១.ប្រវត្តិ
គិតចាប់ពីឆ្នាំ១៩៥៣ សម្តេចព្រះនរោត្តមសីហនុ ទ្រង់បានសព្វព្រះរាជហឬទ័យឲ្យបង្កើតពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ តាម ព្រះរាជក្រមលេខ៨៧៩នសចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៥៤ ក្រោមការដឹក នាំផ្ទាល់ដោយសម្តេចព្រះពោធិវ័ង្ស ហួត តាត មានការអប់រំបណ្តុះបណ្តាលសមណនិស្សិត-និស្សិតផ្តោតសំខាន់ ទៅលើឯកទេស ទស្សនវិជ្ជា និងពុទ្ធសាសនា ព្រមទាំងភាសាបាលីអស់រយៈកាល២១ឆ្នាំ និងត្រូវបានបិទទ្វារដូច ជាគ្រឹះស្ថានអប់រំនានារបស់រដ្ឋដែរនៅក្នុងឆ្នាំ១៩៧៥-១៩៧៩ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ។
ក្រោយថ្ងៃរំដោះ ៧ ខែមករា ឆ្នាំ១៩៧៩ វិស័យពុទ្ធិកសិក្សាត្រូវបានស្តារឡើងវិញបណ្តើរៗ ដោយឡែកពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ បានបង្កើតឡើងវិញនៅឆ្នាំ១៩៩៧តាមលិខិតលេខ២១សជណផក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ ១៩៩៧ របស់រាជរដ្ឋាភិបាល ប៉ុន្តែការបង្កើតឡើងវិញលើកដំបូងនេះ គឺបានបណ្តុះបណ្តាលសមណសិស្សត្រឹមកម្រិតពុទ្ធិកមធ្យមសិក្សាទុតិយភូមិតែប៉ុណ្ណោះ។ នៅឆ្នាំ២០០០ ពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ បានបង្កើនកម្រិតនៃការបណ្តុះបណ្តាលដល់ថ្នាក់បរិញ្ញាបត្រ ឯកទេសទស្សនវិជ្ជាពុទ្ធសាសនា រហូតដល់ឆ្នាំ២០០៣ ពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ ត្រូវបានបង្កើតឡើងនូវពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្យាមួយទៀតតាមប្រកាសលេខ៦១ក.ធ.សប្រ. ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៣ របស់ក្រសួងធម្មការ និងសាសនា។ ដោយការអភិវឌ្ឍមិនចេះឈប់ឈរស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹង និងពង្រីកពុទ្ធិរបស់ព្រះសង្ឃពុទ្ធសាសនាថេរវាទឲ្យកាន់តែមានគុណភាពទាំងផ្លូវលោក និងផ្លូវធម៌នោះ នៅឆ្នាំ២០០៦ ពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ ត្រូវបានប្រែក្លាយទៅជាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ០៥អនក្រ.បកចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៦ ដោយមានពុទ្ធិកមហាវិទ្យាល័យចំនួន៤ មានឯកទេសចំនួន៩ និងពុទ្ធិកមជ្ឈមណ្ឌលគរុកោសល្យ១ ក្នុងនោះមាន៖
១.ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និងសាសនា
