកល
  • ផ្តល់ឱ្យសមណនិស្សិត-និស្សិតនូវសេរីភាពសិក្សា និងសេវាសិក្សា ពេញលេញ ទាំងក្នុងក្របខណ្ឌទ្រឹស្តី និងការអនុវត្តជាក់ស្តែង តាមរយៈចំណេះដឹង ការស្រាវជ្រាវ និងនវានុវត្តភាពសិក្សា លើមូលដ្ឋានគ្រឹះសំខាន់នៃចលនាអក្សរសិល្បិ៍ វិធីសាស្រ្តតែងនិពន្ធ ប្រវត្តិភាសាខ្មែរ និងការវិវឌ្ឍភាសាជាតិ
  • បណ្តុះបណ្តាលសមណនិស្សិត-និស្សិត ប្រកបក្រមសីលធម៌ និងអភិសមាចារខ្ពស់ ឆ្លើយតបទៅនឹងជំនាញវិជ្ជាជីវៈការងារ និងបរិយាប័ន្នសង្គម ស្របតាមតម្រូវការសង្គម
  • លើកតម្កើង និងផ្សព្វផ្សាយអក្សរសាស្រ្តជាតិ និងអក្សរសាស្រ្តពុទ្ធសាសនា តាមរយៈការផ្តល់នូវចំណេះដឹង បំណិន និងសីលធម៌ ទាំងបច្ចុប្បន្ន ក៏ដូចជាអនាគត ក្នុងចំណោមសមាជិកប្រជាជាតិអាស៊ាន ក៏ដូចជាបណ្តាប្រទេសលើ  សកលលោក
  • រួមចំណែកលើកស្ទួយការប្រើប្រាស់ និងអភិរក្សភាសាជាតិ ប្រកបដោយចីរភាព

២. គោលបំណង

  • លើកកម្ពស់ការយល់ដឹងរបស់សមណនិស្សិត-និស្សិត ឱ្យកាន់តែទូលំទូលាយនូវសារៈសំខាន់នៃមុខងារនិង វិសាលភាពនៃភាសាខ្មែរ ទម្រង់អក្សរសិល្បិ៍   វិធីសាស្រ្តតែងនិពន្ធ ភាសាវិទ្យានុវត្តន៍ និងមត៌កពុទ្ធសាសនាក្នុងវប្បធម៌ខ្មែរ
  • ពង្រឹងសមត្ថភាពជំនាញរបស់សមណនិស្សិត-និស្សិត ស្របទៅនឹងតម្រូវការទីផ្សារ និងការអភិវឌ្ឍសង្គម ឈរលើមូលដ្ឋានចម្បងៗ នៃការបណ្តុះបណ្តាល រួមមាន៖   បញ្ញាសម្បទា បំនិនសម្បទា និងចរិយាសម្បទា ប្រកបដោយសង្គតិភាព
  • រួមចំណែកលើកកម្ពស់គោលការណ៍អភិបាលកិច្ចគ្រប់គ្រង គុណវុឌ្ឍិសិក្សា និងសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀន ដោយឈរលើមូលដ្ឋាននៃការអប់រំសម្រាប់ទាំងអស់គ្នា និងការអប់រំពេញមួយជីវិត ប្រកបដោយចីរភាព
  • ពង្រឹងសមត្ថភាពសិក្សា និងជំនាញរបស់សមណនិស្សិត-និស្សិត តាមរយៈការអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ ព័ត៌មានវិទ្យា និងសារគមនាគមន៍ (ICT) និងជំនាញទំនាក់ទំនងអន្តរបុគ្គល ស្របតាមកាលៈទេសៈ និងវឌ្ឍនភាពសង្គម
  • បង្កើននូវសមត្ថភាព និងជំនាញផ្នែកស្រាវជ្រាវខាងអក្សរសាស្រ្ត និងសិល្បិ៍វិធីនៃការតែងនិពន្វ ដល់សមណនិស្សិតនិស្សិត ស្របតាមការអភិវឌ្ឍ និងវឌ្ឍនភាពនៃសង្គមជាតិ សេដ្ឋកិច្ច និងបច្ចេកវិទ្យា

