ការចុះអធិការកិច្ចរបស់អគ្គារធិការសិក្សាជាតិ
នៅព្រឹកថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ដឹកនាំដោយព្រះយសបញ្ញា វី សុវិជ្ជា ព្រះប្រធានសាខា បានទទួលការនិមន្តចុះមកធ្វើអធិការកិច្ចពីអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដឹកនាំដោយ ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ប្រធាននាយកដ្ឋានពុទ្ធិកឧត្តមសិក្សា និងក្រោយពុទ្ធិកឧត្តមសិក្សានៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។
ក្រៅពីបានជួបជាមួយគណៈគ្រប់គ្រង ព្រះសុមេធវង្សបណ្ឌិត ក៏បាននិមន្តទស្សនាបណ្ណាល័យ និងការិយាល័យនានានៃ ព.ស.ស.ប.ប. និងបាននិមន្តជួបសំណេះសំណាលជាមួយសមណនិស្សិត និស្សិត និង បានចែករំលែកនូវទស្សនាទានដ៏មានសារៈសំខាន់ខ្លះៗដល់សមណនិស្សិត និស្សិត ដូចជា៖
ត្រូវរៀន ស្រាវជ្រាវ និងអភិវឌ្ឍ ពិសេសត្រូវចូលរួមលើកស្ទួយអក្សរសាស្ត្រជាតិឱ្យកាន់តែរីកចម្រើនជានិរន្តរ៍។ មិនតែប៉ុណ្ណោះ ព្រះសុមេធវង្សបណ្ឌិត ក៏បានផ្ដល់គោលការណ៍នៃការសិក្សាដូចមានពាក្យកាត់ថា 4H «Hand, Head, Heart, Hope» ដែលន័យថា៖
បន្ទាប់ពីការចំណេះសំណាល និងផ្ដល់អនុសាសន៍ដ៏មានខ្លឹមសារមួយចំនួនដល់សមណនិស្សិត និស្សិតហើយ ព្រះសុមេធវង្សបណ្ឌិត ក៏បាននិមន្តពិនិត្យមើលអគារសិក្សាថ្មីរបស់ ព.ស.ស.ប.ប. ដែលកំពុងដំណើរការសាងសង់។
គណៈគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង សូមគោរពថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសុមេធវង្សបណ្ឌិត និង សហការី ដែលបានឆ្លៀងពេលដ៏មមាញឹកនិមន្តចុះមកធ្វើអធិការកិច្ចនៅពេលនេះ។
ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ចួបប្រជុំជាមួយថ្នាក់ដឹងនាំ ព.ស.ស.ប.ប.
ការនិមន្តទស្សនាតាមការិយាល័យ និង បណ្ណាល័យ ព.ស.ស.ប.ប.
ការនិមន្តទស្សនាអគារសិក្សាថ្មីដែលកំពុងដំណើរការសាងសង់
ការចំណេះសំណាលនិងផ្ដល់ទស្សនាទានដល់សមណនិស្សិត និស្សិត ព.ស.ស.ប.ប.របស់ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន
ការថតរូបអនុស្សាវរីយ៍របស់ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន រួមជាមួយថ្នាក់ដឹកនាំ និងសមណនិស្សិត និស្សិត ព.ស.ស.ប.ប.