ដើម្បីដំណើរការការអប់រំឱ្យមានគុណភាព ព.ស.ស.ប.ប បានរៀបចំការិយាល័យចំនួន៨ ការិយាល័យទាំង៨នោះគឺៈ
១. ការិយាល័យរដ្ឋបាល និង បុគ្គលិក
២. ការិយាល័យបច្ចេកទេស និង ធានាគុណភាពសិក្សា
៣. ការរិយាល័យផែនការ និង ហិរញ្ញកិច្ច
៤. ការិយាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
៥. ការិយាល័យសិក្សា និង កិច្ចការនិស្សិត
៦. ការិយាល័យស្រាវជ្រាវ និង ផ្សព្វផ្សាយ
៧. ការិយាល័យទំនាក់ទំនង និង សហប្រតិបត្តិការ
៨. បណ្ណាល័យ
តួនាទីរបស់ការិយាល័យនីមួយៗ
១.ការិយាល័យរដ្ឋបាល និងបុគ្គលិក
-ធានាប្រសិទ្ធភាព សុវត្ថិភាព និងរក្សាការសម្ងាត់នៃដំណើរការរដ្ឋបាល
-គ្រប់គ្រងលើការធ្វើចរាចរលិខិតចេញចូលគ្រប់ប្រភេទ
-គ្រប់គ្រងរក្សាត្រា និងបោះត្រាលើលិខិតគ្រប់ប្រភេទ
-ទទួលបន្ទុកពិធីការ ការៀបចំប្រជុំសិក្ខាសាលា វេទិកា និងពិធីផ្សេងៗ
-ប្រមូលចងក្រងទិន្នន័យ ស្ថិតិ គ្រប់គ្រងគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយនានា
-រៀបចំលិខិតបទដ្ឋានគ្រប់ប្រភេទ
-រៀបចំបណ្ណសម្គាល់មន្ត្រី បុគ្គលិក និងសាស្ត្រាចារ្យគ្រូបង្រៀន
-រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យក្នុងបរិវេណ ព.ស.ស.ប.ប.
-រៀបចំសម្រួលមធ្យោបាយ សម្រាប់បេសកកម្មរបស់ ព.ស.ស.ប.ប.
-រៀបចំលិខិតស្នើសុំតែងតាំង និងដំឡើងឋានន្តរស័ក្តិដល់មន្ត្រី និងបុគ្គលិក
-រៀបចំទុកដាក់ឯកសាររបស់ពុទ្ធិកសាកលវិទ្យាល័យ
-រៀបចំលិខិតរដ្ឋបាល និងលិខិតបញ្ជាក់នានាសម្រាប់មន្ត្រី និងបុគ្គលិក
-រៀបចំបណ្ណសម្គាល់បុគ្គលិកក្នុងពុទ្ធិកសាកលវិទ្យាល័យ
-គ្រប់គ្រងវត្តមានបុគ្គលិក
-ធ្វើកំណត់ហេតុ របាយការណ៍អង្គប្រជុំ របាយការណ៍តាមរបបកំណត់ និងរបាយការណ៍ជំនាញពុទ្ធិកសាកលវិទ្យាល័យ
-អនុវត្តភារកិច្ចផ្សេងៗទៀតតាមការចាំបាច់របស់ពុទ្ធិកសាកលវិទ្យាល័យ
២. ការិយាល័យបច្ចេកទេស និងធានាគុណភាពសិក្សា
-ធានាគុណភាពអប់រំរបស់ ព.ស.ស.ប.ប.
-ពិនិត្យ និងតាមដានដំណើរការបង្រៀន និងការសិក្សាប្រចាំថ្ងៃ
-ស្រង់វត្តមានរបស់សាស្ត្រាចារ្យ និងសមណនិស្សិត-និស្សិត
-រៀបចំកម្រងឯកសារវាយតម្លៃការបង្រៀនរបស់សាស្ត្រាចារ្យ/គ្រូបង្រៀនក្នុងឆមាសនីមួយៗ
-រៀបចំនីតិវិធី និងឯកសារសម្រាប់ដំណើរការវាយតម្លៃគ្រប់អង្គភាពក្រោមឱវាទរបស់ ព.ស.ស.ប.ប.
