សេចក្តីប្រគេននិងជូនដំណឹងស្តីពីការចុះឈ្មោះចូលរៀន និង រៀនតាមប្រព័ន្ធទូរសិក្សា Post Date: 21 May , 2021


សេចក្តីប្រគេន-ជូនដំណឹង

ស្ដីពី

ការចុះឈ្មោះចូលរៀន​ និងរៀនតាមប្រព័ន្ធទូរសិក្សា

យោងៈ-សេចក្ដីប្រគេន-ជូនដំណឹងស្ដីពីការចូលរៀនឡើងវិញតាមប្រព័ន្ធអេឡិចត្រូនិចអនឡាញ ចុះថ្ងៃព្រហស្បតិ៍ ០២កើត ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.២៥៦៥ របស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

-ស្មារតីអង្គប្រជុំ ថ្ងៃចន្ទ ០៦កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ រវាងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងសាខាទាំងពីរទីតាំង​

ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង

មានកិត្តិយស សូមប្រគេន និងជូនដំណឹងចំពោះ សមណនិស្សិត និស្សិត គ្រប់រូប ឱ្យបានជ្រាបថាៈ បវេសនកាល​ឆ្នាំសិក្សា ២០២១- ២០២២ ថ្មីនេះ​ សមណនិស្សិត និស្សិតនឹងត្រូវចូលរៀនឡើងវិញតាមប្រព័ន្ធទូរសិក្សា នៅថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ២០២១ ខាងមុខនេះ។ ដូច្នេះសូមសមណនិស្សិត​ និស្សិតចុះឈ្មោះចូលរៀនតាមប្រព័ន្ធអេឡិចត្រូនិច ដែលមានបង្ហោះក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សាលា (SBUBB) និង គេហទំព័រ sbubb.edu.kh ឬ ស្កែនតាម QR កូដ ចាប់ពីថ្ងៃប្រគេន និងជូនដំណឹងនេះតទៅ។

អាស្រ័យហេតុដូចបានប្រគេន និងជូនដំណឹងខាងលើសូមសមណនិស្សិត និស្សិតគ្រប់រូបរួសរាន់និមន្ត និងអញ្ជើញបំពេញបែបបទឱ្យបានទាន់ពេលវេលា។

សូមនិមន្ត-អញ្ជើញចុះឈ្មោះតាមតំណភ្ជាប់ខាងក្រោម៖

https://forms.office.com/Pages/ResponsePage.aspx?id=

DQSIkWdsW0yxEjajBLZtrQAAAAAAAAAAAAO__

fuRrMtURUQxUklWNjY4QTEzWk00SFZNMjg0RVNWMC4u&fbclid=

IwAR1-UWFUqOCvRb06-_R73_feJnamHWWL_piYDdGxln28C90kf8OGpNI74OA

ឬតាម QR កូដ ដែលមានភ្ជាប់នឹងលិខិតស្រាប់។

បញ្ជាក់ៈ -ចំពោះសមណនិស្សិត និស្សិតដែលមានទីតាំងនៅក្នុងខេត្តបាត់ដំបងអាចនិមន្ត និងអញ្ជើញមកទទួលពាក្យ និងដាក់ពាក្យចូលរៀនផ្ទាល់បានដោយគោរពតាមគោលការណ៍ ៣កុំ ៣ការពាររបស់ក្រសួងសុខាភិបាល។

-សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមក​ ការិយាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន(០១២ ៤៨៩ ៨៧៩, ០៧០ ៧២៩ ៩៤៤)  និងការិយាល័យសិក្សា និងកិច្ចការនិស្សិត(០១១ ៥៣៨  ០០២, ០៩៦ ២៤០ ៩៤៧៥) រៀងរាល់ម៉ោងធ្វើការ។​

 

លិខិតសេចក្តីប្រគេននិងជូនដំណឹងស្តីពីការចុះឈ្មោះចូលរៀន និង រៀនតាមប្រព័ន្ធទូរសិក្សា

ឆ្នាំសិក្សាថ្មី ព.ស.២៥៦៥ ឆ្នាំ ២០២១


Secure រក្សាសិទ្ធិ© គ្រប់យ៉ាងដោយ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ព.ស.២៥៦៥ គ.ស.២០២១