៣. រចនាសម្ព័ន្ធពុទ្ធិកមហាវិទ្យាល័យអក្សរសាស្រ្តខ្មែរ

៤. ចំនួនក្រេឌីត និងមុខវិជ្ជាសិក្សា

សម្រាប់ពុទ្ធិកមហាវិទ្យាល័យអក្សរសាស្រ្ត មានឯកទេសចំនួន១ គឺ អក្សរសាស្រ្តខ្មែរ។ ដោយឯកទេសសិក្សានេះក្រេឌីតសិក្សា មានចំនួនសរុប ១៤៥ ក្រេឌីត ដោយក្នុងនោះ ១ក្រេឌីត ស្មើនឹង១៥ ម៉ោង អនុលោមតាមប្រកាសរបស់ក្រសូង ធម្មការ និងសាសនា នៃព្រះរាជណាចក្រកម្ពុជា លេខ ៣៦/១៦  ក.ធ.ស ប្រ.ក ចុះថ្ងៃ ១ រោច ខែចេត្រ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៦ ស្តីពី “​ការដាក់ឱ្យអនុវត្តកម្មវិធីពុទ្ធិកសិក្សាថ្នាក់បរិញ្ញបត្រ”។ ដូចនេះ សំមណនិស្សិត-និស្សិត តម្រូវឱ្យសិក្សារយៈពេលពេញ ៤ឆ្នាំ ដោយបែងចែកជាចំនួនក្រេឌីត ទៅតាមឆ្នាំសិក្សានីមួយៗ ដូចខាងក្រោម៖

ចំនួនក្រេឌីតសិក្សា

ល.រថ្នាឆ្នាំសិក្សាមូលដ្ឋានចំនួនក្រេឌីតក្រេឌីតសរុប
ឆមាសទី១ឆមាសទី២
១ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន១៦១៦៣២
២ថ្នាក់ឆ្នាំំទី២១៩១៩៣៨
៣ថ្នាក់ឆ្នាំទី៣១៩១៩៣៨
៤ថ្នាក់ឆ្នាំទី៤១៩១៨៣៧
ក្រេឌីតសរុបរយៈពេល៤ឆ្នាំ១៤៥

៤.១. ចំនួនក្រេឌីត និងមុខវិជ្ជាសិក្សា សម្រាប់ឯកទេសអក្សរសាស្រ្តខ្មែរ

ដើម្បីឆ្លើយទៅនឹងគោលបំណង ការបណ្តុះបណ្តាល និងគុណវុឌ្ឍិសិក្សារបស់សមណនិស្សិតនិស្សិត ក្នុង ក្របខណ្ឌកម្រិតគុណវុឌ្ឍិសិក្សាថ្នាក់បរិញ្ញាបត្រ សាខាពុទ្ធិកសាកលវិទ្យាល័យ ខេត្តបាត់ដំបង បានអនុវត្តតាមកម្មវិធីពុទ្ធិកសិក្សាថ្នាក់បរិញ្ញាបត្រ នៃឯកទេសអក្សរសាស្រ្តខ្មែរ ដែលបានសិក្សាស្រាវជ្រាវ និងចងក្រងនូវមុខវិជ្ជាសិក្សាមានប្រព័ន្ធ ទៅតាមឆ្នាំសិក្សានីមួយដូចខាងក្រោម៖

