សេចក្ដីប្រគេន និង ជូនដំណឹងអាហារូបករណ៍
សាខាពុទ្ធិកសាកលវិទ្យាល័យមានកិត្តិយសសូមប្រគេនជូនដំណឹងដល់សមណសិស្ស សិស្សគ្រប់រូបឱ្យបានជ្រាបថា នៅក្នុងឆ្នាំសិក្សា២០២៣-២០២៤ខាងមុខនេះ សាខាពុទ្ធិកសាកលនឹងប្រគេនជូនអាហារូបករណ៍១០០ភាគរយរយៈពេល៤ឆ្នាំពេញដល់សមណសិស្ស សិស្សដែលមានបំណងចង់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។
សម្រាប់សិក្សានុសិស្សដែលមានបំណងចង់ចូលសិក្សាថ្នាក់ បរិញ្ញាបត្រនៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបងត្រូវមានលក្ខខណ្ឌមួយចំនួនដូចតទៅ៖
១. លក្ខខណ្ឌចូលរៀន
បេក្ខជនដែលមានសិទ្ធិសិក្សាវគ្គបរិញ្ញាបត្រត្រូវមានគុណវុឌ្ឍិដូចខាងក្រោម៖
- មានសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឬ សញ្ញាបត្រដែលមានតម្លៃស្មើ
- មានសញ្ញាបត្ររងពីសាកលវិទ្យាល័យ ឬ ពីគ្រឹះស្ថានឧត្តមសិក្សាណាមួយ
- ប្រឡងជាប់ក្នុងការប្រឡងប្រជែង (Pass in a competitive entrance examination)
២. ពេលសិក្សា
- ឆមាសទី១ : ខែឧសភា ដល់ ខែកញ្ញា
- ឆមាសទី២ : ខែតុលា ដល់ ខែកុម្ភៈ
វិស្សមកាល៖ ខែមីនា និងខែមេសា និង២សប្តាហ៍ឈប់សម្រាកចាប់ពីខាងចុងនៃចូលវស្សា ក្នុងកំឡុងឆ្នាំសិក្សានីមួយៗ។
៣. ភាសាយាន
ភាសាខ្មែរ គឺជាយាន ដោយមានភាសាបរទេសជាភាសាជំនួយ។
៤. ការបំពេញបែបបទចូលរៀន
- ការទទួលពាក្យសុំចូលរៀននឹងប្រព្រឹត្តទៅតាមការប្រកាសជូនដំណឹងជាសាធារណៈរបស់ ព.ស.ស.ប.ប តាមប្រព័ន្ធផ្សព្វផ្សាយនានា (SBUBB)។
- ទម្រង់ពាក្យសុំចូលរៀនទាំងអស់នឹងត្រូវកំណត់ដោយ ព.ស.ស.ប.ប។
- បេក្ខជនត្រូវដាក់ពាក្យសុំចូលរៀន ដោយភ្ជាប់មកជាមួយនូវសញ្ញាបត្រ ដែលបានថតចម្លងត្រឹមត្រូវ ព្រមទាំងឯកសារពាក់ព័ន្ធដទៃទៀត។ សាលាមានសិទ្ធិគ្រប់គ្រាន់ការស្នើសុំឯកសារពាក់ព័ន្ធ ផ្សេងទៀតក្នុងករណីចាំបាច់។
- ពាក្យសុំចូលរៀនដែលបានបំពេញត្រឹមត្រូវគប្បីយកមកប្រគល់ជូនគណៈគ្រប់គ្រងនៃ ព.ស.ស.ប.ប តាមពេលវេលាក្នុងម៉ោងធ្វើការគឺ ព្រឹកចាប់ពី ៧:០០-១១:00នាទី និងពេលថ្ងៃចាប់ពីម៉ោង ២:០០-៥:០០នាទី។