-ធ្វើទំនាក់ទំនងជាមួយនឹងស្ថាប័នវាយតម្លៃគុណភាពអប់រំ
-សម្របសម្រួល និងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងគុណភាពអប់រំ
-បញ្ជូនលទ្ធផលនៃការវាយតម្លៃដល់ថ្នាក់ដឹកនាំដើម្បីពិនិត្យ និងសម្រេច
-ធ្វើកំណត់ហេតុ និងរបាយការណ៍នៃអង្គប្រជុំក្នុងការវាយតម្លៃ
-បញ្ជូនរបាយការណ៍លទ្ធផលនៃការវាយតម្លៃ
-ធ្វើរបាយការណ៍ជំនាញជូន ព.ស.ស.ប.ប.
-ទទួលបន្ទុកអនុវត្តរាល់ភារកិច្ចដែល ព.ស.ស.ប.ប.ប្រគល់ជូន
៣.ការិយាល័យផែនការ និងហិរញ្ញកិច្ច
-រៀបចំបង្កើតផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងផែនការថវិការប្រចាំឆ្នាំរបស់ ព.ស.ស.ប.ប.
-សហការរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ សិក្ខាសាលា សន្និសីទនានា
-រៀបចំចុះបញ្ជីសារពើភណ្ឌ គ្រប់គ្រង និងថែទាំចលនទ្រព្យ អចលនទ្រព្យរបស់ ព.ស.ស.ប.ប.
-វិភាគ និងកសាងផែនការហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍសកម្មភាពបណ្តុះបណ្តាលធនធានមនុស្សរបស់ ព.ស.ស.ប.ប.
-គ្រប់គ្រង និងចាត់ចែងចំណូល ចំណាយថវិការរបស់ ព.ស.ស.ប.ប. ឲ្យស្របតាមច្បាប់ហិរញ្ញវត្ថុ
-រៀបចំប្រាក់ម៉ោងប្រចាំខែ ឆមាស ថវិការប្រឡង សារណា កម្មសិក្សា និងលើកគម្រោងស្នើសុំថវិកា ទៅក្រសួង
-ធ្វើរបាយការណ៍បូកសរុបចំណូលចំណាយថវិការបស់ ព.ស.ស.ប.ប.ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ
-បូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ពុទ្ធិកសាកលវិទ្យាល័យ និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំបន្ត
-ធ្វើរបាយការណ៍ជំនាញជូន ព.ស.ស.ប.ប.
-អនុវត្តភារកិច្ចមួយចំនួនទៀត ដែលពុទ្ធិកសាកលវិទ្យាល័យប្រគល់ជូន
៤.ការិយាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
-ចូលរួមរៀបចំផែនការយុទ្ធសាស្រ្ត ផែនការអភិវឌ្ឍ និងគម្រោងថវិការបស់ព.ស.ស.ប.ប.
-រៀបចំផែនការសកម្មភាពប្រចាំឆ្នាំ
-រៀបចំ និងអភិវឌ្ឍកម្មវិធីសិក្សា
-គ្រប់គ្រង និងអនុវត្តកម្មវិធីសិក្សា
-ទំនាក់ទំនងផ្ទាល់ជាមួយនឹងគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា នៃក្រសួងអប់រំយុវជន និងកីឡា
-ចូលរួមក្នុងការជ្រើសរើសសាស្ត្រាចារ្យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
-រៀបចំកាលវិភាគ និងបែងចែកម៉ោងបង្រៀនសម្រាប់សាស្រ្តាចារ្យ
-គ្រប់គ្រងស្ថិតិសមណនិស្សិត-និស្សិត
-រៀបចំ និងស្នើសុំបោះពុម្ពវិញ្ញាបនត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
-រៀបចំការប្រឡងដំណាច់ឆមាស និងប្រឡងសង្រ្គោះបូកសរុបលទ្ធផលប្រឡង និងប្រកាសលទ្ធផល
-ទំនាក់ទំនង និងដោះស្រាយបញ្ហាសាស្រ្តាចារ្យជាមួយសមណនិស្សិត-និស្សិត
-រៀបចំលិខិតបញ្ជាក់ការសិក្សាបញ្ចប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
-សហការគ្រប់គ្រងការងារពាក់ព័ន្ធនឹងកិច្ចការថ្នាក់ឆ្នាំសិក្សាមូលដ្ឋានជាមួយទីតាំងគោល
-ធ្វើរបាយការណ៍ជំនាញជូន ព.ស.ស.ប.ប.
