សេចក្តីអំពាវនាវ Post Date: 04 October , 2024


សេចក្តីអំពាវនាវ

សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ហៅកាត់ថា ព.ស.ស.ប.ប គឺជាគ្រឹះស្ថានសិក្សារបស់រដ្ឋ ត្រូវបានបង្កើតឡើងតាម ប្រកាសលេខៈ១៧៥ អយក.ប្រក ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០០៨ បាននិងកំពុងដំណើរការបណ្តុះបណ្តាលធន​ធាន​​​មនុស្សកម្រិតឧត្តមសិក្សានិងថ្នាក់ក្រោយឧត្តមសិក្សា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក្រៅពីការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ បច្ចុប្បន្ននេះ សាខាពុទ្ធិកសាកលបាននិងកំពុងបើកថ្នា​ក់បរិញ្ញាបត្រជាន់ខ្ពស់ ដើម្បីសម្រួលដល់សមណនិស្សិត និស្សិត មន្ត្រីរាជការ និង សាធារណជនទូទៅ ដែលពុំសូវមានលទ្ធភាពបង់ថ្លៃសិក្សានៅសាលាឯកជន ឱ្យមានឱកាសបានបន្តការសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់នេះ។ ដើម្បីធានាបាននូវគុណភាពអប់រំកម្រិតខ្ពស់នេះ សាខាពុទ្ធិកសាកល តែងនិមន្ត និង អញ្ជើញសាស្ត្រាចារ្យភាគច្រើនមកពីរាជធានីភ្នំពេញ ដែលមានគុណវុឌ្ឍិគ្រប់គ្រាន់មកបង្រៀននៅទីនេះ។ ប៉ុន្តែដោយសារតម្លៃប្រាក់ម៉ោងនៃការបង្រៀន នៅមានកម្រិត ហើយសាស្ត្រាចារ្យដែលមកបង្រៀន គឺមកដោយចិត្តសទ្ធាជ្រះថ្លា ចង់ចែករំលែក និង ជួយដល់សមណនិស្សិត និស្សិតមានការលំបាក ដូច្នេះហើយ តម្លៃប្រាក់ម៉ោងនេះ មិនអាចទូទាត់លើការចាយវាយបាន ជាពិសេសគឺកន្លែងស្នាក់នៅតែម្តង។ 

ដោយមើលឃើញពីផលវិបាកនេះ គណៈគ្រប់គ្រង បានរួមគំនិតគ្នាកសាងអគារគរុដ្ឋាន ដើម្បីសម្រួលការលំបាកដល់សាស្រ្តាចារ្យដែលមកបង្ហាត់បង្រៀននៅទីនេះផង និង ទុកសម្រាប់ទទួលភ្ញៀវជាតិ និង អន្តរជាតិដែលមកហាត់ការ ឬ ទស្សនកិច្ចខ្លីនៅសាខាពុទ្ធិកសាកលផង។

អាស្រ័យហេតុនេះ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង សូមអំពាវនាវដល់សប្បុរសជនក្នុង និង ក្រៅប្រទេស សូមចូលរួមឧបត្ថម្ភដល់ការសាងសង់នេះ តាមកម្លាំងសទ្ធាជ្រះថ្លា។

សូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរជូនចំពោះម្ចាស់ទាន និង ក្រុមគ្រួសារ សូមជួបតែលាភ យស សរសើរ សុខ ពុទ្ធពរ ទាំងឡាយ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ចូរកើតកើនចម្រើនឡើងកុំបីឃ្លាតក្លាយទៅជាប្រការដទៃឡើយ។ សូមអនុមោទនាបុណ្យ!!!

ទំនាក់ទំនងចូលរួមឧបត្ថម្ភ៖

ទូរស័ព្ទៈ ០១២ ២៥ ១៤ ៣០/ ទំព័រហ្វេសប៊ុកៈ SBUBB

គណនីធនាគារ៖

១. ធនាគារអេស៊ីលីដា (ACLEDA Bank)

            - បា្រក់រៀល (KHR): 0300-02-672333-44

            - ប្រាក់ដុល្លារ (USD): 0300-02-672333-23

២. ធនាគារអេប៊ីអេ (ABA Bank)

            - បា្រក់រៀល (KHR): 002-576-359

(VY SOVECHEA, SAMOUTH SAMATH, POK PORN, CHEA SEOUN)

            - ប្រាក់ដុល្លារ (USD): 002-576-356

(VY SOVECHEA, SAMOUTH SAMATH, POK PORN, CHEA SEOUN)

Secure រក្សាសិទ្ធិ© គ្រប់យ៉ាងដោយ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ព.ស.២៥៦៨ គ.ស.២០២៤