-ឯកទេស ទស្សនវិជ្ជាពុទ្ធសាសនា
-ឯកទេស សង្គមវិជ្ជា
-ឯកទេស នីតិសាស្ត្រ
២.ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្យា
-ឯកទេស រដ្ឋបាលអប់រំ
-ឯកទេស គ្រប់គ្រងទូទៅ
៣.ពុទ្ធិកមហាវិទ្យាល័យអក្សរសាស្ត្រ
-ឯកទេស អក្សរសាស្ត្រខ្មែរ
-ឯកទេស បរិស្ថានវិទ្យា
៤.ពុទ្ធិកមហាវិទ្យាល័យបាលី-សំស្រ្កឹត និងភាសាបរទេស
-ឯកទេស ភាសាបាលី-សំស្រ្កឹត
-ភាសាអង់គ្លេស
៥.ពុទ្ធិកមជ្ឈមណ្ឌលគរុកោសល្យ
-កម្រិតបឋម
-កម្រិតមធ្យម
-កម្រិតឧត្តម
មិនត្រឹមតែប៉ុណ្ណោះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានពង្រីកសាខាតាមបណ្តាខេត្តមួយចំនួនទៀត ដើម្បីបំពេញតាមតម្រូវការរបស់សមណនិស្សិត និស្សិត ដែលមានចំនួនកើនឡើងជារៀងរាល់ឆ្នាំដូចជា ៖
១- សាខាខេត្តកំពង់ឆ្នាំង ត្រូវបានបង្កើតឡើងតាមប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា លេខ១៧៣ អយកប្រក ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០០៨ ។
២- សាខាខេត្តកំពង់ចាម ត្រូវបានបង្កើតឡើងតាមប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា លេខ១៧៤ អយកប្រក ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០០៨ (ត្រូវបានបង្កើតជាពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ព.ស.ហ.ស) តាមអនុក្រឹត្យលេខ១៩២ អនក្រ.បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១១ របស់រាជរដ្ឋាភិបាលកម្ពុជា)។
៣- សាខាខេត្តបាត់ដំបង ត្រូវបានបង្កើតឡើងតាមប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា លេខ១៧៥ អយកប្រក ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០០៨។
៤- បានបង្កើនការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តាមប្រកាសលេខ២៧៨/១២ក.ធ.ស ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលកម្ពុជាត្រង់ចំណុចទី៤ លើឯកទេសចំនួន៥គឺ៖
ក.ឯកទេស ទស្សនវិជ្ជា
ខ.ឯកទេស អក្សរសាស្រ្តខ្មែរ
គ.ឯកទេស គ្រប់គ្រងអប់រំ
ឃ.ឯកទេស បាលីសំស្រ្កឹត
ង.ឯកទេស នីតិសាស្រ្ត
២.សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង
សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ហៅកាត់ថា ព.ស.ស.ប.ប គឺជាគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ ត្រូវបានបង្កើតឡើងដោយប្រកាសលេខៈ១៧៥ អយក.ប្រក ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០០៨ ។ ពុទ្ធិកសាកលវិទ្យាល័យនេះគឺជាសាខារបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានទីតាំងគោលនៅទីក្រុងភ្នំពេញ ហើយបានចាប់ផ្តើមដំណើរការបណ្តុះបណ្តាល សមណនិស្សិត និស្សិត មុនដំបូងបង្អស់ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០៨ នៅក្នុងវត្តពោធិ៍វាល ឃុំរតនៈ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ ដំបូងឡើយព.ស.ស.ប.ប បានខ្ចីទីចាត់ការរបស់ពុទ្ធិកវិទ្យាល័យអ៊ឹង ធួង ចំនួនពីរបន្ទប់សម្រាប់ជាបន្ទប់រៀន និង ខ្ចីទីចាត់ការសាលាអនុគណស្រុកបាត់ដំបង ជាន់ខាងក្រោម ធ្វើជាការិយាល័យ និង ជាបណ្ណាល័យ។ ក្នុងឆ្នាំសិក្សាដំបូងនេះមានសមណនិស្សិត និស្សិតសិក្សាចំនួន ៨៧រូប ព្រះសង្ឃចំនួន ៧៧ អង្គ ស្រី ៥ នាក់ និង ប្រុស ៥ នាក់ ដោយសិក្សាតែលើឯកទេសទស្សនវិជ្ជាមួយមុខប៉ុណ្ណោះ។ មួយឆ្នាំក្រោយមក នាបវេសនកាលឆ្នាំសិក្សាថ្មី នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០៩ ព.ស.ស.ប.ប បានផ្លាស់ប្តូរទីតាំងមកកាន់វត្តដំរីស ស្ថិតនៅក្នុងភូមិកម្មករ ឃុំស្វាយប៉ោ ស្រុកបាត់ដំបង ខេត្តបាត់ដំបង (អាសយដ្ឋាននៅពេលនោះ) ដោយចាប់ផ្តើមដំណើរការបណ្តុះបណ្តាលលើអាគារសិក្សាចាស់មួយខ្នងដែលជាអតីតអនុវិទ្យាល័យវត្តដំរីស មាន៩បន្ទប់ ដោយបែងចែកជាការិយាល័យធ្វើការ បណ្នាល័យ និង បន្ទប់រៀន។ ក្រោយមក ព.ស.ស.ប.ប បានទទួលអគារសិក្សាថ្មីមួយខ្នង កម្ពស់ពីរជាន់ មាន១០បន្ទប់ និង សាលប្រជុំមួយបន្ទប់ ក្រោមការឧបត្ថម្ភរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និង លោកជំទាវ ដោយទទួលខុសត្រូវលើការសាងសង់ដោយ ឯកឧត្តម ប្រាជ្ញ ច័ន្ទ អតីតអភិបាលខេត្តបាត់ដំបង និង លោកជំទាវ ។
នៅឆ្នាំ២០១២ គណៈគ្រប់គ្រងសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានចាប់ផ្តើមកសាងទីចាត់ការនិងបណ្ណាល័យថ្មី សង់អំពីឥដ្ឋបេតុង ប្រក់ក្បឿង កម្ពស់១៦ម៉ែត្រ ពីរជាន់ មានទំហំបណ្តោយប្រវែង ២៨ ម៉ែត្រ និង ទទឹងប្រវែង ១៨ ម៉ែត្រ។ អគារនេះកសាងរួចរាល់និងប្រើប្រាស់ជាផ្លុវការនៅឆ្នាំ២០១៥ ដោយចំណាយថវិកាសរុបជាប្រាក់ខ្មែរអស់ចំនួន ២៨៦,៨៤៦,៣៧៥ រៀល និង ជាប្រាក់ដុល្លារចំនួន ១២៤,៩៥១ ដុល្លារអាមេរិក។
២.១.អ្នកជួយឧបត្ថម្ភក្នុងការកសាង
ការកសាងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សាខាខេត្តបាត់ដំបងនេះ បានការជួយឧបត្ថម្ភពីសប្បុរសជននានានៅក្នុងប្រទេស ក៏ដូចជាក្រៅប្រទេស៖
