អក្សរសាស្រ្តខ្មែរ ជាមុខវិជ្ជាដ៏សំខាន់មួយសម្រាប់កុលបុត្រខ្មែរសិក្សារៀនសូត្រ ជាពិសេសផ្នែកពុទ្ធិកសិក្សា ដែលតាំងពីបុរាណកាលមកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ ការថែរក្សា និង ការបណ្តុះមនសិការដល់កូនខ្មែរគ្រប់ជំនាន់ឱ្យមានការស្រឡាញ់អក្សរសាស្រ្តជាតិ និង រួមគ្នាថែរក្សារហូតទៅ។ ការសិក្សាអក្សរសាស្រ្តខ្មែរ នឹងធ្វើឱ្យយើងក្លាយទៅគ្រូបង្រៀន/សាស្រ្តាចារ្យ អ្នកនិពន្ធ អ្នកសារព័ត៌មាន បណ្ណាធិការ និពន្ធនាយក អ្នកបណ្តុះបណ្តាល បុគ្គលិកផ្នែកកម្មវិធីអប់រំ ជំនួយការសាលារៀន/ថ្នាក់រៀន អ្នកត្រួតពិនិត្យ និងកែសម្រួល អ្នកគ្រប់គ្រងផ្នែកបោះពុម្ពផ្សាយ និងបណ្ណសារ បុគ្គលិកទំនាក់ទំនង គណៈកម្មការផ្នែកភាសាជាតិ អ្នកស្រាវជ្រាវផ្នេកអក្សរសាស្រ្តជាតិ និង ការងារផ្សេងទៀត។
វគ្គសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នេះនឹងរៀបចំតាមប្រព័ន្ធក្រេឌីត។ មុខវិជ្ជាចម្បងនិងមុខវិជ្ជាជ្រើសរើសនីមួយៗទទួលបាន ៣ក្រេឌីត។
មុខវិជ្ជាសិក្សា |
|||
|---|---|---|---|
ល.រ |
លេខកូដ |
មុខវិជ្ជា |
ផ្សេងៗ |
| ០១ | GLT701 | ទ្រឹស្ដីអក្សរសិល្បិ៍ទូទៅ | |
| ០២ | GEL702 | ភាសាវិទ្យាទូទៅ | |
| ០៣ | PHL703 | ទស្សនវិជ្ជាអក្សរសិល្បិ៍ | |
| ០៤ | POL704 | អក្សរសិល្បិ៍ប្រជាប្រិយ | |
| ០៥ | MOL705 | អក្សរសិល្បិ៍សម័យទំនើប | |
| ០៦ | PAL706 | អក្សរសាស្រ្ដបាលី | |
| ០៧ | BUL707 | អក្សរសិល្បិ៍ពុទ្ធនិយម | |
| ០៨ | PLA708 | ទស្សនវិជ្ជាភាសា | |
| ០៩ | WEL709 | អក្សរសិល្បិ៍បស្ចឹមប្រទេស | |
| ១០ | LWM710 | វិធីសាស្រ្ដតែងនិពន្ធអក្សរសិល្បិ៍ | |
| ១១ | ASL711 | អក្សរសិល្បិ៍អាស៊ី | |
| ១២ | LIF712 | អម្បូរភាសា | |
| ១៣ | COL713 | អក្សរសិល្បិ៍ប្រៀបធៀប | |
| ១៤ | PLV714 | នានាភាពនៃអក្សរសិល្បិ៍ប្រជាប្រិយ | |
| ១៥ | RMT715 | វិធីសាស្រ្ដសា្រវជ្រាវនិងសរសេរនិក្ខេបបទ | |
| ១៦ | Thesis | សរសេរសារណា ឬ និក្ខេបបទ | |
*កំណត់សម្គាល់៖ ឯកទេស អក្សរសាស្រ្តខ្មែរ មានលេខកូដពីលេខ 701 ដល់ 750