ប្រតិទិនសិក្សា

ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន 
ឆមាសទី១
មុខវិជ្ជាជាភាសាខ្មែរមុខវិជ្ជាជាភាសាអង់គ្លេសក្រេឌីត
ទ្រឹស្តីអក្សរសិល្ប៍Theory Literature 3
ប្រវត្តិសាស្រ្តខ្មែរKhmer History3
ចិត្តវិទ្យាPsychology 3
ភាសាអង់គ្លេស IEnglish I3
គណិតវិទ្យាMath3
សិក្ខាសាលាSeminar1
ឆមាសទី២
ការសិក្សាបរិស្ថានEnvironment3
រដ្ឋបាល សាធារណៈPublic Administration3
ភាសាអង់គ្លេ IIEnglish II3
អក្សរសិល្ប៍ខ្មែរKhmer Literature3
ទស្សនវិជ្ជាPhilosophy3
សិក្ខាសាលាSeminar1
សរុបក្រេឌីត៣២
ឆ្នាំទី២
ឆមាសទី១
មុខវិជ្ជាជាភាសាខ្មែរមុខវិជ្ជាជាភាសាអង់គ្លេសក្រេឌីត
ទ្រឹស្តីអក្សរសិល្ប៍ IITheory Literature II៤
អក្សរសិល្ប៍មុនអង្គរ Pre-Angkor Literature៤
អក្សរសិល្ប៍ប្រជាប្រិយKhmer Folklore I៤
វប្បធម៌-អរិយធម៌ខ្មែរKhmer Culture and Civilization ២
ឥទ្ធិពលព្រះត្រៃបិដកក្នុងអក្សរសិល្ប៍ខ្មែរInfluence of Tripitaka on Khmer Literature ២
ពុទ្ធសាសនានៅកម្ពុជាBuddhism in Cambodia ២
សិក្ខាសាលាSeminar១
ឆមាសទី២
អក្សរសិល្ប៍សម័យអង្គរAngkor Literature ៤
អក្សរសិល្ប៍បស្ចឹមប្រទេសWestern Literature២
អក្សរសិល្ប៍ឆ្នាំ ១៩៩៥-១៩៧០Literature in 1953-1970៤
អក្សរសិល្ប៍ព្រាហ្មណ៍និយមBrahmanist Literature ៤
អក្សរសាស្រ្តបាលីPali Literature ២
អក្សរសិល្ប៍ប្រជាប្រិយ IIKhmer Folklore II២
សិក្ខាសាលា ១
សរុបក្រេឌីត៣៨
ឆ្នាំទី៣
ឆមាសទី១
មុខវិជ្ជាជាភាសាខ្មែរមុខវិជ្ជាជាភាសាអង់គ្លេសក្រេឌីត
អក្សរសិល្ប៍ឆ្នាំ ១៩៧០-បច្ចុប្បន្នLiterature in 1970-present៤
អក្សរសិល្ប៍ក្រោយអង្គរPost-Angkor Literature ២
អក្សរសិល្ប៍អាស៊ី IAsian Literature ២
វិធីសាស្រ្តតែងនិពន្ធ IEssay Writing I ៤
ប្រវត្តិភាសាវិទ្យាទូទៅHistory of General Linguistics ៤
ទស្សនវិជ្ជាពុទ្ធសាសនាថេរវាទTheravada Buddhist Philosophy២
សិក្ខាសាលាSeminar១
ឆមាសទី២
អក្សរសិល្ប៍ប្រៀបធៀបComparative Literature ៤
អក្សរសិល្ប៍ពុទ្ធិនិយមBuddhist Literature ៤
រចនាបទវិទ្យាStudy of Linguistic Styles ២
ភាសាសំស្រ្កឹតក្នុងអក្សរសាស្រ្តខ្មែរSanskrit Language in Khmer Literature២
វិធីសាស្រ្តតែងនិពន្ធ IIEssay Writing II៤
សិលាចារឹកInscription Studies ២
សិក្ខាសាលាSeminar១
សរុបក្រេឌីត៣៨
ឆ្នាំទី៤
ឆមាសទី១
មុខវិជ្ជាជាភាសាខ្មែរមុខវិជ្ជាជាភាសាអង់គ្លេសក្រេឌីត
អក្សរសិល្ប៍ខេមនិយមKhmer Modern Literature៤
វិធីសាស្រ្តស្រាវជ្រាវ និងសរសារណាResearch Methodology and Thesis Writing២
អក្សរសិល្ប៍អាស៊ី IIAsian Literature II២
ភាសាវិទ្យាអនុវត្តន៍Applied Linguistic ២
ភាសាវិទ្យាLinguistic ២
វិធីសាស្រ្តតែងនិពន្ធ IIIEssay Writing៤
សិក្ខាសាលាSeminar១
ឆមាសទី២
បុរាណវិទ្យាArcheology ២
នរវិទ្យាAnthropology ២
មត៌កពុទ្ធសាសនាក្នុងវប្បធម៌ខ្មែរBuddhist Heritage in Khmer culture ២
សារណាThesis/Dissertation១២
សរុបក្រេឌីត៣៧
សរុបក្រេឌីតសិក្សារយៈពេល  ៤ឆ្នាំ១៤៥