- ពាក្យសុំចូលរៀននីមួយៗនឹងត្រូវពិនិត្យវាយតម្លៃ និងសម្រេចដោយគណៈគ្រប់គ្រងនៃ ព.ស.ស.ប.ប។ ក្នុងករណីចាំបាច់គណៈគ្រប់គ្រងអាចតម្រូវឱ្យបេក្ខជន មកបង្ហាញខ្លួន ឬធ្វើការប្រឡងផ្ទាល់មាត់មុននឹងអនុញ្ញាតឱ្យចូលរៀន។
៥. ការចុះឈ្មោះចូលរៀន
- បេក្ខជនដែលត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះចូលរៀនត្រូវអនុវត្ត តាមបទបញ្ញត្តិ និងលក្ខខណ្ឌនានារបស់ ព.ស.ស.ប.ប។
- បេក្ខជនដែលមិនបានផ្តល់នូវឯកសារគ្រប់គ្រាន់ នៅពេលចុះឈ្មោះដំបូងនឹងត្រូវបានចុះឈ្មោះ ជាសមណនិស្សិត-និស្សិតបណ្តោះអាសន្ន ហើយនៅពេលផ្តល់ឯកសារគ្រប់គ្រាន់បេក្ខជននឹងក្លាយទៅជាសមណនិស្សិត-និស្សិតពេញសិទ្ធិ។
- បេក្ខជនដែលបានដាក់ពាក្យសុំចូលរៀនរួចហើយ ត្រូវឆ្លងកាត់ការប្រឡងវាយតម្លៃដើម្បីទទួលសិទ្ធិចូលរៀន។
- សមណនិស្សិត-និស្សិតដែលបានចុះឈ្មោះចូលរៀនហើយ ប៉ុន្តែមិនអាចបន្ត ការសិក្សាបានអាចស្មើសុំព្យួរការសិក្សាជាលាយលក្ខ័ណ៍អក្សរ មកកាន់គណៈគ្រប់គ្រងហើយអាចដាក់ពាក្យ សុំចូលរៀនសារជាថ្មីក្នុងរយៈពេលកំណត់។
- ពុទ្ធិកសាកលវិទ្យាល័យនឹងលុបឈ្មោះសមណនិស្សិត-និស្សិតដែលបានចុះឈ្មោះចូលរៀនហើយ ប៉ុន្តែ មិនអាចបន្ត ការសិក្សាបានអាចស្នើសុំព្យួរការសិក្សាជាលាយលក្ខណ៍អក្សរមកកាន់គណៈគ្រប់គ្រងហើយអាចដាក់ពាក្យ សុំចូលរៀនសារជាថ្មីក្នុរយៈពេលកំណត់។
- ពុទ្ធិកសាកលវិទ្យាល័យនឹងលុបឈ្មោះសមណនិស្សិត-និស្សិតចេញពីបញ្ជី ក្នុងករណីសមណនិស្សិត-និស្សិតមិនអាចបុះពេញតាមលក្ខខណ្ឌនៃការសិក្សា។
- ការព្យួរការសិក្សានឹងមិនអនុញ្ញាតិលើសពីមួយឆ្នាំឡើយ។
៦. ការប្រឡង
- សមណនិស្សិត-និស្សិតដែលបានសិក្សាមុខវិជ្ជានីមួយៗរួចហើយ ត្រូវប្រឡងបញ្ចប់មុខវិជ្ជាទាំងនោះជាចាំបាច់។
- សមណនិស្សិត-និស្សិតដែលមានសិទ្ធិប្រឡងបញ្ចប់មុខវិជ្ជានីមួយៗ ទាល់តែបំពេញលក្ខខណ្ឌនៃការសិក្សាគ្រប់គ្រាន់។
- សមណនិស្សិត-និស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រអាចស្នើសុំ លិខិតបញ្ជាក់ការសិក្សា ឫសញ្ញាបត្របណ្តោះអាសន្នពី ព.ស.ស.ប.ប បាន។
- ពិធីប្រគល់សញ្ញាបត្រនឹងត្រូវរៀបចំនៅថ្ងៃ និងពេលវេលាសមស្របណាមួយកំណត់ដោយ ព.ស.ស.ប.ប
ក្រដាស់ព័ត៌មានអាហារូបករណ៍
សកម្មភាពសមណនិស្សិត និស្សិត កំពុងប្រឡង
សមណនិស្សិតកំពុងប្រឡងឆមាស