ឯកទេសៈ ទស្សនវិជ្ជា Post Date: 06 September , 2020


ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះមានគោលបំណងផ្ដល់ដល់សមណនិស្សិត និស្សិតនូវចំណេះដឹងស៊ីជម្រៅ ប្រកបដោយសមត្ថភាពខ្ពស់ក្នុងការស្រាវជ្រាវ និងយល់ដឹងនៅក្នុងវិស័យទស្សនវិជ្ជា ដែលធ្វើឲ្យសមណនិស្សិត និស្សិត ស្វែងរកឃើញព្រំដែនកំណត់ថ្មី។ សមណនិស្សិត និស្សិតដែលមានសញ្ញាបត្របរិញ្ញាបត្ររបស់ខ្លួនមិនពាក់ព័ន្ធនឹងមុខវិជ្ជាទស្សនវិជ្ជា នឹងតម្រូវឲ្យសិក្សាវគ្គបំប៉ន់មួយជាចាំបាច់ ដែលមានរយៈពេល១ឆមាស។

១. លក្ខខណ្ឌសម្រាប់ការដាក់ពាក្យសុំចូលរៀន

បេក្ខជនដែលមានបំណងចង់ចូលសិក្សាវគ្គបរិញ្ញាបត្រជាន់ខ្ពស់នេះ ត្រូវមានគុណវុឌ្ឍិដូចខាងក្រោម៖

*បរិញ្ញាបត្រពី ព.ស.ស.ប.ប. ឯកទេស

-ទស្សនវិជ្ជាពុទ្ធសាសនា
-ភាសាបាលី និង សំស្រ្កឹត

*បរិញ្ញាបត្រនិងបញ្ចប់វគ្គបំប៉នរៀបចំដោយ ព.ស.ស.ប.ប.

*បរិញ្ញាបត្រពីសាកលវិទ្យាល័យដទៃក្នុងឯកទេស

-ពុទ្ធសាសនវិទ្យា
-ទស្សនវិជ្ជា
-ភាសាបាលី
-ភាសាសំស្រ្កឹត

*បរិញ្ញាបត្រពីសាកលវិទ្យាល័យដទៃ និងមានវិញ្ញាបនបត្រវគ្គសិក្សាទស្សនវិជ្ជាកម្រិតឌីប្លូមពីបរទេស

*បរិញ្ញាបត្រដែលមានម្លៃស្មើទទួលស្គាល់ដោយគណៈគ្រប់គ្រង ព.ស.ស.ប.ប.

២. តម្រូវការសម្រាប់វគ្គសិក្សា

សមណនិស្សិត និស្សិត តម្រូវឲ្យសិក្សាបួនមុខវិជ្ជាក្នុងមួយឆមាស ដែលរៀបចំឡើងដោយព.ស.ស.ប.ប. ។ និស្សិតនឹងតម្រូវឲ្យសរសេរនិក្ខេបបទ ទាក់ទិននឹងប្រធានបទណាមួយ ដែលបានអនុញាតដោយ ព.ស.ស.ប.ប.។ ការសរសេរត្រូវធ្វើឡើងក្រោមការណែនាំរបស់សាស្រា្ដចារ្យដែលបានតែងតាំងដោយ ព.ស.ស.ប.ប.។ ប្រធានបទនិងគម្រោងនិក្ខេបបទ ត្រូវដាក់ជូន ព.ស.ស.ប.ប. នៅឆមាសទីបី និក្ខេបបទដែលបានឯកភាពពីសាស្រ្ដាចារ្យដឹកនាំត្រូវដាក់ពាក្យជូនគណៈគ្រប់គ្រង និងតម្រូវឲ្យការពារតាមការកំណត់។

