នៅរសៀលថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់-ដំបង បានរៀបចំកម្មវិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍ សិក្សាជាមួយសមណនិស្សិត និស្សិតអាហារូបករណ៍ថ្មី និង ប្រគេន-ជូនវិញ្ញាបនបត្រ ថ្នាក់ភាសាអង់គ្លេសនៃវគ្គសិក្សាជំនាញ និង ភាសានៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់-ដំបង (SBUBB SLEP) ក្រោមអធិបតីភាពព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យា-ធិការរងទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រះយសបញ្ញា បណ្ឌិត វី សុវិជ្ជា ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់-ដំបង និង ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃ កម្ពុជា។
ដើម្បីស្វាគមន៍ពិធីដ៏ពិសេសនេះ ព្រះយសបញ្ញាបណ្ឌិត វី សុវិជ្ជា បានធ្វើអានរបាយការណ៍ស្ដីពីស្ថិតិស្ថានការ បុគ្គលិក សាស្ត្រាចារ្យ សមណនិស្សិត និស្សិត នៃព.ស.ស.ប.ប ជូនព្រះគណៈអធិបតី និង សមណនិស្សិត និស្សិត។
ជាងនេះទៅទៀត ព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀត បានមានព្រះសង្ឃដីកាសំណេះសំណាលជាមួយសិក្ខាកាមទាំងឡាយ ដោយព្រះអង្គបានផ្ដល់ជាមតិឱ្យសមណនិស្សិត និស្សិតគ្រប់រូបខិតខំសិក្សារៀនសូត្រ ព្រោះថាវ័យរបស់មនុស្ស ព្រះសម្មាសម្ពុទ្ធទ្រង់បានបែងចែកជាបី ពោលគឺបឋមវ័យ មជ្ឈិមវ័យ បច្ឆិមវ័យ ដែលវ័យនីមួយៗគឹសុទ្ធតែមានការងារខុសៗគ្នា ដោយព្រះមុនីកោសល បណ្ឌិត បានសង្កត់ធ្ងន់ចំពោះវ័យដំបូងគឺបឋមវ័យ ជាវ័យដែលចង់ចេះចង់ដឹងនូវអ្វីថ្មី ដែលចា-ស់ៗខ្មែរយើងតែងហៅថា “វ័យឈាមរាវ” ដូច្នេះហើយ មិនត្រូវឱ្យពេលវេលាកន្លងទៅទទេៗនោះទេ ព្រោះថាពេលវេលាមិនមែនជាកម្មសិទ្ធិរបស់នរណាម្នាក់ឡើង។ ជាងនេះទៅទៀត ព្រះអង្គបានលើកយកនូវព្រះគាថាមួយស្ដីអំពីកល្យាណមិត្តថា “កល្យាណមិត្តនេះ មិនមែនល្អត្រឹមតែពាក់កណ្ដាលជីវិតនោះឡើយ គឺមានលម្អរហូតពេញមួយជីវិត”។
ឈានចូលដល់វគ្គពិសេសនៃកម្មវិធីនេះ គឺការចែករំលែកបទពិសោធន៍សិក្សារវាង ព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀង និង ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ដែលមានព្រះមហាចារ សំ សារ៉ូន សន្តិបា-លភិក្ខុ អនុប្រធានការិយាល័យស្រាវជ្រាវ និង ផ្សព្វផ្សាយជាអ្នកសម្របសម្រួលកម្មវិធី។
បន្តអំពីកិច្ចកម្មវិធីដ៏ពិសេសខាងលើនេះ នៅមានកិច្ចកម្មវិធីជាបន្តទៅទៀតគឺកម្មវិធីចែកបណ្ណសរសើរនិងមេដាយមាសដល់លោកគ្រូ អ្នកគ្រូ និង សញ្ញាបត្រកម្រិត៦ (Level 6B) នៃវគ្គសិក្សាជំនាញ និង ភាសា ដែលមានឈ្មោះជាភាសាអង់គ្លេសថា Skill and Language Education Program (SLEP) ជាកម្មវិធីក្រៅម៉ោងមួយរបស់សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង និងថតរូបអនុស្សាវរីយ៍ជុំគ្នាជាទីបញ្ចប់នៃកម្មវិធី។
.
...
...
...
...