៥. គោលការណ៍សិក្សា និងសេវាសិក្សា

ដើម្បីធានា និងពង្រឹងគុណភាពសិក្សា របស់សមណនិស្សិត-និស្សិត ក្នុងសាខាពុទ្ធិកវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង សមណនិស្សិត-និស្សិត ត្រូវគោរព និងអនុវត្តនូវគោល  ការណ៍សិក្សា ហើយនឹងទទួលបាននូវសេវាសិក្សា ដោយអនុលោមតាម៖

  • ច្បាប់ស្តីពីអប់រំ នៃព្រះរាជាណាចក្រកម្ពុជា  ត្រង់មាត្រា ៣៥ ជំពូក ៧​ ដែលមានចែងស្តីពី សិទ្ធិ និងករណីយកិច្ចរបស់អ្នកសិក្សា
  • បទបញ្ជាផ្ទៃក្នុង សម្រាប់សមណនិស្សិត​ និស្សិត នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង មាន ៦ ជំពូក  ស្មើនិង ១៨ប្រការ
  • គោលការណ៍បណ្ណាល័យសិក្សា
  • គោលការណ៍សរសេរសារណាបទបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រ
  • វិធានការណ៍នៃការប្រឡង
  • គោលការណ៍ផ្ទេរក្រេឌីត
  • លក្ខខ័ណ្ឌនៃការជ្រើសរើសនិស្សិតចូលរៀនថ្នាក់បរិញ្ញាបត្រ
  • សេវាសិក្សាសហគមន៍
  • សេវាពិគ្រោះយោបល់ការសិក្សា និងអាជីព
  • v អន្តេវាសិកដ្ឋាន
  • v សេវាផ្តល់ប្រឹក្សាផ្នែកសុខភាព

៦. ការវាយតម្លៃលទ្ធផលបញ្ចប់ការសិក្សា

ការវាយតម្លៃការសិក្សា និងប្រព័ន្ធផ្តល់ពិន្ទុ សម្រាប់សមណនិស្សិត-និស្សិត ត្រូវអនុវត្តតាមគោលការណ៍ ដូចខាងក្រោម៖

៦.១. ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន

៦.១.១. ប្រព័ន្ធផ្តល់ពិន្ទុ

ពិន្ទុចំនួនក្រេឌីតចំណាត់ថ្នាក់មធ្យមភាគនិន្ទេស

៨៥ - ១០០

៣

A

៤.០០

ល្អប្រសើរ

៨០ - ៨៤

៣

B+

៣.៧៥

ល្អណាស់

៧០ - ៧៩

៣

B

៣.៥០

ល្អ

៦៥ - ៦៩

៣

C+

៣.០០

ល្អបង្គួរ

៥០ - ៦៤

៣

C

២.៥០

មធ្យម

៤៥ - ៤៩

៣

D

២.២៥

ខ្សោយ

៤០ - ៤៤

៣

E

២.០០

ខ្សោយណាស់

០១ - ៣៩

៣

F

១​.៧៥

ធា្លក់

 

៦.១.២. ការវាយតម្លៃ និងការផ្តល់ពិន្ទុ

ល.រការផ្តល់ពិន្ទុពិន្ទុសរុប

១

វត្តមានសិក្សារបស់សមណនិស្សិត-និស្សិត

១០

១០

២

កិច្ចការស្រាវជ្រាវ

១០

២០

៣

ការប្រឡងត្រីមាស

២០

៤០

៤

ការប្រឡងឆមាស

៦០

១០០

សរុប

១០០

 

៦.២. ថ្នាក់បរិញ្ញាបត្រ (ឆ្នាំទី ២, ៣, និង៤)

៦.២.១. ប្រព័ន្ធផ្តល់ពិន្ទុ

ពិន្ទុចំនួនក្រេឌីតចំណាត់ថ្នាក់មធ្យមភាគនិន្ទេស

៩៥ - ១០០

៣

A+

៤.០០

ល្អវិសេស

៩០ - ៩៤

៣

A

៣.៧៥

ល្អប្រសើរ

៨៥ - ៨៩

៣

B+

៣.៥០

ល្អណាស់

៨០ - ៨៤

៣

B

៣.០០

ល្អ

៧៥ - ៧៩

៣

C+

២.៧៥

ល្អបង្គួរ

៧០ - ៧៤

៣

C

២.៥០

បង្គួរ

៦៥ - ៦៩

៣

D+

២.២៥

មធ្យមប្រៀប

០០-៥៤៣F0.00ធ្លាក់

៦.១.២. ការវាយតម្លៃផ្តល់ពិន្ទុ

ល.រការផ្តល់ពិន្ទុពិន្ទុសរុប
១វត្តមានរបស់សមណនិស្សិត និស្សិត២០២០
២កិច្ចការស្រាវជ្រាវ២០៤០
៣ការប្រឡងត្រីមាស២០៦០
៤ការប្រឡងឆមាស៤០១០០
សរុប១០០ 

