សេចក្តីផ្តើម
សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង គឺជាគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ ដែលត្រូវបានបង្កើតឡើងតាម ប្រកាសលេខៈ ១៧៥ អយក.ប្រក ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីការបង្កើតសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅទីរួមខេត្តបាត់ដំបង មានអក្សរ កាត់ថា ព.ស.ស.ប.ប។ ពុទ្ធិកសាខាសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង មានទីតាំងស្ថិតនៅក្នុងវត្តដំរីស ភូមិ កម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានដំណើរការបណ្តុះបណ្តាលធនធានសមណនិស្សិត និស្សិត កម្រិតឧត្តមសិក្សា តាមកម្មវិធីបណ្តុះបណ្តាលរបស់ពុទ្ធិកសាលវិទ្យាល័យព្រះសីហនុរាជ (ភ្នំពេញ) និង ស្របតាមកម្មវិធីដែលចង្អុលបង្ហាញដោយគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និង ក្រសួងធម្មការ និង សាសនា ។សិក្សានុសិស្សដែលមានបំណងចង់ចូលសិក្សាថ្នាក់ បរិញ្ញាបត្រ
នៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបងត្រូវមានលក្ខខណ្ឌមួយចំនួនដូចតទៅ:
១. លក្ខខណ្ឌចូលរៀន
សិក្សានុសិស្សដែលមានបំណងចង់ចូលសិក្សាថ្នាក់ បរិញ្ញាបត្រនៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបងត្រូវមានលក្ខខណ្ឌមួយចំនួនដូចតទៅ:
- មានសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឫ សញ្ញាបត្រដែលមានតម្លៃស្មើ
- មានសញ្ញាបត្ររងពីសាកលវិទ្យាល័យ ឫ ពីគ្រឹះស្ថានឧត្តមសិក្សាណាមួយ
- ប្រឡងជាប់ក្នុងការប្រឡងប្រជែង (Pass in a competitive entrance examination)
២. ពេលសិក្សា
- ឆមាសទី១: ខែឧសភា ដល់ខែកញ្ញា
- ឆមាសទី២: ខែតុលា ដល់ខែកុម្ភៈ
- ការឈប់សម្រាក: ខែមីនា និងខែមេសា និង២សប្តាហ៍ឈប់សម្រាកចាប់ពីខាងចុងនៃចូលវស្សា ក្នុងកំឡុងឆ្នាំសិក្សានីមួយៗ។
៣. ភាសាយាន
- ភាសាខ្មែរ គឺជាយាន ដោយមានភាសាបរទេសជាភាសាជំនួយ។
៤. ការបំពេញបែបបទចូលរៀន
- ការទទួលពាក្យសុំចូលរៀននឹងប្រព្រឹត្តទៅតាមការប្រកាសជូនដំណឹងជាសាធារណៈរបស់ ព.ស.ស.ប.ប តាមប្រព័ន្ធផ្សព្វផ្សាយនានា។
- ទម្រង់ពាក្យសុំចូលរៀនទាំងអស់នឹងត្រូវកំណត់ដោយ ព.ស.ស.ប.ប។