១.សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភាជាតិ
២.ឯកឧត្តម ប្រាជ្ញ ចន្ទ អតីតគណៈអភិបាលខេត្តបាត់ដំបង និង លោកជំទាវ
៣.មន្រ្តីរាជការក្នុងនិងក្រៅខេត្តបាត់ដំបង
៤.ព្រះសង្ឃ អាចារ្យគណៈកម្មការតាមបណ្តាវត្តនានាក្នុងខេត្តនិងក្រៅខេត្តបាត់ដំបង
៥.សប្បុរសជនជិតឆ្ងាយក្នុងប្រទេសនិងក្រៅប្រទេសបានរួមចំណែកក្នុងការកសាងមាន សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី ញូហ្សឺឡេន កូរ៉េ និង ប្រទេសផ្សេងៗទៀត។
៣.និមិត្តសញ្ញា
និមិត្តសញ្ញា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មាន៣ថ្នាក់ដូចជា៖
-ថ្នាក់ក្រោមជាទម្រនៃស្រទាប់ផ្កាឈូក មានក្បាច់ជាស្រទាប់ៗព័ទ្ធជុំវិញ ដោយមានលូតចេញនូវផ្កាឈូក២នៅអមសងខាង
-ថ្នាក់កណ្ដាលជាទម្រជើងពានមានក្បាច់រចនាជាស្រទាប់ផ្កាឈូក
-ថ្នាក់លើជារង្វង់កងចក្រ៨កាំដែលមានផ្សាយចេញនូវពន្លឺ៩ជ្រុង
៣.១. អត្ថន័យនិមិត្តសញ្ញា
-ផ្នែកខាងក្រោមជាទម្រមានរាងជាបល្ល័ង្គ រចនាបទជាស្រទាប់ផ្កាឈូក តំណាងឲ្យវិសាលភាព នៃភាពរឹងមាំប្រកបដោយសេចក្ដីបរិសុទ្ធ ដែលតាំងស៊ុបលើផែនប្រថពី ដើម្បីបំពេញនូវអំពើល្អផ្សេងៗ
-ផ្កាឈូក២ (ពីរ) អបសងខាងជើងពាន ជាតំណាងឲ្យការរីកលូតលាស់នៃពុទ្ធចក្រនិងអាណា ចក្រដែលត្រូវបំពេញឲ្យគ្នាទៅវិញទៅមកមិនអាចខ្វះបាន
-តួកណ្ដាលទម្រជើងពាន ជាតំណាងឲ្យភាពទទួលខុសត្រូវនៃការដំណើរការនិងការ ប្រព្រឹត្ដទៅរបស់កងចក្រនិងភាពរុងរឿងក្នុងការផ្សាយចេញនូវពន្លឺរបស់លោកុត្ដរធម៌
-រង្វង់កងចក្រដែលមានកាំ៨ ជាតំណាងឲ្យការប្រព្រឹត្ដទៅនូវអដ្ឋង្គិគមគ្គ ដែលជាធម៌ញ៉ាំងសត្វទាំងឡាយឲ្យរស់នៅប្រកបដោយសន្ដិភាព និង សេចក្ដីសុខដ៏ប្រសើរបំផុតក្នុងលោក
-ពន្លឺទាំង៩ជ្រុង ជាតំណាងឲ្យផលនៃការបដិបត្ដិនូវអដ្ឋង្គិគមគ្គ ដែលនឹងទទួលបាននូវលោកុត្ដរធម៌ទាំង៩(ប្រាំបួន) គឺ មគ្គ ៤(បួន) ផល៤(បួន) និងនិព្វាន១(មួយ)។
៤.ពាក្យស្លោក
ត្រៃសិក្ខា គឹ សីល សមាធិ បញ្ញា ត្រូវបានប្រើជាពាក្យស្លោករបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និង គ្រប់សាខាទាំងអស់។
-សីលៈ វិរតិចេតនាដែលវៀរចាកអំពើអាក្រក់, ការកាន់ ឬ ប្រព្រឹត្តល្អដោយកាយវាចា, ការមិនប្រព្រឹត្តកន្លងសិក្ខាបទ ឬ វិនយប្បញ្ញតិ្ត។ការកាន់ចរិយាល្អ; ការសង្រួម; អង្គនៃចរិយា; ចរិត, ចរិយា; មារយាទល្អ; សេចក្ដីល្អ; គតិ; លក្ខណៈ; និស្ស័យ; អធ្យាស្រ័យ; សភាព; ប្រក្រតី; ទម្លាប់; សណ្ដាប់ធ្នាប់; ធម្មជាតិ; ធម្មតា ។ល។
