ព័ត៌មានទូទៅ Post Date: 03 September , 2018


វគ្គសិក្សាជំនាញ និង ភាសា ហៅកាត់ថា ស.ជ.ភ ឬ ជាភាសាអង់គ្លេសថា SLEP ជាកម្មវិធីសិក្សាភាសាបរទេសថ្នាក់ក្រៅម៉ោងរបស់សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ដែលមានបើកបង្រៀន ភាសាអង់គ្លេស ថៃ ចិន កូរ៉េ និង វគ្គសិក្សារយៈពេលខ្លីមួយចំនួនទៀត។ កម្មវិធីសិក្សានេះត្រូវបានបង្កើតឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងគោលបំណងសំខាន់ៗមួយចំនួនដូចជាៈ ១. ជួយបន្ថយការលំបាករបស់សមណនិស្សិត និស្សិតដែលពុំមានលទ្ធភាពបង់ថ្លៃសិក្សានៅសាលាឯកជននានា ២. ជួយសម្រួលដល់សមណសិស្ស សិស្សមកពីមជ្ឈដ្ឋានទូទៅ ដែលពុំសូវមានលទ្ធភាព អាចមានឱកាសមក សិក្សាបាន ៣. ផ្តល់ឱកាសដល់សមណនិស្សិត និស្សិតដែលមានសមត្ថភាពមានឱកាសបង្រៀនដើម្បីបានបទពិសោធ និង ពង្រីកចំណេះដឹងឱ្យកាន់តែប្រសើរឡើង ៤. ផ្តល់ការសិក្សាដែលមានកម្រិតស្តង់ដាមួយដល់សមណសិស្ស សិស្ស និង ៥. ការអប់រំផ្លូវចិត្តតាមរយៈព្រះធម៌ព្រះពុទ្ធសាសនា។ បច្ចបុប្បន្នវគ្គសិក្សាជំនាញនិងភាសា មានសមណសិស្ស សិស្ស ចំនួនជាង ៦០០រូប កំពុងសិក្សាថ្នាក់ភាសាអង់គ្លេសចាប់ពីកម្រិតដំបូង(Pre-Level) រហូតដល់ កម្រិត ៩ (Level 9)

សកម្មភាពប្រឡង

ប្រឡងពាក់កណ្តាលវគ្គ


Secure រក្សាសិទ្ធិ© គ្រប់យ៉ាងដោយ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ព.ស.២៥៦៨ គ.ស.២០២៤