៣. ការប្រឡងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

ការប្រឡងនឹងប្រព្រឹត្តទៅនៅពេលការសិក្សាមុខវិជ្ជានីមួយៗត្រូវបានបញ្ចប់។

៤.ការសរសេរនិក្ខេបបទ

-សមណនិស្សិត និស្សិតត្រូវជ្រើសរើសប្រធានបទនិក្ខេបបទហើយដាក់ជូនគណៈគ្រប់គ្រងក្នុងខែទី១ ឆមាសទី៣ និងដាក់នូវ គម្រោងនិក្ខេបបទ ក្នុងខែទី៥ ឆមាសទី៣ ។
-និក្ខេបបទដែលទទួលបានការយល់ព្រមពីសាស្រ្ដាចារ្យដឹកនាំរួចហើយត្រូវប្រគល់ជូនគណៈគ្រប់គ្រង ក្នុងរយៈពេល៦ខែ ចាប់តាំងពីថ្ងៃដែលទទួលបានការអនុញាត ជាលាយលក្ខណ៍អក្សរ។
-សមណនិស្សិត និស្សិតអាចសរសេរនិក្ខេបបទរបស់ខ្លួនជាភាសាខ្មែរ ឬភាសាអង់គ្លេស។
-សមណនិស្សិត និស្សិតដែលមានបំណងចង់ផ្លាស់ប្ដូរប្រធានបទ វិសាលភាព ឬមាតិកានៃនិក្ខេបបទ ត្រូវសរសេរលិខិតស្នើសុំជាលាយលក្ខណ៍អក្សរមកកាន់គណៈគ្រប់គ្រង។
-គណៈគ្រប់គ្រងអាចអនុញាតឲ្យមានការផ្លាស់ប្ដូរក្នុងករណីចាំបាច់ ដោយមានលក្ខខណ្ឌតាមភាពជាក់ស្ដែង។

៥.ប្រព័ន្ធក្រេឌីត

វគ្គសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នេះនឹងរៀបចំតាមប្រព័ន្ធក្រេឌីត។ មុខវិជ្ជាចម្បងនិងមុខវិជ្ជាជ្រើសរើសនីមួយៗទទួលបាន ៣ក្រេឌីត។

-មុខវិជ្ជាចម្បង មាន ១៨ ក្រេឌីត
-មុខវិជ្ជាជ្រើសរើស មាន ២៤ ក្រេឌីត
-និក្ខេបបទ មាន១២ ក្រេឌីត
-សរុបទាំងអស់ មាន៥៤ ក្រេឌីត។

មុខវិជ្ជាសិក្សា (M)

ល.រ

លេខកូដ

មុខវិជ្ជាចម្បង

ផ្សេងៗ

០១ AWP651 ទស្សនវិជ្ជាបស្ចឹមប្រទេសសម័យបុរាណ
០២ IPH652 ទស្សនវិជា្ជឥណ្ឌា
០៣ APH653 ទស្សនវិជា្ជបូព៌ាប្រទេស
០៤ KPH654 ទស្សនវិជា្ជខ្មែរ
០៥ RPH655 ទស្សនវិជា្ជសាសនា
០៦ MPH658 ទស្សនវិជា្ជសម័យទំនើប

មុខវិជ្ជាជ្រើសរើស​ (E)

០៧ MBP609 ទស្សនវិជា្ជពុទ្ធសាសានមហាយាន
០៨ CPH657 ទស្សនវិជា្ជប្រៀបធៀប
០៩ TBP604 ទស្សនវិជា្ជពុទ្ធសាសនាថេរវាទ
១០ LOE659 តក្កវិទ្យា និងពុទ្ធវិទ្យា
១១ BUP607 ចិត្តវិទ្យាពុទ្ធសាសនា
១២ PSY656 ចិត្តវិទ្យា
១៣ RMT617 វិធីសាស្រ្ដស្រាវជ្រាវ និងសរសេរនិក្ខេបបទ
១៤ PHL660 ទស្សនវិជា្ជច្បាប់

*កំណត់សម្គាល់៖ ឯកទេស ទស្សនវិជា្ជ មានលេខកូដពីលេខ 651 ដល់ 700

Secure រក្សាសិទ្ធិ© គ្រប់យ៉ាងដោយ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ព.ស.២៥៦៨ គ.ស.២០២៤