-សមាធិៈគឺជាដំណើរតាំស៊ប់មាំនៃចិត្ត ការចុះចិត្តស៊ប់ ឬ ស្លុងចិត្តក្នុងគន្លងអារម្មណ៍ដែលរំពឹង។ការតាំងចិត្តមាំក្នុងអារម្មណ៍តែមួយ ឬ ការដឹងច្បាស់នូវអារម្មណ៍នោះៗ ដោយសច្ចភាព ។ សមាធិ មាន ២ យ៉ាង គឺ សមថកម្មដ្ឋាន និង វិបស្សនាកម្មដ្ឋាន ។ សមថកម្មដ្ឋាន គឺជា ការគ្រៀកចិត្ត ចងចិត្តឲ្យជាប់ ក្នុងអារម្មណ៍តែមួយ មិនបណ្តោយឲ្យចិត្តត្រាច់ចរ ទៅរកអារម្មណ៍ផ្សេងៗ។
-បញ្ញាៈ បានដល់ការដឹងច្បាស់នូវសេចក្តីពិត ការចាក់ធ្លុះនូវសច្ចធម៌។
៥.ស្ថិតិសមណនិស្សិត និស្សិតថ្នាក់បរិញ្ញាបត្រ
ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និងសាសនា | ឆ្នាំសិក្សា | ជំនាន់ | បព្វជិត | ប្រុស | ស្រី | សរុប |
---|---|---|---|---|---|---|
ឯកទេសទស្សនវិជ្ជាពុទ្ធសាសនា | ២០០៨-២០១២ | ១ | ៤៨ | ៤ | ២ | ៥៤ |
២០០៩-២០១៣ | ២ | ៦ | ១៥ | ១២ | ៣៣ | |
២០១០-២០១៤ | ៣ | ៨ | ១៨ | ១៣ | ៣៩ | |
២០១១-២០១៥ | ៤ | ៩ | ៣ | ៣ | ១៥ | |
២០១២-២០១៦ | ៥ | ៧ | ០ | ០ | ៧ | |
២០១៣-២០១៧ | ៦ | ៤ | ០ | ១ | ៥ | |
សរុប | ៦ | ៨២ | ៤០ | ៣១ | ១៥៣ | |
ឯកទេសនីតិសាស្រ្ត | ២០១៧-២០២១ | ១ | ៩ | ២ | ០ | ១១ |
២០១៨-២០២២ | ២ | ៥ | ៤ | ៤ | ១៣ | |
សរុប | ២ | ១៤ | ៦ | ៤ | ២៤ |
ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្រ្តអប់រំ និងព័ត៌មានវិទ្យា | ឆ្នាំសិក្សា | ជំនាន់ | បព្វជិត | ប្រុស | ស្រី | សរុប |
---|---|---|---|---|---|---|
ឯកទេសរដ្ឋបាលអប់រំ | ២០០៩-២០១៣ | ១ | ១១ | ១២ | ២ | ២៥ |
២០១០-២០១៤ | ២ | ២៥ | ១១ | ៨ | ៤៤ | |
២០១១-២០១៥ | ៣ | ៩ | ១២ | ១៣ | ៣៤ | |
២០១២-២០១៦ | ៤ | ១៦ | ៣ | ៧ | ២៦ | |
២០១៣-២០១៧ | ៥ | ២ | ០ | ០ | ២ | |
២០១៤-២០១៨ | ៦ | ១២ | ៤ | ៣ | ១៩ | |
២០១៥-២០១៩ | ៧ | ១៦ | ៥ | ៣ | ២៤ | |
២០១៦-២០២០ | ៨ | ១៦ | ៥ | ៧ | ២៨ | |
២០១៧-២០២១ | ៩ | ១៤ | ៥ | ១០ | ២៩ | |
២០១៨-២០២២ | ១០ | ១៩ | ៨ | ២៣ | ៥០ | |
សរុប | ១០ | ១៤០ | ៦៥ | ៧៦ | ២៨១ | |
ឯកទេសគ្រប់គ្រងទូទៅ | ២០១៣-២០១៧ | ១ | ១២ | ១ | ០ | ១៣ |
២០១៤-២០១៨ | ២ | ១០ | ៥ | ៤ | ១៩ | |
២០១៧-២០២១ | ៣ | ១ | ៦ | ៥ | ១២ | |
២០១៨-២០២២ | ៤ | ៣ | ៦ | ៩ | ១៨ | |