-ទទួលបន្ទុកអនុវត្តរាល់ភារកិច្ចដែល ព.ស.ស.ប.ប.ប្រគល់ជូន
៥.ការិយាល័យសិក្សា និងកិច្ចការនិស្សិត
-គ្រប់គ្រងស្ថិតិសមណនិស្សិត-និស្សិតរបស់ ព.ស.ស.ប.ប.
-រៀបចំលិខិតបញ្ជាក់ការសិក្សា ព្រឹត្តិបត្រពិន្ទុ សញ្ញាបត្របណ្តោះអាសន្ន និងសញ្ញាបត្រជូនសមណនិស្សិត-និស្សិត
-គ្រប់គ្រង និងរក្សាសំណុំឯកសារព្យួរការសិក្សា ផ្ទេរការសិក្សា និងបោះបង់ការសិក្សារបស់សមណនិស្សិត-និស្សិត
-ទំនាក់ទំនងរាល់កិច្ចការសមណនិស្សិត-និស្សិតជាមួយពុទ្ធិកមហាវិទ្យាល័យ និងទីតាំងគោល
-គ្រប់គ្រង ថែទាំបន្ទប់ពិសោធន៍ សាលសហសិក្សា សាលសមាធិ
-ធ្វើបណ្ណសម្គាល់សមណនិស្សិត-និស្សិត
-រៀបចំការប្រឡងពាក់កណ្តាលឆមាស ប្រឡងឆមាស ប្រឡងសង្រ្គោះ បុកសរុបលទ្ធផលប្រឡងលទ្ធផលសារណា និងប្រកាសលទ្ធផល
-សហការជាមួយការិយាល័យ និងពុទ្ធិកមហាវិទ្យាល័យ ព្រមទាំងទីតាំងគោល
-ធ្វើរបាយការណ៍ជំនាញជូន ព.ស.ស.ប.ប.
-ទទួលបន្ទុកអនុវត្តរាល់ភារកិច្ចដែល ព.ស.ស.ប.ប.ប្រគល់ជូន
៦.ការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍
-លើកគម្រោងស្រាវជ្រាវលើវិស័យដែល ព.ស.ស.ប.ប. បណ្តុះបណ្តាល និងវិស័យពាក់ព័ន្ធ
-សហការជាមួយពុទ្ធិកមហាវិទ្យាល័យ និងស្ថាប័ននានាដើម្បីទ្រទ្រង់ដល់សកម្មភាពស្រាវជ្រាវ
-ស្រាវជ្រាវរកវិធីសាស្រ្ត និងរបកគំហើញថ្មីៗដើម្បីអភិវឌ្ឍន៍ការបណ្តុះបណ្តាលឲ្យមានគុណភាព
-ចងក្រង និងបោះពុម្ពផ្សាយនូវឯកសារស្នាដៃសំខាន់ៗ និងទស្សនាវដ្តី ព្រឹត្តិបត្ររបស់ ព.ស.ស.ប.ប.
-រៀបចំសិក្ខាសាលាបាឋកថាសន្និសីទ
-រៀបចំគម្រោង និងជំរុញលើកទឹកចិត្តដល់ការស្រាវជ្រាវរបស់សមណនិស្សិត-និស្សិត
-គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរបស់ ព.ស.ស.ប.ប.