- បេក្ខជនត្រូវដាក់ពាក្យសុំចូលរៀន ដោយភ្ជាប់មកជាមួយនូវសញ្ញាបត្រ ដែល បានថតចម្លងត្រឹមត្រូវ ព្រមទាំងឯកសារពាក់ព័ន្ធដទៃទៀត។ សាលាមានសិទ្ធិគ្រប់គ្រាន់ការស្នើសុំឯកសារពាក់ព័ន្ធ ផ្សេងទៀតក្នុងករណីចាំបាច់។
- ពាក្យសុំចូលរៀនដែលបានបំពេញត្រឹមត្រូវគប្បីយកមកប្រគល់ជូនគណៈគ្រប់គ្រងនៃព.ស.ស.ប.បតាមពេលវេលាដូចបានកំណត់នៅក្នុងសេចក្តីប្រកាសជូនដំណឹង។
- ពាក្យសុំចូលរៀននីមួយៗនឹងត្រូវពិនិត្យវាយតម្លៃ និងសម្រេចដោយគណៈគ្រប់គ្រងនៃ ព.ស.ស.ប.ប។ ក្នុងករណីចាំបាច់គណៈគ្រប់គ្រងអាចតម្រូវឲ្យបេក្ខជន មកបង្ហាញខ្លួន ឫធ្វើការប្រឡងផ្ទាល់មាត់មុននឹងអនុញ្ញាតឲ្យចូលរៀន។
៥. ការចុះឈ្មោះចូលរៀន
- បេក្ខជនដែលត្រូវបានអនុញ្ញាតឲ្យចុះឈ្មោះចូលរៀនត្រូវអនុវត្ត តាមបទបញ្ញត្តិ និងលក្ខខណ្ឌនានារបស់ ព.ស.ស.ប.ប។
- បេក្ខជនដែលមិនបានផ្តល់នូវឯកសារគ្រប់គ្រាន់ នៅពេលចុះឈ្មោះដំបូងនឹងត្រូវបានចុះឈ្មោះ ជាសមណនិស្សិត-និស្សិតបណ្តោះអាសន្ន ហើយនៅពេលផ្តល់ឯកសារគ្រប់គ្រាន់បេក្ខជននឹងក្លាយទៅជាសមណនិស្សិត-និស្សិតពេញសិទ្ធិ។
- បេក្ខជនដែលបានដាក់ពាក្យសុំចូលរៀនរួចហើយ ត្រូវឆ្លងកាត់ការប្រឡងវាយតម្លៃដើម្បីទទួលសិទ្ធិចូលរៀន។
- សមណនិស្សិត-និស្សិតដែលបានចុះឈ្មោះចូលរៀនហើយ ប៉ុន្តែមិនអាចបន្ត ការសិក្សាបានអាចស្មើសុំព្យួរការសិក្សាជាលាយលក្ខ័ណ៍អក្សរ មកកាន់គណៈគ្រប់គ្រងហើយអាចដាក់ពាក្យ សុំចូលរៀនសារជាថ្មីក្នុងរយៈពេលកំណត់។
- ពុទ្ធិកសាកលវិទ្យាល័យនឹងលុបឈ្មោះសមណនិស្សិត-និស្សិតដែលបានចុះឈ្មោះចូលរៀនហើយ ប៉ុន្តែ មិនអាចបន្ត ការសិក្សាបានអាចស្នើសុំព្យួរការសិក្សាជាលាយលក្ខណ៍អក្សរមកកាន់គណៈគ្រប់គ្រងហើយអាចដាក់ពាក្យ សុំចូលរៀនសារជាថ្មីក្នុរយៈពេលកំណត់។
- ពុទ្ធិកសាកលវិទ្យាល័យនឹងលុបឈ្មោះសមណនិស្សិត-និស្សិតចេញពីបញ្ជី ក្នុងករណីសមណនិស្សិត-និស្សិតមិនអាចបុះពេញតាមលក្ខខណ្ឌនៃការសិក្សា។
- ការព្យួរការសិក្សានឹងមិនអនុញ្ញាតិលើសពីមួយឆ្នាំឡើយ។
៦. ការប្រឡង
- សមណនិស្សិត-និស្សិតដែលបានសិក្សាមុខវិជ្ជានីមួយៗរួចហើយ ត្រូវប្រឡងបញ្ចប់មុខវិជ្ជាទាំងនោះជាចាំបាច់។
- សមណនិស្សិត-និស្សិតដែលមានសិទ្ធិប្រឡងបញ្ចប់មុខវិជ្ជានីមួយៗ ទាល់តែបំពេញលក្ខខណ្ឌនៃការសិក្សាគ្រប់គ្រាន់។