សរុប | ៤ | ២៦ | ១៨ | ១៨ | ៦២ |
ពុទ្ធិកមហាវិទ្យាល័យអក្សរសាស្រ្ត | ឆ្នាំសិក្សា | ជំនាន់ | បព្វជិត | ប្រុស | ស្រី | សរុប |
---|---|---|---|---|---|---|
ឯកទេសអក្សរសាស្រ្តខ្មែរ | ២០០៩-២០១៣ | ១ | ៥ | ១១ | ៨ | ២៤ |
២០១០-២០១៤ | ២ | ៤ | ១១ | ១៨ | ៣៣ | |
២០១១-២០១៥ | ៣ | ៥ | ៤ | ៩ | ១៨ | |
២០១២-២០១៦ | ៤ | ៤ | ៣ | ៨ | ១៥ | |
២០១៣-២០១៧ | ៥ | ២ | ០ | ៦ | ៨ | |
២០១៧-២០២១ | ៦ | ២ | ១ | ៥ | ៨ | |
២០១៨-២០២២ | ៧ | ៥ | ៦ | ១២ | ២៣ | |
សរុប | ៧ | ២៧ | ៣៦ | ៦៦ | ១២៩ |
ពុទ្ធិកមហាវិទ្យាល័យបាលី សំស្រ្កឹត និងភាសាបរទេស | ឆ្នាំសិក្សា | ជំនាន់ | បព្វជិត | ប្រុស | ស្រី | សរុប |
---|---|---|---|---|---|---|
ឯកទេសអក្សរសាស្រ្តអង់គ្លេស | ២០១១-២០១៥ | ១ | ៧ | ៨ | ៥ | ២០ |
២០១២-២០១៦ | ២ | ៤ | ៥ | ២ | ១១ | |
២០១៣-២០១៧ | ៣ | ៨ | ៨ | ៥ | ២១ | |
២០១៤-២០១៨ | ៤ | ៧ | ៧ | ៣ | ១៧ | |
២០១៥-២០១៩ | ៥ | ៩ | ៤ | ៧ | ២០ | |
២០១៦-២០២០ | ៦ | ៣ | ២ | ៤ | ៩ | |
២០១៧-២០២១ | ៧ | ៨ | ៥ | ២ | ១៥ | |
២០១៨-២០២២ | ៨ | ១៦ | ៣ | ១២ | ៣១ | |
សរុប | ៨ | ៥២ | ៤២ | ៥០ | ១៤៤ |
៥. ស្ថិតិសមណនិស្សិត និស្សិត និង សាស្ត្រាចារ្យ
៥.១. ថ្នាក់បរិញ្ញាបត្រ ព.ស.២៥៦៦ ឆ្នាំ២០២២
ក. សមណនិស្សិត និស្សិត
ក្នុងឆ្នាំសិក្សា ២០២២នេះ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង មានសមណនិស្សិត និស្សិតសរុបចំនួន ៥០៤រូប ព្រះសង្ឃ ចំនួន ១១៩អង្គ ប្រុស១០៥នាក់ ស្រី ២៨០នាក់។
ខ. សាស្ត្រាចារ្យ
នៅក្នុងឆ្នាំសិក្សា ២០២២នេះ សាស្រ្តាចារ្យក្របខណ្ឌថ្នាក់បរិញ្ញាបត្រ មានចំនួន ៦រូប (ប្រុស) និងសាស្ត្រាចារ្យបន្ថែមចំនួន ៥០រូប (ព្រះសង្ឃចំនួន ៩អង្គ, ប្រុសចំនួន ៣៨នាក់ និងស្រីចំនួន ៣នាក់)។
៥.២. ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ព.ស.២៥៦៦ ឆ្នាំ២០២២
ក. សមណនិស្សិត និស្សិត
សមណនិស្សិត និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានចំនួនសរុប ១៤៧រូប (ព្រះសង្ឃ ចំនួន ៤២អង្គ ប្រុស ៥៧នាក់ និង ស្រី ៤៨នាក់)។
ខ. សាស្ត្រាចារ្យ
ចំពោះថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ យើងមានសាស្ត្រាចារ្យចំនួន ៣៨រូប (សាស្ត្រាចារ្យប្រាក់ម៉ោងទាំងអស់)
៥.៣. សមណនិស្សិត និស្សិត ដែលបានការពារសារណាបញ្ចប់ការសិក្សា