-ធ្វើរបាយការណ៍ជំនាញជូន ព.ស.ស.ប.ប.
-ទទួលបន្ទុកអនុវត្តរាល់ភារកិច្ចដែល ព.ស.ស.ប.ប.ប្រគល់ជូន
៧. ការិយាល័យទំនាក់ទំនង និងសហប្រតិបត្តិការ
-ធ្វើទំនាក់ទំនងជាមួយ ក្រសួង ស្ថាប័ន គ្រឹះស្ថានឧត្តមសិក្សាជាតិ-អន្តរជាតិដើម្បីស្វែងរកអាហារូបករណ៍ និងការផ្លាស់ប្តូរបទពិសោធ ទស្សនកិច្ចសិក្សា សម្រាប់មន្រ្តី សាស្រ្តាចារ្យ/គ្រូបង្រៀន សមណនិស្សិត-និស្សិត
-សហប្រតិបត្តិការជាមួយ ស្ថាប័ន គ្រឹះស្ថានឧត្តមសិក្សា អង្គការ សមាគម សប្បុរសជនដើម្បីជាដៃគូ និងការឧបត្ថម្ភគាំទ្រ
-ជួយសម្រួលលិខិតបទដ្ឋានគតិយុត្តិ និងបដិសណ្ឋារកិច្ចដល់ថ្នាក់ដឹកនាំ ព.ស.ស.ប.ប. និងភាគីជាដៃគូ
-រៀបចំ ចងក្រង និងទុកដាក់ឯកសារពាក់ព័ន្ធវិស័យរបស់ខ្លួន
-ធ្វើរបាយការណ៍ជំនាញជូន ព.ស.ស.ប.ប.
-ទទួលបន្ទុកអនុវត្តរាល់ភារកិច្ចដែល ព.ស.ស.ប.ប.ប្រគល់ជូន
៨.បណ្ណាល័យ
-រៀបចំគ្រប់គ្រងបណ្ណាល័យនិងឯកសារគ្រប់ប្រភេទតម្កល់ទុកក្នុងបណ្ណាល័យ
-គ្រប់គ្រងរក្សាសៀវភៅគោលនិងឯកសារយោងនៃឆ្នាំសិក្សាទាំងអស់
-ធ្វើទំនាក់ទំនងនិងទទួលជំនួយជាសៀវភៅនិងឯកសារពីសប្បុរសជននិងស្ថានប័នផ្សេងៗសម្រាប់បណ្ណាល័យ
-សហការជាមួយអង្គការ ស្ថាប័នជាតិ-អន្តរជាតិ ដើម្បីប្រមូលផ្តុំឯកសារគ្រប់ប្រភេទ
-ប្រមូលចងក្រងឯកសារកម្រដើម្បីបោះពុម្ពតម្កល់ក្នុងបណ្ណាល័យ
-រៀបចំចុះលេខកូដធ្វើចំណាត់ថ្នាក់សៀវភៅឯកសារ (សំណេរ សំឡេង រូបភាព) តាមវិស័យមួយៗ
-បម្រើសេវាបណ្ណាល័យដល់សាស្រ្តាចារ្យ/គ្រូបង្រៀន សមណនិស្សិត-និស្សិត និងសាធារណជន
-រៀបចំបណ្ណសមាជិក និងគ្រប់គ្រងបញ្ជីអ្នកចូលអាននិងស្រាវជ្រាវ
-ចុះបញ្ជី និងគ្រប់គ្រងសម្ភារៈរូបវន្ត និងឧបករណ៍ជំនួយដល់ការសិក្សាស្រាវជ្រាវ ធ្វើរបាយការណ៍ជំនាញជូន ព.ស.ស.ប.ប.
-ទទួលបន្ទុកអនុវត្តរាល់ភារកិច្ចដែល ព.ស.ស.ប.ប.ប្រគល់ជូន