៧. គុណវុឌ្ឍិសិក្សារបស់សមណនិស្សិត-និស្សិត

  • ចំណេះដឹងទូលំទូលាយជាប្រព័ន្ធ និងប្រទាក់ក្រឡាក្នុងវិស័យដែលខ្លួនបានសិក្សា ព្រមទាំងទ្រឹស្តី និងគោលការណ៍សំខាន់ៗ ដែលពាក់ព័ន្ធ
  • សមត្ថភាពអង្កេត និងស្វែងរកនូវដំណោះស្រាយលើបញ្ហាស្មុគស្មាញដែលកើតមានឡើង ដោយប្រើប្រាស់ចំណេះដឹងដែលបានមកពីការសិក្សាជំនាញឯកទេសអក្សរសាស្រ្តខ្មែរ
  • សមត្ថភាព​ប្រើប្រាស់រូបមន្តគណិតវិទ្យា ស្ថិតិ និង ICT ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញ ហើយអាចជ្រើសរើស និងប្រើប្រាស់យន្តការសមស្របបំផុត ដើម្បីបង្ហាញនូវលទ្ធផលទទួលបានជូនសវនការនានា
  • ចំណេះដឹងស៊ីជម្រៅនៃស្នាដៃស្រាវជ្រាវលើជំនាញដែលខ្លួនសិក្សា និងសមត្ថភាពបកស្រាយ វិភាគ និងវាយតម្លៃលើសារៈសំខាន់នៃការស្រាវជ្រាវ ក្នុងការពង្រីកចំណេះដឹងលើជំនាញនោះ។
  • មានគំនិតផ្តួចផ្តើមក្នុងការរិះរក និងដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមានចំពោះបុគ្គលផ្ទាល់ខ្លួន និងក្រុមដោយការប្រតិបត្តិក្នុងភាពជាអ្នកដឹកនាំ ក្នុងការស្វែងរកនូវដំណោះស្រាយថ្មីៗ ជាក់ស្តែង
  • ប្រើប្រាស់ចំណេះដឹង និងវិធីសាស្រ្តផ្នែកទ្រឹស្តីទទួលបានក្នុងវិស័យដែលខ្លួនសិក្សា ក្នុងការពិនិត្យថ្លឹងថ្លៃងលើបញ្ហានានាក្នុងបរិបទផ្សេងៗ
  • យល់ដឹងពីចរិតលក្ខណៈចំណេះដឹងនៅក្នុងវិស័យដែលខ្លួនសិក្សា ហើយអាចយកចំណេះដឹងទាំងនោះ ទៅពិនិត្យពិច័យនិងលើកជាដំណោះស្រាយលើបញ្ហាក្នុងការសិក្សា និងវិជ្ជាជីវៈនានា
  • ចូលរួមក្នុងសកម្មភាពនានា ដើម្បីរក្សាខ្លួនឱ្យដើរទាន់ការលូតលាស់នៅក្នុងវិស័យដែលខ្លួនសិក្សា និងដើម្បីពង្រីកចំណេះដឹង និងការយល់ដឹងរបស់ខ្លួន
  • ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវឥរិយាបថអភិសមាចារ និងទទួលខុសត្រូវខ្ពស់នៅក្នុងបរិបទសិក្សាវិជ្ជាជីវៈ និងសហគមន៍នានា

៨. ការទទួលស្គាល់គុណភាពអប់រំ និងសញ្ញាបត្រ


 

៩.ការឆ្លើយតបជំនាញទៅនឹងតម្រូវការទីផ្សារ

 

១០. មាគ៌ាសិក្សា សម្រាប់សមណនិស្សិត-និស្សិត

 

 

 

ហែម វណ្ណដា 2024-11-18