រាប់ចាប់តាំងពីដំណើរការណ៍សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ចាប់ទីថ្ងៃទី៤ កុម្ភៈ ២០០៨ មក សាខាពុទ្ធិកសាកលបានបណ្ដុះបណ្ដាលសមណនិស្សិត និស្សិត ចំនួន ៧៩៣រូប បព្វជិត៣៥១អង្គ ប្រសុ ២០៧នាក់ ស្រី ២៣៥នាក់ តាមពុទ្ធិកមហាវិទ្យាល័យនីមួយៗដូចខាងក្រោម៖
- ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្រ្តអប់រំ និង ព័ត៌មានវិទ្យា
- ឯកទេសរដ្ឋបាលអប់រំ ចំនួន ២៨១រូប
- ឯកទេសគ្រប់គ្រងទូទៅ ចំនួន ៦២រូប
- ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និង សាសនា
- ឯកទេសទស្សនវិជ្ជាពុទ្ធសាសនា ចំនួន ១៥៣រូប
- ឯកទេសនីតិសាស្ត្រ ចំនួន ២៤រូប
- ពុទ្ធិកមហាវិទ្យាល័យអក្សរសាស្រ្ត
- ឯកទេសអក្សរសាស្រ្តខ្មែរ ចំនួន ១២៩រូប
- ពុទ្ធិកមហាវិទ្យាល័យបាលី សំស្រ្កឹត និង ភាសាបរទេស
- ឯកទេសអក្សរសាស្រ្តអង់គ្លេស ចំនួន ១៤៤
៦.១. ថ្នាក់បរិញ្ញាបត្រ
ថ្នាក់បរិញ្ញាបត្រមានពុទ្ធិកមហាវិទ្យាល័យចំនួន០៤ និង ០៦ ឯកទេស ដូចខាងក្រោម៖
ក. ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្រ្តអប់រំ និង ព័ត៌មានវិទ្យា
- ឯកទេសរដ្ឋបាលអប់រំ
- ឯកទេសគ្រប់គ្រងទូទៅ
ខ. ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និង សាសនា
- ឯកទេសទស្សនវិជ្ជាពុទ្ធសាសនា
- ឯកទេសនីតិសាស្ត្រ
គ. ពុទ្ធិកមហាវិទ្យាល័យអក្សរសាស្រ្ត
- ឯកទេសអក្សរសាស្រ្តខ្មែរ
ឃ. ពុទ្ធិកមហាវិទ្យាល័យបាលី សំស្រ្កឹត និង ភាសាបរទេស
- ឯកទេសអក្សរសាស្រ្តអង់គ្លេស
៦.២. ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានពុទ្ធិមហាវិទ្យាល័យចំនួន០៣ និង ០៣ ឯកទេសដូចខាងក្រោម៖
ក. ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្រ្តអប់រំ និង ព័ត៌មានវិទ្យា
- ឯកទេសគ្រប់គ្រងអប់រំ
ខ. ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និង សាសនា
- ឯកទេសទស្សនវិជ្ជា
គ. ពុទ្ធិកមហាវិទ្យាល័យអក្សរសាស្រ្ត
- ឯកទេសអក្សរសាស្រ្តខ្មែរ
៧. ស្ថិតិបុគ្គលិក
សាខាពុទ្ធិកសាកលវិទ្យាល័យ មានបុគ្គលិកសរុប ៤៤ រូប (ព្រះសង្ឃ ១២អង្គ ប្រុស ១៥នាក់ ស្រី ១៧នាក់) ក្នុងនោះមន្រ្តីក្របខណ្ឌ ចំនួន ០៧រូប (ព្រះសង្ឃ ០៥អង្គ ប្រុស ០២នាក់) មន្ត្រីជាគ្រូកម្រិតឧត្តមចំនួន ០៥ រូប (ព្រះសង្ឃ ០២អង្គ ប្រុស ០៣នាក់) មន្ត្រីកិច្ចសន្យាពិសេសចំនួន ០៣រូប (ព្រះសង្ឃ ០៣ អង្គ) កិច្ចសន្យាចំនួន ១៥រូប (ព្រះសង្ឃ ០៣អង្គ ប្រុស ០៨នាក់ ស្រី ០៤នាក់) និង បុគ្គលិកស្ម័គ្រចិត្តមានចំនួន ២២ រូប (ព្រះសង្ឃចំនួន ០៤អង្គ ប្រុស ០៥នាក់ និង ស្រី ១៣នាក់) កំពុងបម្រើការក្នុងការិយាល័យចំនួន០៨គឺ៖