- សមណនិស្សិត-និស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រអាចស្នើសុំ លិខិតបញ្ជាក់ការសិក្សា ឫសញ្ញាបត្របណ្តោះអាសន្នពី ព.ស.ស.ប.ប បាន។
- ពិធីប្រគល់សញ្ញាបត្រនឹងត្រូវរៀបចំនៅថ្ងៃ និងពេលវេលាសមស្របណាមួយកំណត់ដោយ ព.ស.ស.ប.ប ។
៨.ប្រព័ន្ធក្រេឌីត
- វគ្គសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នឹងរៀបចំតាមប្រព័ន្ធក្រេឌីត។ មុខវិជ្ជាចម្បងនិងមុខវិជ្ជាជ្រើសរើសនីមួយៗទទួលបាន៣ក្រេឌីត។
- មុខវិជ្ជា ចម្បង មាន២៤ ក្រេឌីត
- មុខវិជ្ជាជ្រើសរើស មាន១៨ ក្រេឌីត
- និក្ខេបបទ មាន១២ ក្រេឌីត
- សរុបទាំងអស់ មាន ៥៤ ក្រេឌីត។
៩.ប្រព័ន្ធពិន្ទុសម្រាប់ការសិក្សាមុខវិជ្ជា
ប្រព័ន្ធពិន្ទុសម្រាប់ការសិក្សាមុខវិជ្ជា | |||
|---|---|---|---|
ពិន្ទុ | ចំណាត់ថ្នាក់ | មធ្យមភាគ | និទ្ទេស |
| ៩៥-១០០ | A+ | ៤.០០ | ល្អប្រសើរ |
| ៨៨-៩៤ | A | ៣.៧០ | ល្អណាស់ |
| ៨១-៨៧ | B+ | ៣.៣៥ | ល្អ |
| ៧៤-៨០ | B | ៣.០០ | ល្អបង្គួរ |
| ៦៧-៧៣ | C+ | ២.៥០ | បង្គួរ |
| ៦០-៦៦ | C | ២.០០ | មធ្យម |
| ០០-៥៩ | C | ០.០០ | ធ្លាក់ |
១០.ការវាយតម្លៃ និងការផ្ដល់ពិន្ទុ
- ការមករៀនទៀងទាត់ ត្រូវបាន ១០ពិន្ទុ
- កិច្ចការស្រាវជ្រាវ ត្រូវបាន ២០ពិន្ទុ
- ការប្រឡងត្រីមាស ត្រូវបាន ៣០ពិន្ទុ
- ការប្រឡងឆមាស ត្រូវបាន ៤០ពិន្ទុ
១១.ប្រព័ន្ធពិន្ទុសម្រាប់ការវាយតម្លៃនិក្ខេបបទ
ប្រព័ន្ធពិន្ទុសម្រាប់ការវាយតម្លៃនិក្ខេបបទ | |||
|---|---|---|---|
ពិន្ទុ | ចំណាត់ថ្នាក់ | មធ្យមភាគ | និទ្ទេស |
| ៩៤-១០០ | A+ | ៤.០០ | ល្អប្រសើរ |
| ៨៦-៩៣ | A | ៣.៧០ | ល្អណាស់ |
| ៧៨-៨៥ | B+ | ៣.៣៥ | ល្អ |
| ៧០-៧៧ | B | ៣.០០ | ល្អបង្គួរ |
| ៦៧-៧៣ | C+ | ២.៥០ | បង្គួរ |
| ០០-៦៩ | F | ០.០០ | ធ្លាក់ |
១២.ការបង់ថ្លៃ
- ការបង់ថ្លៃសម្រាប់កម្មវិធីសិក្សានីមួយៗ នឹងត្រូវកំណត់ដោយគណៈគ្រប់គ្រងនៃ ព.ស.ស.ប.ប។
- ការចំណាយក្នុងការសរសេរនិងការ ការពារនិក្ខេបបទ គឺជាបន្ទុករបស់សមណនិស្សិត និស្សិត គ្រប់រូប។
- រាល់ការបង់ថ្លៃសិក្សាដែលបានធ្វើរួច ហើយមិនអាចសុំដកវិញបានឡើយ។
ហែម វណ្ណដា 2024-05-14