១. ការិយាល័យរដ្ឋបាល និង បុគ្គលិក
២. ការិយាល័យផែនការ និង ហិរញ្ញកិច្ច
៣. ការិយាល័យសិក្សា និង កិច្ចការនិស្សិត
៤. ការិយាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
៥. ការិយាល័យបច្ចេកទេស និង ធានាគុណភាពសិក្សា
៦. ការិយាល័យស្រាវជ្រាវ និង ផ្សព្វផ្សាយ
៧. ការិយាល័យទំនាក់ទំនង និង សហប្រតិបត្តិការ
៨. បណ្ណាល័យ
៨. ថ្នាក់ភាសាបរទេសក្រៅម៉ោង
ក្រៅពីបណ្តុះបណ្តាលសមណនិស្សិត និស្សិត ថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ក៏មានបណ្តុះបណ្តាលថ្នាក់ក្រៅម៉ោង មានភាសាអង់គ្លេស ភាសាថៃ និង វគ្គបណ្តុះបណ្តាលខ្លីៗ ដែលមានឈ្មោះថា វគ្គសិក្សាជំនាញ និង ភាសា បច្ចុប្បន្នមានសមណ និស្សិត និស្សិត និង សមណសិស្ស សិស្ស សរុបចំនួន ១០៩៧ រូប មានព្រះសង្ឃ ២៨៩ អង្គ ប្រុស ៣០៧ នាក់ និង ស្រី ៥០៦ នាក់ ។
៩. អន្តេវាសិកដ្ឋាន
បន្ទាប់ពីនិស្សិតអាហារូបករណ៍របស់ក្រសួងអប់រំបានបញ្ជូនឱ្យសិក្សាតាមសាកលវិទ្យាល័យនានា នៅទូទាំងប្រទេស តាមការជ្រើសរើសស្នើសុំដោយខ្លួននិស្សិតផ្ទាល់ខ្លួន។ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ក៏បានទទួលនិស្សិតចូលសិក្សាច្រើនទៅៗ ពីឆ្នាំទៅមួយឆ្នាំ។ និស្សិតមួយចំនួនមកពីបណ្តាខេត្តឆ្ងាយៗ ដូចជា ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប កពង់ធំ ពោធិ៍សាត់ជាដើម។ ចំពោះនិស្សិតជាបុរស ពួកគាត់មិនសូវមានបញ្ហានោះទេ ដោយសារពួកគាត់ខ្លះអាចស្នាក់នៅក្នុងវត្តជាមួយព្រះសង្ឃ និង ខ្លះទៀតចូលថវិកាគ្នាស្នាក់នៅផ្ទះជួល។ ដោយឡែកសម្រាប់និស្សិតជាស្រ្តីភាគច្រើនពួកគាត់មានការលំបាកទាំងស្ថានភាពគ្រួសារ និង ពិបាករកផ្ទះជួលដែលមានសុវត្ថិភាព។ ដោយមើលឃើញបញ្ហាលំបាកនេះ គណៈគ្រប់គ្រងសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ក៏ផ្តួចផ្តើមគំនិតបង្កើត អន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រី ដោយជួយរកផ្ទះជួលនិងជួយចេញថ្លៃស្នាក់នៅដល់ពួកគាត់។
អន្តេរវេសិកដ្ឋានបង្កើតជាផ្លូវការដែលចុះថ្ងៃព្រហស្បត៍ ៩កើត ខែបឋមសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ជ